ភ្នំពេញ —
អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃអង្គារបានបង្ហាញអត្តសញ្ញាណមន្ត្រីថ្នាក់មូលដ្ឋានចំនួនបីរូបបន្ថែមទៀតដែលត្រូវចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ។
ក្នុងសន្និសីទកាសែតមួយរបស់ខ្លួន លោក នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយថ្លែងថាជនសង្ស័យចំនួនពីររូបឈ្មោះស្រ៊ុន ឡាំ អធិការ និងលោក ម៉ុក ហ៊ត អធិការរងនៃ អធិការដ្ឋាននគរបាល ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៨ខែមិនាឆ្នាំ២០១៤ ហើយនឹងត្រូវ បញ្ជូនទៅសាលាដំបូងខេត្តកំពតពីបទប្រព្រឹត្តអំពើពុករលួយនិងបទល្មើសផ្សេងទៀតចំនួន៨។
លោកនួន បូផលបានបញ្ជាក់ថា៖
«គឺគាត់បានរួមគ្នាប្រព្រឹត្តបទល្មើសទីមួយគឺបទកេងយកផលប្រយោជន៍ដោយខុសច្បាប់បានប្រព្រឹត្តអំពើយ៉ាងជាក់លាក់មួយគឺគាត់បានកាត់យកប្រាក់មួយចំនួនពីបៀវត្សរ៍មន្ត្រីក្រោមឱវាទរបស់គាត់»។
ក្នុងចំណោមបទល្មើសក៏មានការតម្រូវឱ្យមន្ត្រីចរាចរណ៍និងអាជីវករបង់ប្រាក់ប្រចាំខែ ដែលសរុបជាទឹកប្រាក់ជាង២៤៧លានរៀលគិតចាប់តាំងពីឆ្នាំ២០១០មក។
ចំណែកឯមន្ត្រីថ្នាក់ក្រោមម្នាក់ទៀត ឈ្មោះ សោម អ៊ុំមុនីរ៉ា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាប្រចាំខេត្តតាកែវ ត្រូវបានឃាត់ខ្លួនពីបទកិបកេងថវិការដ្ឋប្រមាណជា៤៤៩លានរៀល។
លោក នួន បូផល បន្ថែមថាគិតចាប់ពីដើមឆ្នាំ២០១៤មក អង្គភាពរបស់ខ្លួនបានឃាត់ខ្លួនមន្ត្រីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយចំនួនជិត១០នាក់ហើយ។
យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានរិះគន់ថាមន្ត្រីដែលចាប់ខ្លួននាពេលកន្លងមកសុទ្ធសឹងជាមន្ត្រីតូចតាចប៉ុណ្ណោះ។
«ខ្ញុំយល់ឃើញថា បើចង់លុបបំបាត់អំពើពុករលួយ ត្រូវលុបពីកំពូលទៅគឺលុបពីថ្នាក់លើ។ លុបពីកំពូលទៅគឺមានផលល្អច្រើនណាស់ទៅដល់ប្រទេសជាតិ ជាពិសេសលុយរាប់រយរាប់លានដុល្លារនឹងចូលទៅក្នុងកេសរបស់រដ្ឋ។ ដោយឡែករឿងនៅថ្នាក់ក្រោម រឿងកំប៉ិកកំប៉ុក ខ្ញុំជឿថាគួរធ្វើជាបន្តបន្ទាប់។ អ្វីដែលយើងគួរធ្វើនៅពេលនេះគឺមិនមែនមន្ត្រីថ្នាក់ក្រោមដែលមានផលប៉ះពាល់តិចជាងលើសលប់ ធៀបហ្នឹងមន្ត្រីកំពូលដែលកំពុងប្រព្រឹត្តអំពើពុករលួយហើយ ហើយយើងមើលឃើញយ៉ាងច្បាស់ក្រឡែតទាំងមតិជាតិនិងអន្តរជាតិ»។
អង្គការតម្លាភាពអន្តរជាតិបានចាត់ចំណាត់ថ្នាក់កម្ពុជាក្នុងលេខរៀងទី១៦០ក្នុងចំណោម១៧៧ប្រទេសដែលមានអំពើពុករលួយខ្ពស់ជាងគេ។ ចំណាត់ថ្នាក់នេះធ្វើឱ្យកម្ពុជាជាប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៣។
បើតាមស្ថាប័នយូអេសអេអាយឌី (USAID) របស់សហរដ្ឋអាមេរិកឱ្យដឹងថាកម្ពុជាបានបាត់បង់ថវិកាយ៉ាងតិច៥០០លានដុល្លារជារៀងរាល់ឆ្នាំទៅលើអំពើពុករលួយ។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អះអាងថាការរិះគន់ដែលថាខ្លួនចាត់ចំណាត់ការតែលើមន្ត្រីតូចតាចជាការលើកឡើងដោយគ្មានមូលដ្ឋាន។
លោក ឱម យិនទៀង បន្ថែមថាក្នុងចំណោមពាក្យបណ្តឹងដែលខ្លួនទទួលបានចំនួន៧០០បណ្តឹង មានតែ១៧ភាគរយប៉ុណ្ណោះ ដែលប្តឹងប្រឆាំងនឹងមន្ត្រីថ្នាក់ខ្ពស់ដែលតែងតាំងដោយព្រះរាជក្រិត្យ ប៉ុន្តែខ្លួនបានចាប់ខ្លួនមន្ត្រីដែលតែងតាំងដោយព្រះរាជក្រិត្យដល់ទៅ២៥ភាគរយ។ ដោយឡែក៥០ភាគរយនៃបណ្ដឹងគឺប្រឆាំងនឹងមន្ត្រីនៅមូលដ្ឋាន ប៉ុន្តែអង្គភាពនេះបានចាប់ខ្លួនមន្ត្រីមូលដ្ឋានតែ២ភាគរយប៉ុណ្ណោះក្នុងចំណោមអ្នកដែលបានចាប់ខ្លួនកន្លងមក។
«អត់ព្រមមើលទេ ចំណុចទាំងអស់ហ្នឹង។ ថាខ្ញុំចាប់តែអ្នកតូចៗ ប៉ុន្តែចំណុចត្រង់ណាដែលច្បាប់បែងចែកអ្នកតូចអ្នកធំ វាអត់មាន។ លោកឱ្យខ្ញុំធ្វើតាមតែបញ្ជាចុងអណ្តាតរបស់លោក ឬឱ្យខ្ញុំធ្វើតាមច្បាប់»។
លោក រ័ត្ន សោភ័ណ ក្រុមប្រឹក្សាភិបាលអង្គការតម្លាភាពកម្ពុជា ចាត់ទុកចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះថាជាចំណាត់ការដ៏គួរឱ្យលើកទឹកចិត្តមួយ ប៉ុន្តែលោកចង់ឱ្យអង្គភាពរបស់រដ្ឋាភិបាលមួយនេះចាត់វិធានការឱ្យបានច្រើនជាងនេះ ជាពិសេសលើមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ៕