ភ្នំពេញ —
អង្គភាពប្រឆាំងអំពើពុករលួយមិនផ្តន្ទាទោសដល់មន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋាភិបាលដែលបានកិបកេងប្រាក់ជំនួយរបស់មូលនិធិសាកល (Global Fund) ជិត៥០ម៉ឺនដុល្លារអាមេរិកនោះទេ។ ការសម្រេចនេះបានធ្វើឲ្យមានការបកស្រាយជាអវិជ្ជមានលើគោលដៅកម្ចាត់អំពើពុករលួយនិងការកែទម្រង់របស់រដ្ឋាភិបាលកម្ពុជា។
អង្គការ Global Fund បានរកឃើញថា មជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ បានប្រព្រឹត្តអំពើពុករលួយលើប្រាក់ជំនួយរបស់អង្គការនេះចន្លោះពីឆ្នាំ២០០៦ដល់ឆ្នាំ២០១២ ដែលមានទឹកប្រាក់សរុបចំនួនជិត៥០ម៉ឺនដុល្លារអាមេរិក។
អង្គការដដែលបាននិយាយចំៗថា លោកឌួង សុជាតិ អតីតប្រធានមជ្ឈមណ្ឌលនេះនិងសហការីម្នាក់បានទទួលប្រាក់សំណូកជាកម្រៃជើងសារ ឬ Commission ពីក្រុមហ៊ុនបរទេសចំនួនពីរគឺក្រុមហ៊ុនVestergaard Frandsen ដែលផ្គត់ផ្គង់មុង ហើយដែលមានទីតាំងនៅប្រទេសស្វីស និងក្រុមហ៊ុន Sumitomo Chemical Singapore ដែលមានទីតាំងនៅប្រទេសសិង្ហបុរី។ ប្រាក់កម្រៃជើងសារនេះជាថ្នូរនឹងការធ្វើកិច្ចសន្យាផ្គត់ផ្គង់មុង ដែលក្រុមហ៊ុននេះធ្វើជាមួយក្រសួងសុខាភិបាលកម្ពុជា។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល បានប្រកាសថា លោកនឹងមិនតាមស៊ើបអង្កេតដាក់បន្ទុកលើមន្ត្រីទាំងនេះទេ មូលហេតុដោយសារខ្វះភស្តុតាងគ្រប់គ្រាន់។ ហើយមន្ត្រីទាំងនោះគ្រាន់តែត្រូវសងលុយនោះត្រឡប់ទៅម្ចាស់ជំនួយវិញតែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី អង្គការ Global Fund ធ្លាប់បានបង្ហាញភស្តុតាងស្តីពីទំនាក់ទំនងតាមអ៊ីម៉ែលរវាងមន្ត្រីដែលទទួលរងការចោទប្រកាន់នោះជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់មុង។
លោកពេជ្រ ពិសី នាយកកម្មវិធីរបស់អង្គការតម្លាភាពអន្តរជាតិកម្ពុជា (Transparency International Cambodia) មានប្រសាសន៍ថា ការសម្រេចចិត្តរបស់ស្ថាប័នប្រឆាំងអំពើពុករលួយដោយមិនស្នើឲ្យមានការចោទប្រកាន់លើមន្ត្រីដែលគេជឿថា បានប្រព្រឹត្តអំពើពុករលួយនោះគឺជាការបន្តវប្បធម៌នៃការមិនដាក់ទោសលើមន្ត្រីមានកំហុស។
«នេះបង្ហាញពីវប្បធម៌នៃការលើកលែងទោស វប្បធម៌នៃនិទណ្ឌភាពក្នុងវិស័យនៃអំពើពុករលួយ ពីព្រោះបើយើងពិនិត្យមើលរបាយការណ៍ជាក់ស្តែងរបស់ Global Fundគឺគេមានភស្តុតាងច្រើនគួរសមដែរ នៅក្នុងការដាក់បន្ទុកមន្ត្រីពាក់ព័ន្ធ»។ឮ
អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាត្រូវគេឃើញថា បានរីករាលដាលជាពិសេសនៅក្នុងស្ថាប័នរបស់រដ្ឋាភិបាលចាប់តាំងពីលើរហូតដល់ថ្នាក់ក្រោមជាតិ និងថា្នក់មូលដ្ឋាន។
កាលពីសប្តាហ៍មុន អង្គការពលកម្មអន្តរជាតិ (ILO) បានលាតត្រដាងថាប្រទេសកម្ពុជាបាត់បង់ថវិកាជាតិប្រមាណ១,៧ពាន់លានដុល្លារក្នុងមួយឆ្នាំៗដោយសារអំពើពុករលួយ។ ហើយទឹកប្រាក់ធ្លុះធ្លាយនេះមានទំហំស្មើនឹង១០ភាគរយនៃផលិតផលដុលសរុប (GDP) របស់ប្រទេសដ៏ក្រីក្រនេះ។
ដោយឡែក អង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងថា កម្ពុជាជាប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរបំផុតក្នុងសមាគមអាស៊ាន ហើយកម្ពុជាស្ថិតនៅក្នុងលេខរៀងទី១៦០ក្នុងចំណោមប្រទេសដែលត្រូវសិក្សាចំនួន១៧៧។
លោកពេជ្រ ពិសីយល់ថា ការមិនចាត់ការខាងលើនឹងនាំឲ្យប្រជាពលរដ្ឋកម្ពុជាបាត់បង់ជំនឿលើការប្តេជ្ញាចិត្តក្នុងការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល និងវាបង្ហាញថា វិធានការលើមន្ត្រីពុករលួយ មានការរើសមុខ។
«ប្រជាពលរដ្ឋឃើញច្បាស់ហើយថា អាហ្នឹងពាក់ព័ន្ធនឹងបក្ខពួកនិយម ឬក៏ការរើសអើងលើការបែងចែកការស៊ើបអង្កេតលើមន្ត្រីណាមួយ។ ដូច្នេះបើសិនការអនុវត្តនៅខ្សោយ ការតាំងចិត្តផ្នែកនយោបាយ ដែលនាយករដ្ឋមន្ត្រីបានលើកឡើងនោះ ប្រាកដជាមិនអាចទទួលបានជោគជ័យទេ ហើយប្រជាពលរដ្ឋនឹងបន្តមិនជឿទុកចិត្ត»។
លោកឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនធ្វើអត្ថាធិប្បាយលើបញ្ហាដ៏ចម្រូងចម្រាស់នេះទេ។
«ឯកឧត្តមឱប យ៉ិនទៀងធ្វើបញ្ហានេះ។ សូមសួរទៅកាន់ឯកឧត្តមឱម យ៉ិនទៀងវិញ»។
ក្នុងរយៈពេលចុងក្រោយនេះ អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញចំណាត់ការរបស់ខ្លួនលើមន្ត្រីពុករលួយមួយចំនួន។ ក៏ប៉ុន្តែមន្ត្រីទាំងនោះត្រូវគេមើលឃើញថា មិនមែនជាមន្ត្រីដែលគេជឿថា ពាក់ព័ន្ធនឹងការស៊ីសំណូកធំៗនោះទេ។
លោកឆាយ សាវុធអះអាងថា អង្គភាពប្រឆាំងអំពើពុករលួយនឹងបន្តសកម្មភាពរបស់ខ្លួនជាបណ្តើរៗក្នុងការបោសសំអាតអំពើពុករលួយនេះ។
«យើងធ្វើតាមច្បាប់ និងផែនការយុទ្ធសាស្រ្តរបស់យើង»។
របាយការណ៍ថ្មីៗស្តីពីអំពើពុករលួយបង្ហាញថា អំពើពុករលួយបានធ្វើឲ្យប៉ះពាល់ដល់ការបណ្តាក់ទុនវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា៕