ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​ស.រ.អា.​សម្រេច​ឲ្យ​លោក​ Donald Trump ​ប្រើ​ថវិកា​កងទ័ព​ធ្វើ​ជញ្ជាំង​ព្រំដែន


រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីតាំង​ថ្មី​នៃ​ជញ្ជាំង​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក ក្នុង​ក្រុង Calexico រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីតាំង​ថ្មី​នៃ​ជញ្ជាំង​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក ក្នុង​ក្រុង Calexico រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ក្នុង​សេចក្តីសម្រេច​ដែល​មាន​សំឡេង​៥ទល់​នឹង​៤​របស់​តុលាការ​កំពូល​សហ​រដ្ឋ​អាមេរិក​បាន​គាំទ្រ​លោក​ប្រធានាធិបតី​ Donald Trump ​ដោយ​អនុញ្ញាត​ឱ្យ​លោក​ទទួល​បាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​សន្យា​ក្នុង​យុទ្ធនាការរបស់​លោក​ដើម្បី​សាង​សង់​ជញ្ជាំង​ព្រំដែន​អាមេរិក​ជាមួយ​ប្រទេស​ម៉ិកស៊ិក។​

សេចក្តី​សម្រេច​របស់​តុលាការ​កំពូលកាល​ពីថ្ងៃសុក្រ​បាននិរាករណ៍​សាលក្រម​បង្កក​ប្រាក់​២ពាន់​៥រយ​លាន​ដុល្លារ​របស់​ក្រសួង​ការពារ​ជាតិ​ សម្រេច​ដោយ​តុលាការ​ជាន់ទាប​ ហើយ​តម្កល់​ដោយ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍។​

លោក Trump បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា ​«ជ័យជម្នះ​ធំ​ណាស់​សម្រាប់​សន្តិសុខ​តាម​ព្រំដែន​ និង​នីតិរដ្ឋ!»។​

លោក ​Dror Ladin ​មេធាវី​ម្នាក់​នៃ​គម្រោង​សន្តិសុខ​ជាតិ​របស់​សហភាព​សេរីភាព​ស៊ីវិលអាមេរិក​ American Civil Liberties Union ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP ថា​ «សហគមន៍​នៅ​ព្រំដែន ​បញ្ហា​បរិស្ថាន ​និង​ការ​បែងចែង​អំណាច​រវាងអង្គ​នីតិប្រតិបត្តិ អង្គ​នីតិបញ្ញតិ​ និង​តុលាការ​តាម​រដ្ឋ​ធម្មនុញ្ញ​របស់យើង​នឹង​ត្រូវអន្តរាយ​ជាអចិន្ត្រៃយ៍​ប្រសិន​បើ​លោក ​Trump​ អាច​ដក​មូល​និធិយោធា​សម្រាប់ធ្វើ​ជញ្ជាំង​ព្រំដែន​ស្អប់​ជន​បរទេស ហើយ​ដែល​ សភា​បាន​បដិសេធ​ជំទាស់​នោះ»៕

XS
SM
MD
LG