សហរដ្ឋអាមេរិកបង្រៀនសិស្សអំពីភាពអត់ឱន
សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលសម្បូរទៅដោយជាតិសាសន៍ វប្បធម៌ និងជំនឿសាសនាចម្រុះ។ ក៏ប៉ុន្តែ ស្របពេលដែលមានភាពចម្រុះទាំងនេះ សហរដ្ឋអាមេរិកក៏ប្រឈមនឹងការយល់ខុស និងការមិនចេះអត់ឱនឲ្យគ្នាទៅវិញទៅមកផងដែរ។ ដើម្បីទប់ស្កាត់ការយល់ខុស និងលុបបំបាត់អំពើស្អប់ខ្ពើម ទស្សនាវដ្តី Teaching Tolerance Magazine បានផ្តល់ធនធានដោយឥតគិតថ្លៃដល់ក្រុមអ្នកអប់រំ គ្រូបង្រៀន និងអ្នកដែលបង្រៀនអំពីភាពអត់ឱន។ អ្នកស្រី Shahnaz Nafees នៃវីអូអេ រាយការណ៍លម្អិតអំពីរឿងនេះ ហើយអ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលសេចក្តីរាយការណ៍នេះ។