ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នឹង​ចូល​រួម​ការ​ប្រារព្ធ​ខួប​នៃ​សង្រ្គាម​លោក​លើក​ទី​២​នៅ​ប៉េកាំង


លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-hye ថ្លែង​ក្នុង​ពិធី​ជប់លៀង​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​សមាជិក​នៃ​ក្រុម​សប្បុរសធម៌​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។
លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-hye ថ្លែង​ក្នុង​ពិធី​ជប់លៀង​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​សមាជិក​នៃ​ក្រុម​សប្បុរសធម៌​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​បាន​ប្រកាស​ថា ​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-hye នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង​ដើម្បី​ចូលរួម​ពី​ធី​ប្រារព្ធ​ខួប​លើកទី​៧០​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២ ​ក៏ប៉ុន្តែ​គេ​នៅ​តែ​មិន​ប្រាកដ​ច្បាស់​នៅ​ឡើយ​ថា​តើ​លោកស្រី​ប្រធា​នាធិប​តី​នឹងអញ្ជើញ​ចូល​រួម​ពិធី​ក្បួន​ព្យុះ​ហយាត្រា​យោ​ធា​ក្នុង​ទីក្រុង​ប៉េកាំង​ដែរ​ឬ​ទេ។

លោក Ju Chul-ki លេខាធិការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​របស់ប្រធានាធិបតី​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា ​លោកស្រី​ប្រធានាធិបតី Park នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​២ ​ខែ​កញ្ញា​ដើម្បី​បំពេញ​ទស្សនៈ​កិច្ច​រយៈពេល​៣​ថ្ងៃ​ដែល​អាច​រួម​បញ្ចូល​ទាំង​ការ​ចូលរួម​ប្រជុំ​ក្នុង​ជំនួប​កំពូល​ ឬ​ក៏ជួប​ជាលក្ខណៈ​ឯក​ជន​ជាមួយ​ប្រធានា​ធិបតី​ចិន ​ស៊ី ​ជីងពីង​ ផង​ដែរ។​ ក៏ប៉ុន្តែ ​លោក​និយាយ​ទៀត​ថា ​គេ​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ថា​លោកស្រីប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​នឹង​ចូលរួម​ក្បួន​ព្យុះហយាត្រា​រលឹក​វិញ្ញាណក្ខណ្ឌ​ដែល​ពួក​អ្នក​សង្កេត​ការណ៍​ខ្លះ​បាន​និយាយ​ថា ​អាច​ត្រូវ​ចិន​ប្រើប្រាស់​ជា​បន្តុះ​បង្អាប់​ជប៉ុន​ចំពោះសង្គ្រាម​ពី​អតីត​កាល​របស់​ខ្លួន​ ហើយ​និង​ជាការ​បង្ហាញ​កម្លាំង​យោ​ធា​របស់​ចិន។

លោក Ju និយាយ​បន្ត​ទៀត​ថា ​សេចក្តី​លម្អិត​ស្ថិត​នៅ​ក្នុង​ពិចារណា​នៅ​ឡើយ​អំពី​បញ្ហា​នេះ។

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ត្រូវ​គេ​រំពឹង​នឹង​ចូលរួម​ពិធីរបស់​ចិននេះ ​ទោះជា​យ៉ាង​ណាក៏ដោយ ​ក្រុម​មេដឹកនាំ​ប្រទេស​លោក​ខាង​លិច​មាន​ការ​ស្ទាក់​ស្ទើរ​ដើម្បី​ចូល​រួម​ដោយ​ការ​ព្រួយ​បារម្ភ​អំពី​ការ​បង្ហាញ​យោ​ធា​របស់​ចិន​នេះ។

លោក Hans Dietmar Schweisgut ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ទី​ក្រុង​ប៉េកាំង​បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ផែនការ​សម្តែង​កម្លាំង​យោធា បាន​បង្កើន​សំណួរ​អំពី​ថា​តើ​ពិធី​នេះ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផ្សះផ្សា​ឬ​ក៏​ធ្វើ​ឲ្យ​មាន​ការ​អាក់អន់​ចិត្ត​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ឡើង៕

XS
SM
MD
LG