ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​​​ដឹកនាំ​​​កំពូល​​​បី​​​រូប​​​របស់​​​ពួក​​​Hamas បាន​​​ស្លាប់​​​ដោយ​​​ការ​​​វាយ​​​ប្រហារ​​​តាម​​​អាកាស​​​របស់​​​អ៊ីស្រាអែល

ជនជាតិ​​​ប៉ាឡេស្ទីន​​​ដង្ហែរ​​​សាកសព​​​មេ​​​ដឹកនាំ​​​យោធា​​​ Hamas ជាន់​​​ខ្ពស់​​​បី​​​រូប ដែល​​​បាន​​​ស្លាប់​​​ក្នុង​​​វាយ​​​ប្រហារ​​​តាម​​​អាកាស​​​នៅភាគ​​​ខាង​​​ត្បូង​​​តំបន់​​​Gaza កាល​​​ពី​​​ថ្ងៃ​​​ទី​​​២១ ខែ​​​សីហា ឆ្នាំ​​​២០១៤។

ពួក​ Hamas បាន​និយាយ​ថា​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយកងទ័ព​អ៊ីស្រាអែល​នៅ​ភាគ​ខាង​ត្បូង​នៃ​តំបន់​ Gaza បាន​បណ្តាល​ឱ្យ​មេបញ្ជាការ​ជាន់ខ្ពស់​បី​នាក់​របស់​ខ្លួន​បាត់បង់​ជីវិត។​

ពួក​មន្ត្រី​បាន​និយាយ​ថា​ការ​ទម្លាក់​គ្រាប់បែក​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​សង្កាត់ Rafah ​បាន​បំផ្លាញ​ផ្ទះ​កម្ពស់​៤​ជាន់​មួយ​ខ្នង ហើយ​បាន​នាំ​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​៥​នាក់​ទៀត​ស្លាប់។​

អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​កងទ័ព​អ៊ីស្រាអែល បាន​បញ្ជាក់​ថា​ពិត​អំពី​ការ​សម្លាប់​មេបញ្ជាការ​ Hamas ២នាក់គឺ​លោក Mohammed Abu Shamaleh ​និង​លោក​Raed al-Attar​ ដោយ​និយាយ​ថា​ជន​ពីរ​នាក់​នេះ​ទទួល​ខុស​ត្រូវ​ដល់​«​ការ​វាយ​ប្រហារ​ភេរវកម្ម​ធំ​ៗ​ប្រឆាំង​នឹង​អ៊ីស្រាអេល»៕

XS
SM
MD
LG