ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីតាំង​កន្ទុយ​យន្តហោះ​ AirAsia ត្រូវ​បាន​រក​ឃើញ​


ប្រធាន​ទីភ្នាក់ងារ​រុករក​និង​សង្គ្រោះ​ជាតិ​ឥណ្ឌូនេស៊ី លោក F. Henry Bambang Soelistyo នៅ​ខាង​ស្តាំ បង្ហាញ​ពី​រូបភាព​ក្រោម​ទឹក​នៃ​បំណែក​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ជើង​ហោះ​ហើរ​លេខ​ 8501 ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សមុទ្រ​ជ្វា នៅ​ក្នុង​សន្និសីទ​ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ពុធ ទី​៧ ខែ​​មករា​ ឆ្នាំ ២០១៥។​
ប្រធាន​ទីភ្នាក់ងារ​រុករក​និង​សង្គ្រោះ​ជាតិ​ឥណ្ឌូនេស៊ី លោក F. Henry Bambang Soelistyo នៅ​ខាង​ស្តាំ បង្ហាញ​ពី​រូបភាព​ក្រោម​ទឹក​នៃ​បំណែក​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ជើង​ហោះ​ហើរ​លេខ​ 8501 ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សមុទ្រ​ជ្វា នៅ​ក្នុង​សន្និសីទ​ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ពុធ ទី​៧ ខែ​​មករា​ ឆ្នាំ ២០១៥។​

ក្រុម​រុករក​និង​ជួយ​សង្គ្រោះ​ឥណ្ឌូនេស៊ី​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​ផ្នែក​នៃ​កន្ទុយ​របស់​យន្តហោះ​នៃ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ AirAsia ​ជើង​ហោះ​ហើរ​លេខ​៨៥០១ ដែល​បាន​ធ្លាក់​នៅ​ក្នុង​សមុទ្រ​ជ្វា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៤។

ប្រធានទីភ្នាក់ងាររុករក​និង​ជួយ​សង្គ្រោះ​ជាតិរបស់​ឥណ្ឌូនេស៊ី​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ផ្នែក​កន្ទុយ​របស់​យន្តហោះ​ត្រូវ​បាន​រក​ឃើញ​បន្ទាប់​ពី​ក្រុម​មន្រ្តី​បាន​ប្រកាស​ពី​ការ​ពង្រីក​តំបន់​រុករក​កាល​ពី​ថ្ងៃ​អង្គារ។ វា​ស្ថិត​នៅ​បាត​សមុទ្រ​ជម្រៅ​៣០​ម៉ែត្រ ដែល​ក្នុង​នោះ​មាន​ប្រអប់​ខ្មៅ​និង​ប្រដាប់​ថត​ទិន្នន័យ​ជើង​ហោះ​ហើរ។

ប្រដាប់​ថត​សំឡេង​និង​ទិន្នន័យ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួយ​កំណត់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​នេះ។

យន្តហោះ​នោះ​មាន​មនុស្ស​១៦២​នាក់​ស្ថិត​នៅ​ ពេល​ដែល​វា​ធ្លាក់នៅ​ផ្ទៃ​ទឹក​ទល់​មុខ​ឆ្នេរ​សមុទ្រ​កោះ Borneo។ ​គ្មាន​អ្នក​នៅ​រស់​រាន​មាន​ជីវិតត្រូវ​បាន​គេ​រក​ឃើញ​នោះ​ទេ ​ហើយ​មាន​សាក​សព​មនុស្ស​មិន​ដល់​៤០​នាក់​ផង​ត្រូវ​បាន​គេ​រក​ឃើញ។

យន្តហោះ​ធុន Airbus A320 ​ម៉ាស៊ី​ន​២ ​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ាដា​ដោយ​គ្មាន​ការ​ហៅ​ក្នុង​គ្រាហ៍​អាសន្ន​នៅ​ពេល​ដែល​ហោះ​បាន​ជិត​ពាក់​កណ្តាល​ផ្លូវ​នៅ​ក្នុង​ការ​ហោះ​ហើរ​ដែល​មាន​រយៈ​ពេល​២​ម៉ោង​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​កាន់​ប្រទេស​សឹង្ហបុរី។

ក្រុម​អ្នក​ជំ​នាញ​កោសលវិច័យ​មក​ពី​ប្រទេស​អូស្រ្តាលី​បាន​ធ្វើ​ការ​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី​ ដើម្បី​ជួយ​នៅ​ក្នុង​ការកំណត់​អត្តសញ្ញាណ​សាក​សព។

​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​បញ្ឈប់​មន្រ្តី​អាកាសចរណ៍​មួយ​ចំនួន​ពី​ការងារ​ បន្ទាប់​ពី​បាន​បញ្ចេញ​ព័ត៌មាន​ថា​ ជើង​ហោះ​ហើរ​លេខ៨៥០១​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍ AirAsia ​មិន​មាន​ការអនុញ្ញតិ​ត្រឹម​ត្រូវ ​ដើម្បី​ហោះ​ហើរ​នៅ​ថ្ងៃ​ដែល​យន្តហោះ​នោះ​បាន​ធ្លាក់។

ក្រសួង​ដឹក​ជញ្ជូន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​យន្តហោះ​នោះ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ហោះ​ហើរ​នៅ​លើ​ផ្លូវ​ពី​ទីក្រុង Surabaya ទៅ​កាន់​ប្រទេស​សឹង្ហបុរី​នៅ​ថ្ងៃ​ច័ន្ទ ​អង្គារ ​ពុធ​និង​ថ្ងៃ​សៅរ៍ ​ក៏​ប៉ុន្តែ​យន្តហោះ​នោះ​បាន​ហោះ​នៅ​ថ្ងៃ​អាទិត្យ។ ​ក្រសួង​បាន​ផ្អាក​ជើង​ហោះ​ហើរក្រុមហ៊ុន​អាកាសចរណ៍ AirAsia ​នៅ​ផ្លូវ​ហោះ​ហើរ​នោះ​ ហើយ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ពេញ​លេញ​មួយ​ដាច់​ដោយ​ឡែក​ពី​ការ​ស៊ើប​អង្កេត​យន្តហោះ​ដែល​ធ្លាក់។

មុន​ពេល​ហោះ​ឡើង​និង​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នៃ​ការ​ហោះ​ហើរ ​អ្នក​បើក​បរ​យន្តហោះ​បាន​សុំ​ហោះ​នៅ​រយៈ​កម្ពស់​ខ្ពស់ជាង​ពេល​កំពុង​ហោះ​ហើរ ​ដើម្បី​បញ្ចៀស​ព្យុះ។ ​សំណើរ​នោះ​មិន​បាន​ទទួល​ការ​យល់​ព្រម​ទេ​ ពី​ព្រោះ​តែ​មាន​យន្តហោះ​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG