ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោះតៃវ៉ាន់មាន​ផែនការធ្វើ​សមយុទ្ធ​នាវា​​ជាបេសកកម្មសន្តិភាព​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង


រូបភាពឯកសារ៖ រូបភាពី​លើអាកាស​​ដោយ​យន្តហោះ​យោធាកាល​ពី​ថ្ងៃទី​២៣​ មីនា​ ២០១៦ដែល​បានជូន​អ្នក​កាសែត​ទៅ​កាន់​កោះ Taiping កាន់កាប់​ដោយ​តៃវ៉ាន់​។
រូបភាពឯកសារ៖ រូបភាពី​លើអាកាស​​ដោយ​យន្តហោះ​យោធាកាល​ពី​ថ្ងៃទី​២៣​ មីនា​ ២០១៦ដែល​បានជូន​អ្នក​កាសែត​ទៅ​កាន់​កោះ Taiping កាន់កាប់​ដោយ​តៃវ៉ាន់​។

កោះតៃវ៉ាន់កំពុង​រៀបចំផែនការ​ធ្វើ​សមយុទ្ធយោ​ធាខុសផ្លែកពី​ធម្មតា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​ដើម្បី​បង្ហាញគូ​ប្រកួតប្រជែង​របស់​ខ្លួន​ហើយ​នឹង​មហា​អំណាច​ពិភពលោក​សំខាន់​ៗ​ថា​ខ្លួន​ចង់​បន្ធូរ​បន្ថយ​ជម្លោះផ្លូវនាវា​ចរណ៍ដែល​មាន​ជម្លោះ​ជាមួយ​៦ភាគី​ជាជាងបញ្ឆេះ​ជម្លោះ។

ឆ្មាំ​ការពារ​និង​នាវា​ការពារ​ដែនសមុទ្រ​នឹង​ធ្វើការរុករក​និង​ជួយ​សង្គ្រោះ​នៅ​ជិត​កោះ​តៃពីង ​ដែល​កាន់​កាប់​ដោយ​កោះ​តៃវ៉ាន់ដែល​គេ​ស្គាល់ថា Itu Aba។ ពួកគេ​នឹង​ធ្វើ​ការ​ជួយ​សង្គ្រោះ ​នាវិកទប់​ទល់​ខ្យល់​ព្យុះ​ហើយ​នឹង​សាងសង់​ទីជម្រក។ សមយុទ្ធ​នៅ​ប្រជុំ​កោះ Spratly ធ្វើ​ឲ្យ​ជឿនលឿន​ដល់​កិច្ច​ខំ​ប្រឹងប្រែង​របស់​កោះ​តៃវ៉ាន់​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​ដែល​ត្រូវ​បាន​គេមើល​ឃើញ​ថា​ជា​អ្នកដើរតួ​ដ៏សំខាន់​ខាង​មនុស្ស​ធម៌នៅ​ក្នុង​ជម្លោះ​ដោយផ្តោត​ដើម្បី​សម្រប​ទៅ​តាម​ការ​ពង្រីក​ទឹក​ដី​ដ៏​ឆាប់​រហ័ស​របស់​ចិន​ដី​គោក។

លោក Jonathan Spanglerនាយក​នៃ​អង្គការ​ស្រាវជ្រាវ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​តៃប៉ិបាន​និយាយ​ថា «កោះ​តៃវ៉ាន់ ​មាន​ព្យាយាម​ជា​យូរ​ណាស់​មក​ហើយ​ដើម្បី​ដើរតួនាទី​អ្នក​ថែ​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់​នៅ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ កិច្ច​ប្រតិបត្តិការ​មនុស្ស​ធម៌​និង​ការរុករក​និងការ​ស្វែងរក​នៅ​ជិត​កោះ Itu Abaនឹង​ក្លាយ​ជាជំហាន​ដ៏​សំខាន់​ថ្មីមួយ​នៅ​ក្នុងការ​គាំទ្រវោហាសាស្រ្ត​ខាង​នយោ​បាយ​ភ្ជាប់​ទៅ​នឹង​ការ​អនុវត្ត‍»។

ចំណាត់​ការ​របស់​ចិន​ដីគោក​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​កង្វល់​ប្រទេស​តូច​ៗក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ដែល​ទាម​ទារ​ទឹក​ដី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​មាន​ជម្លោះ​រួមមាន​ប្រទេស ​ព្រុយណេ ​ម៉ាឡេស៊ី ​ហ្វីលីពីននិង​ប្រទេស​វៀតណាម។

ពីព្រោះ​តែ​ចិន​ដី​គោក​ក៏​បាន​ទាមទារ​កោះ​តៃវ៉ាន់​ថា​ជា​របស់​ខ្លួនហើយ​និងការបំបាត់​សំឡេងខំ​ប្រឹងប្រែង​ខាងការទូត​នៅ​លើ​ឆាក​អន្តរជាតិរបស់​ចិន​ដីគោក ​រដ្ឋាភិបាល​កោះ​តៃ​វ៉ាន់ ​មិនមាន​ទំនាក់​ទំនង​ផ្លូវការ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទេ៕

XS
SM
MD
LG