ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការ​បរទេស​អាមេរិក​និយាយ​ថា ​ការ​ដោះលែង​ Griner ​ពី​រុស្ស៊ី​ជា​អាទិភាព


រូបឯកសារ៖ កីឡាករ​បាល់បោះ Brittney Griner ត្រូវ​បាន​នាំ​ខ្លួន​​ចូល​សវនាការ​​នៅ​ជាយ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ កីឡាករ​បាល់បោះ Brittney Griner ត្រូវ​បាន​នាំ​ខ្លួន​​ចូល​សវនាការ​​នៅ​ជាយ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក ​លោក ​Ned Price ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​អាទិភាព​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken ​គឺ​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ជនជាតិ​អាមេរិក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ខុស​ច្បាប់​ ដូចជា​តារា​បាល់បោះ ​Britney Griner ​នោះ​បាន​មក​ផ្ទះ​វិញ។​

លោក ​Price​ បាន​និយាយ​ថា ​«យើង​ចង់​ឃើញ​ឃុំឃាំង​បែប​នេះ​ត្រូវ​បាន​បញ្ចប់​ មិន​ថា​ ក្នុង​ករណី​ប្រទេស​រុស្ស៊ី ​ឬ​ប្រទេស​ណា​ដែល​ឃុំ​ខ្លួន​ជនជាតិ​អាមេរិក​ដោយ​ខុសច្បាប់អយុត្តិធម៌ ​ឬ​អ្នកជាតិនិយម​ប្រទេស​ទីបី​ ដោយសារ​ផល​ប្រយោជន៍​នយោបាយ»។​

Britney Griner ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កុម្ភៈ ​ដោយ​ចោទ​ប្រកាន់​ពី​បទ​មាន​ប្រេង​កញ្ឆា។ ​តារា​បាល់​បោះ​នេះ​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ដែល​អាច​ជាប់​ពន្ធនាគារ​អតិបរមា​១០​ ឆ្នាំ​ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស។ ​ការ​កាត់ក្តី​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយ​គ្រោង​នឹង​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍។​

កាលពី​ថ្ងៃ​ច័ន្ទ​ Britney Griner ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​មក​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden សុំ​ឱ្យ​លោក​ «ធ្វើគ្រប់​យ៉ាង​ដែល​អ្នក​អាច​ធ្វើ​បាន»​ដើម្បី​ឲ្យ​គាត់​និង​ជនជាតិ​អាមេរិក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ ឬ​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៅ​ក្នុង​ប្រទេស​រុស្ស៊ីបាន​មក​ផ្ទះ​វិញ​ ។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី​ Karine Jean-Pierre ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​លោក ​Biden​ បាន​អាន​សំបុត្រ​នោះ​ហើយ។ ​អ្នក​តំណាង​របស់​ Britney Griner ​បាន​ចែក​រំលែក​ផ្នែក​ខ្លះ​នៃ​សំបុត្រ​នេះ​កាលពី​ថ្ងៃ​ច័ន្ទ។

អ្នកស្រី Britney Griner​ បាន​សរសេរ​ថា ​«នៅពេល​ដែល​ខ្ញុំ​អង្គុយ​នៅ​ទីនេះ​នៅ​ក្នុង​គុក​រុស្ស៊ី​គិត​តែ​ម្នាក់​ឯង​និង​ដោយ​គ្មាន​ការ​ការពារ​ពី​ប្រពន្ធ​នោះ ​ខ្ញុំ​គិត​អំពី​គ្រួសារ ​មិត្តភក្តិ​ អាវអូឡាំពិក​របស់​ខ្ញុំ​ឬ​សមិទ្ធ​ផល​នានា។​ ​ ខ្ញុំ​ពិត​ជាភ័យ​ខ្លាច​ថា​ ខ្ញុំ​ប្រហែល​ជា​នៅ​ទីនេះ​ជា​រៀង​រហូត»។​

នៅ​ពេល​លោក​Price ​ត្រូវ​បា​នគេ​សួរ​ថា​ តើ​លោក​ Blinken ​មាន​បាន​ទាក់ទង​ជាមួយ ​Cherelle Griner ​ភរិយា​របស់​ Britney Griner ​ដែរ​ឬ​ទេ ​លោក​Price ​បាន​និយាយ​ថា​អ្នក​ទាំងពីរ​បាន​និយាយ​កាលពី​ខែ​មុន​ ហើយ​ថា​ ក្រសួង​ការ​បរទេស​កំពុង​ទាក់ទង​ស្ទើរតែ​រាល់​ថ្ងៃ​ជាមួយ​បណ្តាញ​ផ្សេងៗ​ទៀត​របស់ ​ Britney Griner ។​ លោក​ Price​ បាន​និយាយ​ថា ​«យើង​មិន​ចង់​ធ្វើ​អ្វី ​ឬ​និយាយ​អ្វី​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ឱកាស​នៃ​ដោះលែងជនជាតិ​អាមេរិក»៕

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press, Agence France-Presse និង Reuters)

XS
SM
MD
LG