ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមមន្ត្រី​ស៊ើបការណ៍​សម្ងាត់​ថា​ រុស្ស៊ី​ប្តេជ្ញា​ថា​នឹង​ចូលជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ​នៅក្នុង​សហរដ្ឋអាមេរិក


លោក Dan Coats ប្រធាន​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​ជាតិ​​ថ្លែង​ប្រាប់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Dan Coats ប្រធាន​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​ជាតិ​​ថ្លែង​ប្រាប់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៨។

ពួកមន្ត្រី​ស៊ើបការណ៍​សម្ងាត់​កំពូល​សហរដ្ឋអាមេរិក​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ រុស្ស៊ី​បាន​ប្តេជ្ញា​ថា​ នឹង​ចូលជ្រៀតជ្រែក​នៅក្នុង​ការបោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ​ក្នុង​សហរដ្ឋអាមេរិក​ នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ។

លោក Dan Coats ប្រធាន​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​ជាតិ​ បានប្រាប់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​ថា​ រុស្ស៊ីមើលឃើញថាការបោះឆ្នោតសភា​ពាក់​កណ្តាល​អាណត្តិ​ខាងមុខ​នេះ​ គឺ​ជា​គោលដៅ​យ៉ាងសំខាន់​មួយ​របស់​ពួកគេ​ក្នុង​ការ​ជះឥទ្ធិពល​របស់​ពួកគេ»។
លោក Coats បាន​លើកឡើង​ថា «ការ​បោះឆ្នោត​នៅ​ក្រៅប្រទេស​គឺ​ជា​ឱកាស​ដ៏​ពិសេស​មួយ​ សម្រាប់​រុស្ស៊ី​ក្នុងការ​ពន្លឿន​ការ​ស្វែងរក​អត្ថប្រយោជន៍​របស់​ពួកគេ​មិន​ថា​ដោយ​ការ​បើក​ចំហរ​ និង​ដោយ​សម្ងាត់​នោះ​ទេ»។

លោក​បាន​បន្ថែម​ទៀត​ថា «យ៉ាងហោច​ណាស់​ ក៏​យើង​ដឹងថា​រុស្ស៊ី​នឹង​បន្ត​ប្រើប្រាស់​ការឃោសនា​ បណ្តាញសង្គម​ ចារកម្ម​ អ្នក​នាំពាក្យ​ដែល​ពូកែ​និយាយ​ឲ្យ​គេ​អាណិត និង​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​មាន​ស្ថានភាព​វឹកវរ​ និង​ជាប់គាំង​នយោបាយ​នៅក្នុង​សហរដ្ឋអាមេរិក»។

លោក Coats បាន​ព្រមាន​បន្ត​ថា «ការ​ជះឥទ្ធិពល» តាមរយៈ​ការប្រើប្រាស់​បណ្តាញ​សង្គម​គឺ​ជា​គោលដៅ​មួយ​របស់​ពួកគេ។ ដោយសារ​តែ​វិធីសាស្ត្រ​ដែល​ចំណាយ​តិច​នេះ​នឹង «នៅ​តែ​ជា​ការគម្រាម​កំហែង​យ៉ាងខ្លាំង​ដល់​អត្ថប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក»។

លោក Coats បាន​និយាយ​បន្ត​ថា​ ប្រទេសរុស្ស៊ី​ ចិន​ កូរ៉េខាងជើង​ និង​ប្រទេស​អ៊ីរ៉ង់គឺ​ជា​ប្រទេស​ដែល​គម្រាមកំហែង​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ដល់​សហរដ្ឋអាមេរិក។

លោក Mike Rogers ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​និយាយ​ថា​ ការតាំងចិត្ត​របស់​រុស្ស៊ី​ក្នុង​ការជ្រៀតជ្រែក​ទៅក្នុង​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​គឺ​នឹង​ «មិនផ្លាស់ប្តូរ​ ឬមិន​បញ្ឈប់​នោះ​ទេ»៕

XS
SM
MD
LG