ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំងថៃ​រួម​គ្នាបង្កើត​សម្ព័ន្ធប្រឆាំង​ ដើម្បី​បាន​អាសនៈ​ភាគច្រើន​បង្កើត​រដ្ឋាភិបាល


រូបឯកសារ៖​ អ្នកគាំទ្រ​គណបក្ស​ភឿថៃ ​បង្ហាញ​ប្រតិកម្ម​ បន្ទាប់​ពី​ឃើញ​លទ្ធផល​បឋម​​អំឡុងពេល​បោះឆ្នោត​ជាតិ​នៅ​ក្រុង​បាងកក​ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២៤ ​ខែ​មីនា​ ឆ្នាំ​២០១៩។ 
រូបឯកសារ៖​ អ្នកគាំទ្រ​គណបក្ស​ភឿថៃ ​បង្ហាញ​ប្រតិកម្ម​ បន្ទាប់​ពី​ឃើញ​លទ្ធផល​បឋម​​អំឡុងពេល​បោះឆ្នោត​ជាតិ​នៅ​ក្រុង​បាងកក​ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២៤ ​ខែ​មីនា​ ឆ្នាំ​២០១៩។ 

គិតត្រឹម​ថ្ងៃចន្ទ​ដើម​សប្តាហ៍​នេះ​ លទ្ធផល​រាប់សន្លឹក​ឆ្នោត​បឋម​បាន​បង្ហាញ​ថា ​គណបក្ស​ភឿថៃ​បាន​ឈ្នះ​អាសនៈចំនួន​ ១៣៧ ហើយ​គណបក្ស​ដែល​គាំទ្រ​ដោយ​របបយោធា​គឺ​គណបក្ស Phalang Pracharat​ បាន​ឈ្នះ​អាសនៈ​ចំនួន៩៧។

គណបក្ស​ភឿថៃ ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​នៅ​ប្រទេសថៃ​ បាន​ឲ្យ​ដឹងថា គណបក្សនេះ​បាន​ចូលរួម​ជាមួយ​នឹង​គណបក្ស​តូចៗ ចំនួន ៦ទៀត​ ដើម្បី​ឲ្យ​បាន​កើន​អាសនៈភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា​ និង​ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ។

លោកស្រី Sudarat Keyuraphan បេក្ខនារី​នាយក​រដ្ឋមន្រ្តី​នៃ​គណបក្ស​ភឿថៃ ​បាន​ប្រកាស​ពី​ការចូលរួម​ជាមួយ​គណបក្ស​ទាំងនោះ​ នៅ​ទីក្រុងបាងកក ​នៅ​ថ្ងៃពុធ​នេះ ដោយ​លោកស្រី​អះអាង​ថា ​ គណបក្ស​បាន​ឈ្នះ​អាសនៈ​យ៉ាងហោច​ណាស់​ ២៥៥​កៅអី​នៅក្នុង​សភា​ដែល​មាន​ ៥០០អាសនៈ ​ដែល​ត្រូវ​បាន​បោះឆ្នោត​ប្រកួតប្រជែង​កាល​ពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ។

គិតត្រឹម​ថ្ងៃចន្ទ​ដើម​សប្តាហ៍​នេះ​ លទ្ធផល​រាប់សន្លឹក​ឆ្នោត​បឋម​បាន​បង្ហាញ​ថា ​គណបក្ស​ភឿថៃ​ បាន​ឈ្នះ​អាសនៈចំនួន​ ១៣៧ ហើយ​គណបក្ស​ដែល​គាំទ្រ​ដោយ​របបយោធា ​គឺ​គណបក្ស Phalang Pracharat​ បាន​ឈ្នះ​អាសនៈ​ចំនួន៩៧។

ក៏​ប៉ុន្តែ​បើទោះបី​ជា​គណបក្ស​ភឿថៃ ​បាន​ទទួល​អាសនៈ​ភាគច្រើន​នៅក្នុង​រដ្ឋសភា​បន្ទាប់​ពី​ចេញ​លទ្ធផល​ផ្លូវការ​ក៏ដោយ​ ក៏​គណបក្ស​នេះ​មិន​អាច​បង្កើត​រដ្ឋាភិបាល​នៅក្រោម​រដ្ឋធម្មនុញ្ញ​ថ្មី​បាន​ដែរ​ ដែល​រដ្ឋធម្មនុញ្ញ​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋ​ប្រហារ​យោធា។

រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​បាន​ចែងថា​ សមាជិក​ព្រឹទ្ធសភា ២៥០នាក់​ ដែល​ត្រូវ​បាន​តែងតាំង​ដោយ​របប​រដ្ឋប្រហារ​នឹង​ចូលរួម​ជាមួយ​នឹង​សមាជិក​រដ្ឋសភា​ ៥០០នាក់​ ដែល​ឈ្នះ​អាសនៈ​នៅក្នុង​ការបោះឆ្នោត ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្រ្តី។ គណបក្ស Phalang Pracharat​ ក៏​បាន​អះអាង​ថា​ នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​ ដោយសារ​លទ្ធផល​បឋម​បង្ហាញ​ថា​ គណបក្ស​នេះ​បាន​ទទួល​សន្លឹកឆ្នោត​សរុប​ច្រើន​ជាង​គណបក្ស​ភឿថៃ៕

XS
SM
MD
LG