ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​ថៃ​ប្រឈម​នឹង​ការរំលាយ​ចោល


រូបឯកសារ៖ ព្រះអង្គម្ចាស់​ក្សត្រីយ៍​អ៊ូប៊ុលរតនា​ ម៉ាហ៊ីឌុល​
រូបឯកសារ៖ ព្រះអង្គម្ចាស់​ក្សត្រីយ៍​អ៊ូប៊ុលរតនា​ ម៉ាហ៊ីឌុល​

កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ គណបក្ស Thai Raksa Chart បាន​តែងតាំង​ព្រះអង្គម្ចាស់​ក្សត្រីយ៍​អ៊ូប៊ុលរតនា​ ម៉ាហ៊ីឌុល​ឲ្យ​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី​សម្រាប់​ការបោះ​ឆ្នោតជាតិ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៤ ខែ​មិនា​ខាងមុខ​នេះ។

គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​របស់​ប្រទេសថៃ​បាន​អំពាវនាវ​ឲ្យ​រំលាយ​គណបក្ស​នយោបាយ​ ដែល​តែងតាំង​សមាជិការ​នៃ​ព្រះរាជ្យវង្ស​ថៃ​ឲ្យ​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី។ គណៈកម្មការ​នេះ​បាន​បញ្ជូន​សំណើរ​ទៅ​កាន់​តុលាការ​រដ្ឋធម្មនុញ្ញ​កាល​ពី​ថ្ងៃពុធ​ ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស Thai Raksa Chart ដោយ​សារ​តែ​គណបក្ស​នេះ​បាន​បំពាន​លើ​ប្រព័ន្ធ​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ ជាមួយ​នឹង​រដ្ឋាភិបាល​មួយ​ដែល​ជាប់​ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ។

កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ គណបក្ស Thai Raksa Chart បាន​តែងតាំង​ព្រះអង្គម្ចាស់​ក្សត្រីយ៍​អ៊ូប៊ុលរតនា​ ម៉ាហ៊ីឌុល​ឲ្យ​ឈរ​ឈ្មោះ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​សម្រាប់​ការបោះ​ឆ្នោតជាតិ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៤ ខែ​មិនា​ខាងមុខ​នេះ។ ព្រះអង្គ​ម្ចាស់ក្សត្រីយ៍​អ៊ូប៊ុលរតនា ​ដែល​មាន​ព្រះជន្ម៦៧ព្រះវស្សា​ បាន​លះបង់​បរមងារ​ជា​សែរាជវង្ស​ បន្ទាប់​ពី​ព្រះនាង​បាន​រៀបការ​ជាមួយ​ជនជាតិអាមេរិកាំង​ម្នាក់​កាល​ពី​ឆ្នាំ១៩៧២ហើយ​បន្ទាប់​មក​បាន​លែងលះ​គ្នា។ ក៏ប៉ុន្តែ​ព្រះចៅ​មហាវេជ្ជរាឡុងកន​បាន​បដិសេធ​លើ​ចំណាត់ការ​នេះ​ថា​មិន​សមរម្យ​ និង​មិនត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ ដោយ​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ព្រះអង្គម្ចាស់ក្សត្រីយ៍​អ៊ូប៊ុលរតនា​នៅ​ជា​ខ្សែរ​រាជវង្ស​ថៃ​នៅ​ឡើយ។

កាល​ពី​ថ្ងៃចន្ទ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​បាន​សម្រេច​ជា​ផ្លូវការ​មិន​អនុញ្ញាត​ឲ្យ​ព្រះនាង​ឈរ​ឈ្មោះ​បោះឆ្នោត​។តាមរយៈសារ​ដែល​បាន​បង្ហោះ​នៅ​លើ​គណនី​បណ្តាញសង្គម​របស់​ព្រះនាង​ ព្រះអង្គម្ចាស់ក្សត្រីយ៍​អ៊ូប៊ុលរតនា​បាន​បង្ហាញ​ការ​សោកស្តាយ​ថា​ បំណង​ប្រាថ្នា​ពិតប្រាកដ​របស់​ព្រះនាង​ដើម្បី​ជួយ​ដល់​ប្រទេស​ និង​ប្រជារាស្រ្តថៃ​បាន​បង្កើត​ជា​បញ្ហា​ ដែល​មិន​គួរ​កើត​ឡើង​នៅ​ថ្ងៃនេះ​ និង​ក្នុង​យុគសម័យ​នេះ​ទេ‍៕

XS
SM
MD
LG