ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី​យីងឡាក់​ ត្រូវ​ចោទ​ប្រកាន់​ជា​ផ្លូវការ​អំពី​កម្មវិធី​ផ្តល់​ឧបត្ថម្ភធន​ស្រូវ​ដែល​ទទួល​បរាជ័យ


ក្រុម​ព្រះ​រាជ​អាជ្ញា​ បាន​ប្តឹង​ចោទ​លោក​ស្រី​ Yingluck​ (ខាងលើ) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អំពី​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​គ្រប់​គ្រង​កម្មវិធី​នេះ​ ដែល​បាន​បង់​ប្រាក់​ទៅ​ឲ្យ​ក្រុម​កសិករ​ លើស​ពី​តម្លៃ​​នៅ​ក្នុង​ទី​ផ្សារ​​សម្រាប់​ស្រូវ​អង្ករ​។
ក្រុម​ព្រះ​រាជ​អាជ្ញា​ បាន​ប្តឹង​ចោទ​លោក​ស្រី​ Yingluck​ (ខាងលើ) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អំពី​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​គ្រប់​គ្រង​កម្មវិធី​នេះ​ ដែល​បាន​បង់​ប្រាក់​ទៅ​ឲ្យ​ក្រុម​កសិករ​ លើស​ពី​តម្លៃ​​នៅ​ក្នុង​ទី​ផ្សារ​​សម្រាប់​ស្រូវ​អង្ករ​។

ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​ថៃ​ បាន​ដាក់​ពាក្យ​បណ្តឹង​បទ​ឧក្រឹដ្ឋ​ប្រឆាំង​នឹង​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​ លោក​ស្រី​ Yingluck​ Shinawatra​ អំពី​ការ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​កម្មវិធី​ផ្តល់​ការ​ឧបត្ថម្ភធន​ស្រូវ​ដែល​ទទួល​បរាជ័យ​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ​បង់​ខាត​ប្រាក់​ជា​ច្រើន​ពាន់លាន​ដុល្លារ។​

ក្រុម​ព្រះ​រាជ​អាជ្ញា​ បាន​ប្តឹង​ចោទ​លោក​ស្រី​ Yingluck​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អំពី​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​គ្រប់​គ្រង​កម្មវិធី​នេះ​ ដែល​បាន​បង់​ប្រាក់​ទៅ​ឲ្យ​ក្រុម​កសិករ​ លើស​ពី​តម្លៃនៅ​ក្នុង​ទី​ផ្សារ​ សម្រាប់​ស្រូវ​អង្ករ​របស់​ពួក​គេ។​

ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​ស្រី​និយាយ​ថា​ កម្មវិធី​នេះ​គឺ​ជា​កិច្ច​ប្រឹង​ប្រែង​មួយ​ដើម្បី​ឲ្យ​បាន​ទទួល​ការ​គាំទ្រ​នយោបាយ​ពី​ក្រុម​កសិករ។​

តុលាការ​កំពូល​ត្រូវ​ធ្វើ​សេចក្តី​សម្រេច​នៅ​មុន​ថ្ងៃ​ទី​ ១៩​ ខែ​មិនា​ ថា​នឹង​ទទួល​យក​ពាក្យ​បណ្តឹង​នេះ​ឬ​មិន​ទទួល។​ បើ​ត្រូវ​កាត់​សេចក្តី​ថា​មាន​កំហុស​ លោក​ស្រី​ Yingluck​ អាច​ត្រូវ​ជាប់​ពន្ធនាគារ​ដល់់​ទៅ​មួយ​ទសវត្សរ៍។​

លោក​ស្រី​ Yingluck​ ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ដោយ​បទ​បញ្ជា​មួយ​របស់​តុលាការ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​ ២០១៤​ នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​កង​យោធា​ឡើង​កាន់​អំណាច។​

កង​យោធា​កំពុង​ពិចារណា​ដាក់​ពាក្យ​បណ្តឹង​រដ្ឋប្បវេណី​ប្រឆាំង​នឹង​លោក​ស្រី​ Yingluck​ ដែរ។​ កាល​ពី​ថ្ងៃ​ពុធ​ គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ទាមទារ​ការ​បង់​ខាត​ប្រាក់​ចំនួន​ ១៨​ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​កម្មវិធី​ផ្តល់​ឧបត្ថម្ភធន​ស្រូវ​នេះ៕

XS
SM
MD
LG