កងរថក្រោះអ៊ីស្រាអែលបានវាយប្រហារចំលើសាលារៀនមួយកន្លែងរបស់អ.ស.ប.ក្នុងតំបន់ហ្គាហ្សាដោយបានសម្លាប់មនុស្ស១៥នាក់។ ការវាយប្រហារនេះកើតឡើងកាលពីព្រឹកថ្ងៃពុធនៅឯជំរុំជនភៀសខ្លួន Jebaliya ស្ថិតនៅភាគខាងជើងតំបន់ហ្គាហ្សា។
អ្នកយកព័ត៌មានរបស់វីអូអេ លោក Scott Bobb បានចុះទៅយកព័ត៌មាន នៅកន្លែងកើតហេតុ ហើយបានរាយការណ៍មកថា ទីតាំងនោះមានការបាក់បែក ខ្ទេចខ្ទី។
សាលារៀននោះជាទីតាំងមួយក្នុងចំណោមទីតាំងចំនួន៨៥កន្លែងដែលភ្នាក់ងារអសបសម្រាប់ជនភៀសខ្លួនក្នុងដែនដីប៉ាឡេស្ទីននិយាយថា មានមនុស្សចំនួន ២០ម៉ឺននាក់កំពុងជ្រកកោណ។
មន្ត្រីប៉ាឡេស្ទីននិយាយថា មកទល់ពេលនេះមានមនុស្សជាង១.២០០នាក់ហើយបានស្លាប់ដោយសារការវាយប្រហារតាំងពីថ្ងៃទី៨ខែកក្កដាមក រវាងប្រទេស អ៊ីស្រាអែលនិងប៉ាឡេស្ទីន៕