ព្រឹទ្ធសភាប្រទេសថៃបានបញ្ជូនច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលត្រូវបានអនុម័តដោយរដ្ឋសភារបស់ប្រទេសនេះក្នុងពេលកន្លងទៅ ទៅឱ្យគណៈកម្មការមួយដើម្បីត្រួតពិនិត្យបន្ថែមទៀត ខណៈដែលប្រទេសនេះកំពុងប្រឹងប្រែងដើម្បីក្លាយជាប្រទេសទី ១ ក្នុងតំបន់ ក្នុងការធានានិងទទួលស្គាល់សិទ្ធិស្មើគ្នានៃគូស្វាមីភរិយាដែលមានភេទដូចគ្នា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
សេចក្តីព្រាងច្បាប់នេះបានឆ្លងកាត់ការយល់ព្រមក្នុងតំណាក់កាលទី ១ របស់ព្រឹទ្ធសភាថៃក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារនេះ ដោយមានសំឡេងគាំទ្រ ១៤៧ ទល់នឹង ១៥៨ នៃច្បាប់ដែលគេហៅថាជាច្បាប់អាពាហ៍ពិពាហ៍ដែលមានសិទ្ធិស្មើគ្នា ដែលជាការធ្វើវិសោធនកម្មលើក្រមពាណិជ្ជកម្មនិងរដ្ឋប្បវេណីរបស់ប្រទេសថៃ។
ប្រទេសថៃមានកេរ្តិ៍ឈ្មោះល្អលើឆាកអន្តរជាតិ ក្នុងការអនុគ្រោះដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដោយក្រុមសកម្មជនបានព្យាយាមតស៊ូលើបញ្ហានេះអស់ជាច្រើនទសវត្សរ៍មកហើយ ប្រឆាំងលើការឱ្យតម្លៃនិងអកប្បកិរិយាបែបអភិរក្សនិយមរបស់ប្រទេសនេះក្នុងពេលកន្លងទៅ។
នៅទូទាំងទ្វីបអាស៊ីទាំងមូល មានតែកោះតៃវ៉ាន់និងប្រទេសនេប៉ាល់តែប៉ុណ្ណោះ ដែលទទួលស្គាល់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា។ តុលាការជាន់ខ្ពស់បំផុតក្នុងប្រទេសឥណ្ឌា បានទុកបញ្ហានេះឱ្យសភាឥណ្ឌាជាអ្នកសម្រេច រីឯតុលាការជាន់ខ្ពស់ក្នុងក្រុងហុងកុងវិញ មិនបានផ្តល់សិទ្ធិពេញលេញទាំងស្រុងដល់ការរៀបការអ្នកស្រឡាញ់ភេទដូចគ្នានេះឡើយ៕
វេទិកាបញ្ចេញមតិ