ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស៊ើប​អង្កេត​ពិសេស​ស្តី​ពី​ការជ្រៀត​ជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ចោទ​ប្រកាន់​លើ​ជនជាតិ​រុស្ស៊ី​


រូបឯកសារ៖ លោក Robert Mueller ប្រឹក្សា​ពិសេស​​ធ្វើ​ដំណើរ​ចេញ​ពី​កិច្ច​​ប្រជុំ​បិទ​ទ្វារ​ជាមួយ​គណៈកម្មធិការ​យុត្តិធម៌​នៃ​ព្រឹទ្ធសភា​អាមេរិក អំពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ីក្នុង​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​របស់​លោក ត្រា។
រូបឯកសារ៖ លោក Robert Mueller ប្រឹក្សា​ពិសេស​​ធ្វើ​ដំណើរ​ចេញ​ពី​កិច្ច​​ប្រជុំ​បិទ​ទ្វារ​ជាមួយ​គណៈកម្មធិការ​យុត្តិធម៌​នៃ​ព្រឹទ្ធសភា​អាមេរិក អំពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ីក្នុង​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​របស់​លោក ត្រា។

ចៅក្រម​ស៊ើប​អង្កេត​សហព័ន្ធ​ ដែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ជ្រៀក​ជ្រែត​របស់​រុស្ស៊ី​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០១៦ កាល​ពី​ថ្ងៃសុក្រ​ បាន​សម្រេច​ចោទ​ប្រកាន់​ជនជាតិ​រុស្ស៊ី​ចំនួន​១៣​នាក់​ រួម​ទាំង​បុគ្គលិក​ចំនួន​១២ នាក់​របស់​ក្រុមហ៊ុន​រុស្ស៊ី​ មាន​ទីតាំង​នៅក្នុង​ទីក្រុង​ St. Petersburg​ ដែល​បាន​ចូល​ជ្រៀតជ្រែក​តាម​ប្រព័ន្ធ​អ៊ីនធឺណែត តំណាង​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ។

ការ​ចោទ​ប្រកាន់​នោះ​បាន​ចោទ​ប្រកាន់​ទីភ្នាក់ងារ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ដែល​ជា​ទីភ្នាក់ងារ​ឃោសនា​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និត​ទៅនឹង​រដ្ឋាភិបាល​វិមាន​គ្រឹមឡាំង​ ថា​ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​«ប្រតិបត្តិការ​ជ្រៀត​ជ្រែក​ក្នុង​ការបោះ​ឆ្នោត ​និង​ដំណើរ​ការ​នយោបាយ​ក្នុងអំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក»។

យោង​តាម​ការ​ចោទ​ប្រកាន់​នោះ​បាន​បញ្ជាក់​ថា ​បុគ្គលិក​ក្រុមហ៊ុន​ទាំង​១២​នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​«ចូលរួម​ក្នុង​ប្រតិបត្តិការ​ជ្រៀតជ្រែក​ក្នុង​នយោបាយ​សហរដ្ឋ​អាមេរិក»​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ រហូត​ដល់​ពេល​បច្ចុប្បន្ន។

លោក​ Rod Rosenstein​ អនុរដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​«គោល​បំណង​នៃ​ការ​ចូល​ជ្រៀតជ្រែក​នេះ​គឺ​ដើម្បី​បង្កើន​ឲ្យ​មាន​ភាពបែក​បាក់​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​របស់​សាធារណៈ​ទៅ​លើ​លិទ្ធ​ប្រជាធិបតេយ្យ។ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ក្រុម​នេះ​បាន​ជោគជ័យ​ជា​ដាច់​ខាត»។ ការិយាល័យ​រដ្ឋអាជ្ញា​ពិសេស​របស់​លោក​ Robert Mueller ​បាន​ប្រកាស​ពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

ការស៊ើប​អង្កេត​របស់​លោក​ Mueller​ ទៅ​លើ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ បាន​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​លោក ​Paul Manafort ​អតីត​ប្រធាន​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក ត្រាំ​ និង​សហការី​របស់​លោក​គឺ​លោក ​Rick Gates។

លោក​ Michael Flynn​ អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក ត្រាំ​ និង លោកGeorge Papadopoulo អតីត​ទីប្រឹក្សា​យុទ្ធនាការ​គោល​នយោបាយ​ការបរទេស បាន​សារភាព​កំហុស​ថា​បាន​និយាយ​កុហក​ FBI ​អំពី​ការ​ទាក់ទង​របស់​ពួកគេ​ជាមួយ​ពួកមន្រ្តី​រុស្ស៊ី​នៅ​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ និង​អំឡុង​ពេល​ផ្ទេរ​អំណាច៕

XS
SM
MD
LG