ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧប្បត្តិហេតុរថភ្លើង​ធ្លាក់​ពី​ផ្លូវ​នៅ​ក្នុង​រដ្ឋវ៉ាស៊ីនតោន


នេះ​ជា​ទិដ្ឋាភាព​ពី​លើ​អាកាស​ដែល​បង្ហាញ​ពី​រថភ្លើង Amtrak ធ្លាក់​ចេញ​ពី​ផ្លូវ​នៅ​ភាគ​ខាង​ត្បូង​នៃ​ក្រុង Seattle កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។
នេះ​ជា​ទិដ្ឋាភាព​ពី​លើ​អាកាស​ដែល​បង្ហាញ​ពី​រថភ្លើង Amtrak ធ្លាក់​ចេញ​ពី​ផ្លូវ​នៅ​ភាគ​ខាង​ត្បូង​នៃ​ក្រុង Seattle កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។

កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ មាន​ឧប្បត្តិហេតុរថភ្លើង​ Amtrak​ មួយ​ធ្លាក់​ពី​ផ្លូវ​នៅក្នុង​រដ្ឋវ៉ាស៊ីនតោន​ ស្ថិត​នៅ​ភាគពាយ័ព្យ​សហរដ្ឋ​អាមេរិក​ ដែល​ធ្វើ​ទូររថភ្លើង​ជាច្រើន​បាន​ធ្លាក់នៅ​លើ​ផ្លូវ​ដែល​មាន​ចរាចរណ៍​មមាញឹក។ អាជ្ញាធរ​ក្នុង​ស្រុក​រាយការណ៍​ថា​ មាន​មនុស្ស​ជា​ច្រើន​បាន​រង​របួស។ បុគ្គលិក​របស់​រថភ្លើង Amtrak និយាយ​ថា​ទីស្នាក់​របស់​ក្រុមហ៊ុន​រថភ្លើង​នេះ​បាន​ដឹង​ពី​ឧប្បត្តិហេតុរបស់​រថភ្លើង​លេខ ៥០១ ដែល​ដឹក​អ្នក​ដំណើរ​ពី​ទៅក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន​ ឆ្ពោះ​ទៅ​កាន់​ទីក្រុង Portland រដ្ឋ Oregon។ យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​រថភ្លើង Amtrak បាន​ឲ្យ​ដឹង​ថា​ «ក្រុម​សង្គ្រោះ​បន្ទាន់​កំពុង​ស្ថិត​នៅ​កន្លែង​កើតហេតុ​ ហើយ​ក្រុម​អ្នក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​រថភ្លើង Amtrak កំពុង​តែ​ធ្វើ​ការ​ទៅ​លើ​រឿង​នេះ។ សេក្តីរាយការណ៍​ថា​មាន​មនុស្ស​រងរបួស​ពី​ការ​ធ្លាក់​រថភ្លើង​នេះ»។ ក្រុមហ៊ុន​នេះ​ក៏​បាន​ប្រកាស​ពី​ការ​ផ្អាក​សេវកម្ម​រថភ្លើង​នៅ​ភាគ​ខាងត្បូង​ទីក្រុង Seattle ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG