ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាកាសធាតុ​​ប្រសើរ​ជាង​មុន​ជួយ​ដល់​ការ​ស្វែង​រក​យន្តហោះ​ក្រុម​ហ៊ុន​ AirAsia


កង​កម្លាំង​ដែន​អាកាស​ឥណ្ឌូនេស៊ី​ចុះ​បេសកកម្ម​ស្វែង​រក​យន្តហោះ​ក្រុមហ៊ុន​AirAsia។ អាកាសធាតុ​ប្រសើរ​ជាង​មុន​បាន​ជួយ​កិច្ច​​ប្រឹង​ប្រែង​ក្នុង​ការ​ស្វែង​រក​យន្តហោះ​ដែល​បានធ្លាក់​មួយ​នោះ​។
កង​កម្លាំង​ដែន​អាកាស​ឥណ្ឌូនេស៊ី​ចុះ​បេសកកម្ម​ស្វែង​រក​យន្តហោះ​ក្រុមហ៊ុន​AirAsia។ អាកាសធាតុ​ប្រសើរ​ជាង​មុន​បាន​ជួយ​កិច្ច​​ប្រឹង​ប្រែង​ក្នុង​ការ​ស្វែង​រក​យន្តហោះ​ដែល​បានធ្លាក់​មួយ​នោះ​។

ក្រុម​អាជ្ញាធរ​សង្ឃឹម​ថា ស្ថានភាព​អាកាស​ធាតុ​ប្រសើរ​ឡើង ​នឹង​ជំរុញឲ្យកិច្ច​ខិតខំ​ប្រឹងប្រែងស្វែងរក​កម្ទេចបាក់​បែក​និង​ជន​រង​គ្រោះ​នៃយន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ AirAsia មាន​កាន់​តែឆាប់​រហ័ស​ឡើង។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​គេ​បាន​ឃើញមេឃស្រឡះ​និងសមុទ្រ​ស្ងប់​ស្ងាត់ជាង​មួយ​ថ្ងៃ​មុន ​នៅពេល​ដែល​អាកាសធាតុ​មិន​ល្អ ​បាន​រារាំងការរុករក​តាម​អាកាស​ពេញលេញ​ ​និង​ធ្វើ​ឲ្យ​ក្រុម​អ្នក​មុជ​ទឹក​មិន​អាច​រុករក​អ្វី​ដែល​ទំនង​ជា​កន្លែង​ធ្លាក់​យន្តហោះ​។

​លោក Tatang Zaenuddin ​មន្រ្តី​ទីភ្នាក់​ងារជាតិ​ស្វែងរក​និង​ជួយ​សង្គ្រោះ​ ​បាន​និយាយ​ថា ការរុករកតាម​អាកាស​និង​ក្រោម​ទឹក ​បាន​បន្តធ្វើឡើង។

​រហូត​មក​ទល់​ពេល​នេះ ​មាន​សាក​សព៩នាក់​នៃ​អ្នក​ដំណើរ​និង​អ្នក​បើកបរ​១៦២​នាក់ ​បាន​ត្រូវស្រង់​ចេញ​សមុទ្រ​ជ្វា (Java) ​នៅជិត​កោះបូណេអូ (Borneo​)ដែល​នៅទីនោះយន្តហោះ​ធុនAirbus A320​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​អាទិត្យក្នុង​អំឡុងពេល​អាកាស​ធាតុ​អាក្រក់។សាក​សព​មនុស្ស​២​នាក់ ​បាន​ទៅ​ដល់​ទីក្រុងស៊ូរ៉ាបាយ៉ា​ (Surabaya) ​ទី​ដែល​សព​ទាំង​នោះ​នឹងត្រូវ​យក​ទៅ​ធ្វើកោសល្យ​វិច្ច័យ​ និង​កំណត់​អត្ត​សញ្ញាណ។

ក្រុម​អាជ្ញាធរ ​រំពឹង​ថា​នឹង​រក​ឃើញសព​មនុស្ស​កាន់​តែ​ច្រើន​ឡើង​នៅពេល​ដែល​ក្រុម​អ្នក​មុជ​ទឹក​អាច​រុករក​តំបន់​ដែល​រូបភាព​សូណា ​ប្រាប់​ថា ផ្នែក​មួយ​នៃ​យន្តហោះ ​បាន​ផ្ងារ​ពោះ​នៅបាតសមុទ្រ។

​អាទិភាព​មួយ​ទៀត គឺ​ការ​ស្វែង​រកទិន្នន័យជើង​ហោះ​ហើរ​និង​ប្រដាប់​ថតសំឡេងនៅ​បន្ទប់​បើក​បរ ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ការ​កំណត់​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG