ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​​នៃ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​ថៃបង្ហាញថាគណបក្ស​លម្អៀង​ទៅ​ខាង​យោធា​អាចទទួល​ជ័យជម្នះ


នាយករដ្ឋមន្រ្តី​ថៃ Prayuth Chan-ocha ចូល​រួម​ក្នុង​ពិធី​ឡើង​គ្រងរាជរបស់​ព្រះមហាក្សត្រ Maha Vajiralongkorn ក្នុង​ទីក្រុង​បាងកក​ កាលពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តី​ថៃ Prayuth Chan-ocha ចូល​រួម​ក្នុង​ពិធី​ឡើង​គ្រងរាជរបស់​ព្រះមហាក្សត្រ Maha Vajiralongkorn ក្នុង​ទីក្រុង​បាងកក​ កាលពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ២០១៩។

លទ្ធផល​ជា​ផ្លូវការ​នៃការ​បោះឆ្នោត​លើក​ទី​មួយ​ក្នុង​ប្រទេស​ថៃ​ចាប់តាំង​ពី​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ ២០១៤​ ធ្វើឲ្យ​គណបក្ស​មួយ​លម្អៀង​ទៅ​ខាង​ក្រុមយោធាឱ្យ​ជិត​អាចបង្កើតរដ្ឋាភិបាល​លើក​ក្រោយ ​ហើយ​នឹង​ធ្វើ​ឱ្យ​លោក Prayuth Chan-ocha មេដឹកនាំរដ្ឋប្រហារ​វិល​ត្រឡប់មកកាន់តំណែង​ជា​នាយករដ្ឋមន្ត្រីវិញ។​

«រណសិរ្ស​ប្រជាធិបតេយ្យ» មួយនៃ​គណបក្ស​ជា​សម្ព័ន្ធមិត្ ត៧​ ដែល​សង្ឃឹម​ថា​នឹង​រារាំង​ការវិលត្រឡប់​មកកាន់​អំណាចវិញ​ដោយ​លោក Prayuth មិន​បានទទួល​អាសនៈ​ភាគ​ច្រើន​ក្នុងចំណោមកៅ​អី ៥០០​ នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​ដែល​ពួក​សមាជិក​បានជាប់ឆ្នោត​តាម​រយៈការ​បោះឆ្នោត​ដោយ​ផ្ទាល់​ ហើយ​ពួក​គេបាន​សន្យា​ថា​នឹង​ប្តឹង​អំពី​ការ​រាប់សន្លឹក​ឆ្នោត​នៅ​ក្នុង​តុលាការ។

លទ្ធផល​នៃ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី២៤ ខែ​មីនា​ ដែល​បានត្រូវ​ចេញ​ផ្សាយ​ក្នុង​រយៈពេលពីរ​ថ្ងៃ​ក្នុង​សប្តាហ៍នេះ បាន​ផ្តល់ឱ្យ​គណបក្ស​ Palang Pracharath លម្អៀងទៅ​ខាង​យោធា​នូវ​អាសនៈ ១១៥​ នៅ​ក្នុង​សភា​ជាន់ទាប។​ ជាមួយ​ព្រឹទ្ធសភា​មាន​អាសនៈ ២៥០ ​ដែល​បានត្រូវ​តែងតាំង​ដោយ​ក្រុមប្រឹក្សា​យោធា​ទំនង​ជា​បោះឆ្នោត​លម្អៀង​ទៅ​ខាង​យោធា​ នៅ​ពេល​នេះគណបក្ស Palang Pracharath មានជិត​ពាក់កណ្តាល​នៃ​អាសនៈរួម​គ្នា​នៅក្នុង​សភា​ជាន់ខ្ពស់​ និងសភា​ជាន់ទាប​ដែល​គណបក្ស​នេះ​ត្រូវការ​ដើម្បី​ធ្វើលោក Prayuth ឱ្យ​ក្លាយ​ទៅ​ជា​បេក្ខជន​របស់​ខ្លួន​សម្រាប់តំណែង​នាយករដ្ឋមន្ត្រី។​

លទ្ធផល​នៃ​ការ​បោះឆ្នោតនេះ​បាន​ផ្តល់ឱ្យ​រណសិរ្ស​ប្រជាធិបតេយ្យ​នូវ​អាសនៈរួម​គ្នា​ចំនួន ២៤៥ នៅ​ក្នុង​សភា​ជាន់ទាប ដែល​ជា​ចំនួន​មិន​គ្រប់គ្រាន់សម្រាប់​ចាប់កំហុស​រដ្ឋាភិបាល​ណាមួយ​ដែល​គណបក្ស​លម្អៀង​ទៅខាង​យោធា​នឹង​បង្កើត​ហើយ​ក៏​ជា​ចំនួនតិច​ជាង​ចំនួន ៣៧៦ ដែល​គេ​ត្រូវ​ការ​ឱ្យមាន​ដើម្បី​ដាក់ស្នើ​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ផងដែរ៕

XS
SM
MD
LG