ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថៃ​កាន់​តែ​ខ្លាំងក្លា​ជាង​មុន​


បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានរៀបចំតាមបែបរឿង Harry Potter នៅក្រុងបាងកក។
បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានរៀបចំតាមបែបរឿង Harry Potter នៅក្រុងបាងកក។

មេដឹកនាំ​យោធា​ដ៏​មាន​ឥទ្ធិពល​របស់​ថៃ កាល​ពី​ថ្ងៃ​ពុធ បាន​ថ្លែង​ប្រាប់​នាយ​ទាហាន​របស់​ខ្លួន​ថា «ការ​ស្អប់ខ្ពើម​ប្រទេស​នេះ» គឺ​ជា​ការ​គំរាមកំហែង​មួយ​ដ៏​ខ្លាំងក្លា​ជាង​ជំងឺ​កូវីដ១៩ ទៅ​ទៀត។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ ខណៈ​ដែល​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាន់​តែ​ខ្លាំងក្លា​ជាង​មុន។ ​

ព្រះរាជាណាចក្រ​ថៃ​មាន​ការ​តវ៉ា​កើតឡើង​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ​អស់​រយៈពេល​ជាង​ពីរ​សប្ដាហ៍​មក​ហើយ ដែល​ភាគច្រើន​បាតុករ​គឺ​ជា​យុវជន​វ័យក្មេង ដែល​មាន​ការ​ខឹង​សម្បារ​នឹង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយអតីត​មេ​យោធា លោក Prayut Chan-O-Cha។

ការ​សម្ដែង​ការមិន​ពេញ​ចិត្ត​របស់​ពលរដ្ឋ​ថៃ​វ័យក្មេង​បាន​បង្ហាញ​យ៉ាង​ច្បាស់​កាល​ពី​យប់​ថ្ងៃ​ចន្ទ ដែល​ក្រុម​និស្សិត​នាំ​គ្នា​តវ៉ា​ដោយ​ស្លៀក​សម្លៀកបំពាក់ Harry Potter ខណៈ​ដែល​លោក​ដឹកនាំ​ការ​ពិភាក្សា​មួយ​ស្ដី​ពី​តួនាទី​របប​រាជា​និយម​នៅ​ក្នុង​ប្រទេស​ថៃ៕

XS
SM
MD
LG