ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​គាំទ្រ​ដោយ​ពួក​យោធា នាំ​មុខ​ក្នុង​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ


ទាយាន​ម្នាក់​ធ្វើ​ការ​បោះឆ្នោត​នៅ​ស្ថានីយ​បោះឆ្នោត​មួយ​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។
ទាយាន​ម្នាក់​ធ្វើ​ការ​បោះឆ្នោត​នៅ​ស្ថានីយ​បោះឆ្នោត​មួយ​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។

ពលរដ្ឋ​ថៃ បាន​នាំ​គ្នា​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ នៅ​ក្នុង​ការ​បោះឆ្នោត​មួយ​ដែល​គេ​ចាត់​ទុក​ថា​ជា​ការ​វិល​ត្រឡប់​ទៅ​រក​ការ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​វិញ។ ប៉ុន្តែ ការ​បោះឆ្នោត​នោះ បាន​រង​ការ​រិះគន់​ជាច្រើន​ថា គ្រាន់តែ​ជា​ការ​អនុវត្ត​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​នាយករដ្ឋមន្ត្រី​ថៃ​គឺលោក Prayut Chan-o-cha ដើម្បី​បង្គ្រប់​កិច្ច​ដល់​ការ​ក្ដោបក្ដាប់​អំណាច​យោធា​របស់​លោក​តែ​ប៉ុណ្ណោះ។

ការ​រាប់​សន្លឹក​ឆ្នោត បាន​ចាប់​ផ្ដើម​ធ្វើឡើង​ភ្លាមៗ ក្រោយ​ពី​ការបោះឆ្នោត​បាន​បញ្ចប់​នៅ​ម៉ោង​៥​ល្ងាច​ ម៉ោង​ក្នុង​ស្រុក។

ការ​ស្ទង់​មតិ​ក្រោយ​ការ​បោះឆ្នោត ដំបូង​ឡើយ បាន​បង្ហាញ​ថា គណបក្ស Pheu Thai របស់​អតីត​នាយករដ្ឋមន្ត្រី​លោក Thaksin Shinawatra បាន​នាំ​មុខ ប៉ុន្តែ​លទ្ធផល​ផ្លូវការ​បឋមៗ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ បាន​បង្ហាញ​ថា​គណបក្ស​ Phalang Pracharat ឬ​បល្ល័ង្ក​ប្រជារាស្ត្រ ដែល​មាន​ក្រុម​យោធា​នៅ​ពី​ក្រោយ​នោះ បាន​នាំ​មុខ​ទៅ​វិញ។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត ត្រូវ​បាន​ញាំញី​ដោយ​ការ​ចោទប្រកាន់​នានា​អំពី​ការ​ទិញ​សន្លឹកឆ្នោត ប៉ុន្តែ មាន​ការ​តវ៉ា​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត ដោយ​មាន​អ្នក​សង្កេតការណ៍​បោះឆ្នោត​មក​ពី​ប្រទេស​អូស្ត្រាលី កាណាដា សហរដ្ឋ​អាមេរិក និង​ប្រទេស​សមាជិក​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ឬ​ហៅ​កាត់​ថា​អាស៊ាន​ផង​ដែរ។

មាន​ការ​ការពារ​សន្តិសុខ​តឹងរ៉ឹង និង​មាន​ការ​យល់ឃើញ​ចម្រុះ​គ្នា​អំពី​ការបោះឆ្នោត​នេះដែល​មាន​ពលរដ្ឋ​ថៃ​ប្រមាណ​៥២​លាន​នាក់ បាន​បោះឆ្នោត៕

XS
SM
MD
LG