ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែភាពយន្ត​មិន​និយាយ​ភាសា​អង់គ្លេស​មាន​ភាព​លេចធ្លោ​ខ្លាំង​ក្នុង​កម្មវិធី​ប្រគល់រង្វាន់​អូស្កា


ផលិតករភាពយន្ត Parasite បង្ហាញពានរង្វាន់អូស្ការបស់លោកអំឡុងពេលប្រគល់ពានរង្វាន់ភាពយន្ត Academy Awards លើកទី៩២ នៅក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ផលិតករភាពយន្ត Parasite បង្ហាញពានរង្វាន់អូស្ការបស់លោកអំឡុងពេលប្រគល់ពានរង្វាន់ភាពយន្ត Academy Awards លើកទី៩២ នៅក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

វា​គឺ​ជា​ រាត្រី​ប្រគល់​រង្វាន់​អូស្កា Academy Awards ដ៏​អស្ចារ្យ​មួយ​ដល់​សិល្បៈករ​ និង សិល្បៈការនី​ដែល​មាន​ជំនាញ​ផ្សេងៗ​គ្នា​នៅ​សហរដ្ឋអាមេរិក​ ហើយ​ក្នុង​ចំណោម​នោះ​គេ​មិន​សូវ​ឃើញ​មាន​វត្តមាន​របស់​ខ្សែភាពយន្ត​បរទេស​នោះ​ទេ។ ក៏ប៉ុន្តែ​ខ្សែ​ភាពយន្ត​កូរ៉េ​ខាងត្បូង​ដែល​មាន​ចំណង​ជើង​ថា Parasite បាន​ទទួល​ជ័យជម្នះ​ដោយ​ទទួល​បាន​ពានរង្វាន់​អូស្កា​ដល់​ទៅ៤ រួម​ទាំង​ពានរង្វាន់​សម្រាប់​អ្នកដឹកនាំ​ភាពយន្ត​ល្អ​ជាងគេ​ និង​ពានរង្វាន់​សម្រាប់​ខ្សែភាពយន្ត​ល្អជាង​គេ​បំផុត​ផងដែរ។

នេះ​គឺ​ជា ​រាត្រី​ដ៏​អស្ចារ្យ​មួយ​សម្រាប់​លោក Bong Joon Ho អ្នកផលិត​ខ្សែភាពយន្ត​កូរ៉េ ខាងត្បូង​ ដែល​បាន​ឈ្នះ​ពានរង្វាន់ Academy ដល់​ទៅ​៤ រួម​ទាំង​ពានរង្វាន់​អ្នកដឹកនាំ​ភាពយន្ត​ល្អ​ជាងគេ​បំផុត​ និង​ពានរង្វាន់​សម្រាប់​ខ្សែ​ភាពយន្ត​ល្អ​ជាង​គេ​បំផុត​ផងដែរ។ ខ្សែ​ភាពយន្ត​នោះ​មាន​ចំណង​ជើង​ថា Parasite ដែល​បង្ហាញ​ពី​ការរិះគន់​អំពី​វិសមភាព​សង្គម​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។

លោក Bong Joon Ho បាន​លើក​ឡើង​ពី​ភាពវិជ្ជមាន​ដែល​សមាគម​ពានរង្វាន់ Academy​ បាន​ផ្លាស់ប្តូរ​ឈ្មោះ​ប្រភេទ​ខ្សែ​ភាពយន្ត​បរទេស​ល្អ​ជាងគេ​បំផុត​ទៅជា​ប្រភេទខ្សែភាពយន្ត​អន្តរជាតិ​ល្អ​ជាងគេ​បំផុត ​ដោយ​បង្ហាញ​ពី​ការរួម​បញ្ចូល​ខ្សែ​ភាពយន្ត​បរទេស​ក្រៅ​ពី​ភាពយន្ត​អាមេរិកាំង​ទៅក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់ Academy​ កាន់​តែ​ច្រើន​បន្ថែម​ទៀត។ លោក​ក៏​បាន​លើកឡើង​អំពី​ការទទួល​ស្គាល់​ពី​កម្មវិធី​ប្រគល់​រង្វាន់ ​Academy​ ចំពោះ​ភាពយន្ត Parasite​ របស់​កូរ៉េខាងត្បូង​ផងដែរ។

ខ្សែភាពយន្ត​មាន​ចំណង​ជើង​ថា 1917 របស់​លោក Sam Mendes ដែល​ស្ថិត​នៅ លំដាប់​ជួរមុខ​នៃ​ពានរង្វាន់​អូស្កា​ដែល​និយាយ​អំពី​ការប្រឆាំង​របស់​ពួកទាហាន​នៅអំឡុង​សង្គ្រាម​លោក​លើកទីមួយ​ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស១៦០០នាក់​បាន​ឈ្នះ​ពានរង្វាន់​ចំនួន​បី​ ដោយ​រួមទាំង​ពានរង្វាន់​សម្រាប់​ខ្សែភាពយន្ត​ដែល​មាន​រូបភាព​មាន​ចលនា​ល្អ​បំផុត​ផងដែរ។

សិល្បៈការនី​អ្នកស្រី Brie Larson អ្នកស្រី Sigourney Weaver និង​អ្នកស្រី Gal Gadot ដែល​គេ​ស្គាល់​ថា​ជា​ តួអង្គ​សម្តែង​ជា​វីរៈនារី​ បាន​ថ្លែង​អំពី​បញ្ហា​ប្រឈម​ក្នុង​ការ​ក្លាយ​ជា​ស្រ្តី​នៅក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ​ ខណៈ​អ្នកស្រី Weaver ថា​ស្រ្តី​គ្រប់​រូប​គឺ​ជា​វីរៈនារី។

អ្នកស្រី Hildur Guonadottir បាន​ឈ្នះ​ពានរង្វាន់​អូស្កា​សម្រាប់​ខ្សែភាពយន្ត​មាន​ចំណង​ជើង​ថា Joker ហើយ​នៅក្នុង​សុន្ទរកថា​របស់​អ្នកស្រី​ អ្នកស្រី​បាន​លើក​ទឹក​ចិត្ត​ដល់​ស្រ្តី​ផ្សេង​ទៀត​ឲ្យ​ដើរតាម​ការចង់​បាន​របស់​ខ្លួន​ និង​ទេពកោសល្យ​តន្ត្រី​របស់​ខ្លួន។
សិល្បៈការនី​ផ្សេងទៀត​ក៏​បាន​ឈ្នះពាន​រង្វាន់​នៅក្នុង​ពិធីប្រគល់​រង្វាន់​នៅ​យប់​នោះ​ផងដែរ​ ដូចជា​អ្នកស្រី Julia Reichert ជា​សហនាយក​ដឹកនាំ​ភាពយន្ត​ឯកសារ​មាន​ចំណង​ជើង​ថា American Factory ជាមួយ​នឹង​អ្នកស្រី Carol Dysinger​ នាយក​ដឹកនាំ​ភាពយន្ត​ឯកសារ​ខ្លី​មួយ​មាន​ចំណង​ជើង​ថា Learning to Skateboard in a Warzone if you're a Girl។

សម្រាប់​ពានរង្វាន់​ផ្នែក​ការសម្តែង​ជា​តួអង្គ​សំខាន់​វិញ​ លោក Brad Pitt បាន​ឈ្នះ​ពាន​រង្វាន់​ជា​តួរង​ល្អបំផុត​សម្រាប់​ការសម្តែង​របស់​លោក​នៅក្នុង​ខ្សែភាពយន្ត​របស់​លោក Quentin Tarantino ដែល​មាន​ចំណង​ជើង​ថា Once Upon a Time in Hollywood។ នៅ​អំឡុងពេល​ការថ្លែង​សន្ទរកថា​របស់​លោក​ លោក​បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​គឺ​អំពី​ព្រឹទ្ធសភា​មិន​ព្រម​ឲ្យ​មាន​សាក្សី​នៅក្នុង​សវនាការ​ដក​លោក Trump ចេញ​ពី​តំណែង។

លោក Brad Pitt ​បាន​ថ្លែង​ថា៖ «គេ​ប្រាប់​ខ្ញុំ​ថា​ ខ្ញុំ​មាន​ពេល​តែ៤៥វិនាទី​ប៉ុណ្ណោះ ​ដើម្បី​ថ្លែង​សន្ទរកថា​ គឺ​ច្រើន​ជាង​ពេល​ដែល​ព្រឹទ្ធសភា​ឲ្យ​លោក John Bolton ​នៅ​សប្តាហ៍​នេះ​ទៅ​ទៀត»។

លោក Joaquin Phoenix បាន​ឈ្នះ​ពានរង្វាន់​អូស្កា​ជា​អង្គ​សម្តែង​ល្អ​បំផុត​ និងបាន​ឡើង​ថ្លែងសារ​ដ៏​គួរ​ឲ្យ​ទាក់ទាញ។ លោក​បាន​និយាយ​ថា៖«នៅ​ពេល​នេះ​យើង​មាន​អារម្មណ៍​ថា ​យើង​ជា​ម្ចាស់​ពាន​រង្វាន់​នៅក្នុង​ជំនាញ​ផ្សេងៗ​គ្នា​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​មើល​ឃើញ​ចំណុច​ដូច​គ្នា។ ខ្ញុំ​គិត​ថា​ មិន​ថា​យើង​និយាយ​អំពី​វិសមភាព​យេនឌ័រ​ការរើសអើង​ សិទ្ធិមនុស្ស​ ឬសិទ្ធិសត្វ​នោះ​ទេ​ គឺ​យើង​កំពុង​និយាយ​អំពី​ភាពអយុត្តិធម៌‍»។

អ្នកស្រី Laura Dern បាន​ឈ្នះ​អូស្កា​ជា​តួរងល្អ​បំផុត​នៅក្នុង​ការសម្តែង​របស់​អ្នកស្រី​ជា​មេធាវី​ដ៏​ក្លាហាន​ម្នាក់​នៅក្នុង​ករណី​លែងលះគ្នា​មួយ​នៅក្នុង​រឿង Marriage Story។ អ្នកស្រី​ក៏​មាន​ការចាប់អារម្មណ៍​ខ្លាំង​ផងដែរ​ចំពោះ​ការរើសអើង​អ្នកដឹកនាំរឿង​ជា​ស្រ្តី​ដោយ​កម្មវិធី​ផ្តល់​ពានរង្វាន់​អូស្កា​នេះ​ផងដែរ ដូច​ជា​នាង Greta Gerwig។

ចុងបញ្ចប់​គឺ​អ្នកស្រី Renne Zellwegger បាន​ទទួល​ពានរង្វាន់​អូស្កា​ជា​អ្នកសម្តែង​ស្រី​ល្អបំផុត​សម្រាប់​ការសម្តែង​របស់​នកស្រី​ជា​តួអង្គ​តំណាង​ឲ្យ​អ្នកស្រី Jury Garland នៅក្នុង​រឿង Judy ។ កម្មវិធី​ប្រគល់​ពានរង្វាន់អូស្កា​បាន​មើល​រំលង​ភាពយន្ត​នានា​ដែល​ផលិត​ដោយ​ក្រុមហ៊ុន NETFLIX។

កម្មវិធី​ផ្តល់​ពានរង្វាន់​នេះ​ពោរពេញ​ដោយ​ភាពរីករាយ​ និង​អធិកអធម​ ប៉ុន្តែ​ចំណាប់​អារម្មណ៍​ខ្លាំង​បំផុត​បាន​កើតឡើង​ នៅពេល​ដែល​ អ្នកស្រី Jane Fonda ប្រកាស​ពី​ខ្សែ​ភាពយន្ត​ដែល​ឈ្នះ​ពានរង្វាន់​សម្រាប់​ភាពយន្តល្អ​ជាងគេ​បំផុត​គឺ​ខ្សែភាពយន្ត Parasite ​ហើយ​កម្មវិធី​បាន​បញ្ចប់​ទៅ​ដោយ​ភាពសប្បាយ​រីករាយ៕

XS
SM
MD
LG