ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផែនការ​ផលិតផល​ធ្វើ​នៅ​ប្រទេសចិន​ឆ្នាំ​២០២៥ប្រ​ឈម​នឹង​សង្គ្រាម​ពាណិជ្ជកម្ម


រូបឯកសារ៖ ប្រអប់ដាក់ទំនិញ ដែលបានសរសេរថា​​ «ផលិតនៅប្រទេសចិន» 
រូបឯកសារ៖ ប្រអប់ដាក់ទំនិញ ដែលបានសរសេរថា​​ «ផលិតនៅប្រទេសចិន» 

ក្រុមហ៊ុន​​និង​រដ្ឋាភិបាល​បរទេស ​បាន​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​អំពី​ផែនការ​និង​គោល​នយោបាយ​ចិន​និងការ​​អនុវត្ត​ដែល​បង្ខិត​បង្ខំ​ក្រុមហ៊ុន​នានា​​ឲ្យ​ប្រគល់​បច្ចេកវិទ្យា​នៅ​ក្នុងការ​ដោះ​ដូរ​ទៅនឹង​ការ​ចូល​ទីផ្សារសេដ្ឋ​កិច្ច​ដ៏​ធំ​របស់​ចិន។

ការ​វិនិយោគ​របស់​ចិនក្នុង​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ខិតខំ​ដោះ​ស្រាយ​បញ្ហា​ការរឹតត្បិត​បច្ចេក​វិទ្យា​ពី​ប្រទេស​លោកខាង​លិច​ហើយ​នឹង​គិតឡើង​វិញ​ពី​ការ​ប្រឈម​នៃ​ផែនការផលិត​ផល​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​២០២៥ ឬ Made in China 2025។

ទោះបីគេ​មិនទាន់​ច្បាស់​នៅ​ឡើយ​ថា តើ​សហរដ្ឋ​អាមេរិក​និងចិន ​នឹងអាច​ធ្វើ​ទៅតាម​ការកំណត់​រយៈ​ពេល​៩០​ថ្ងៃនិង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​ទី២ ​ខែមិនា ក៏ ដោយ ជម្លោះ​ពាណិជ្ជកម្ម​នោះ ​កំពុង​បន្ថែម​ភាព​មិន​ប្រាកដ​ប្រជា​អំពី​ជោគ​វាស​នា​នា​ពេលអនាគត​នៃ​ផែនការ​យុត្តិសាស្រ្ត​របស់​រដ្ឋាភិបាល​ចិន​ដែល​មាន​ឈ្មោះ​ថា ​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិននៅ​ឆ្នាំ​២០២៥ឬ Made in China 2025។

ផែនការ​នេះភាគ​ច្រើនដូចគ្នា​ទៅនឹង​គោលដៅ​របស់​ប្រទេស​ផ្សេង​ៗ​ទៀត​ដើម្បី​លើក​ដំកើងសង្វាក់តម្លៃឧស្សាហកម្ម។យោងតាម​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ចិន ​មាន​គោលបំណង​ធ្វើ​ឲ្យ​ប្រទេស​ខ្លួន​ក្លាយ​ជា​មេដឹកនាំ​ពិភពលោក​នៅ​ក្នុង​ផ្នែក​សំខាន់​ៗ​ចំនួន​១០​ដូចជា ​មនុស្ស​យន្ត បច្ចេក​វិទ្យា​ព័ត៌មាន ​និងខួរក្បាល​សិប្បនិមិត្ត​នៅ​កំណត់​ឆ្នាំ​២០២៥។

ទោះ​ជាយ៉ាង​ណាក៏ដោយ ​អ្វី​ដែល​បាន​បង្កើន​ការ​ព្រួយ​កង្វល់គឺ​ថាតើចិន​នឹងសម្រេច​គោលដៅ​នោះ​តាម​វិធីណា។

ក្រុមហ៊ុននិង​រដ្ឋាភិបាល​បរទេស ​បាន​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​អំពី​ផែនការ​និង​គោល​នយោបាយ​ចិន​និងការអនុវត្ត​ដែល​បង្ខិត​បង្ខំ​ក្រុមហ៊ុន​នានាឲ្យ​ប្រគល់​បច្ចេកវិទ្យា​នៅ​ក្នុងការ​ដោះ​ដូរ​ទៅនឹង​ការ​ចូល​ទីផ្សារសេដ្ឋ​កិច្ច​ដ៏​ធំ​របស់​ចិន។

នៅពេល​ជាមួយ​គ្នា​នោះ​ដែរ ​ពួក​អ្នក​វិភាគជឿថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​មិន​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ក្រុម​ហ៊ុន​ចិន​កុំឲ្យ​លួចបច្ចេកវិទ្យា​តាម​រយៈការរកស៊ីនៅឯ​នាយ​សមុទ្រ​របស់​ខ្លួន។

លោកស្រី Anna Holzman ជាអ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ Mercator នៃ​ការ​សិក្សា​អំពី​ចិន​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ប៊ែឡាំងបាន​និយាយ​ថា ការ​តបតពី​បរទេស​បាន​ធ្វើ​ឲ្យ​មានផលប៉ះពាល់​រួច​ទៅ​ហើយ​ដល់​ការ​អនុវត្ត​ផែនការ​ផលិតផលធ្វើ​នៅ​ក្នុង​ប្រ​ទេស​ចិន​ឬ Made in China 2025។

លោកស្រីបាន​និយាយ​ថា «ជំហរ​ដ៏ម៉ឺងម៉ាត់​ដែល​បាន​កើត​មាន​ឡើង​បន្ទាប់​ពីការ​ចាត់​វិធានការ​ដោយ​សហរដ្ឋ​អាមេរិក​បាន​បង្កើនភាព​បន្ទាន់​ក្នុង​ចំណោម​ពួក​អ្នក​តាក់​តែង​គោលនយោបាយ​ចិន​ឲ្យ​បង្កើនការអភិវឌ្ឍ​សមត្ថភាព​នៅ​ក្នុង​ស្រុក»។​ក្រៅពីឱនភាព​ពាណិជ្ជកម្ម ការផ្ទេរ​បច្ចេកវិទ្យា​ដោយ​ការ​បង្ខំ ​ជាមូលហេតុ​ដ៏​សំ​ខាន់​មួយ​ដែលនាំ​ឲ្យ​ប្រធានា​ធិ​បតី​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ​បាន​ចាប់​ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​នោះ។ការណ៍នេះក៏​ជាសមាសភាព​ដ៏​សំខាន់​មួយ​នៃ​ការ​ចរចា​កំពុង​ធ្វើ​ឡើង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ដ៏​ធំបង្អស់​២​របស់​ពិភព​លោក។

​ក្នុង​អំឡុង​នៃការ​ចរចា​កាល​ពី​ពេលថ្មី​ៗនេះ ​ចិន​បាន​និយាយថា ​ភាគីទាំង២​បាន​ធ្វើ​ឲ្យ​មានការរីកចម្រើន​លើការ​ដោះ​ស្រាយបញ្ហា​នៃ​ការ​ផ្ទេរបច្ចេក​វិទ្យា​និង​បញ្ហា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ​ទៀត។

​ក៏ប៉ុន្តែ ​ជម្លោះ​ពាណិជ្ជកម្ម ​ការកើន​ឡើង​នូវ​ការរឹតត្បិត​ការវិនិយោគទុន​លើ​ក្រុម​ហ៊ុន​របស់​ចិនក្នុង​ប្រទេស​លោកខាង​លិច ​និងការធ្លាក់​ចុះក្នុង​សេដ្ឋ​កិច្ចឧស្សា​ហ​កម្ម​របស់​ខ្លួនផ្ទាល់ នាំឲ្យ​អ្នកខ្លះជជែក​ដេញដោល​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​អាច​ត្រូវបង្ខំធ្វើឲ្យ​បន្ថយ​ឬ​ពន្យា​ផែនការ។

កាល​ពី​បី-បួន​ខែ​កន្លងមកនេះ ​ពួកមន្រ្តី​បាន​បញ្ឈប់រំឮក​ផែនការនោះ​ឡើង​វិញ។រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាល​ពីពេល​ថ្មី​ៗ​នេះ ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចិនកុំបង្ខំក្រុម​ហ៊ុន​បរទេស​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ចិន​ប្រគល់​បច្ចេកវិទ្យា​របស់​ខ្លួន។ហើយ ​ជាលើក​ទី​មួយ​ក្នុង​ប៉ុន្មានឆ្នាំនេះ ផែនការ​ធ្វើ​ផលិតផល​នៅប្រទេស​ចិនឆ្នាំ២០២៥ឬ Made in China 2025 មិន​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​អាទិភាព​នៃ​ការ​អភិវឌ្ឍ​ដែលបានកំណត់​ដោយ​រដ្ឋាភិបាល​កណ្តាល​សម្រាប់ឆ្នាំ​២០១៩។

លោក Scott Kennedyនាយក​រង​នៃ​កម្មវិធី Freeman Chair សម្រាប់​ការសិក្សា​អំពី​ចិននៅឯមជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុត្តិសាស្រ្ត​និង​អន្តរជាតិ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន តោន ​បាន​និយាយថា ចំណាត់ការ​ដោយ​ពួក​មន្រ្តីដើម្បី​និយាយ​សម្រួល​និង​ឈប់​និយាយផែនការ​នោះនិង​វិធានការ​ផ្សេង​ៗ​ទៀតឡើង​វិញ​កាល​ពី​ពេល​ថ្មី​ៗនេះ​ដើម្បី​បើកចំហរ​សេដ្ឋ​កិច្ច​របស់​ចិន​នោះ ជា​សញ្ញា​វិជ្ជមាន។

លោក​ ​និយាយ​ទៀត​ថា៖ «ក៏ប៉ុន្តែ ​ពួកមន្រ្តី​ចិន ​នឹង​ត្រូវការ​ការគាំទ្រ​ដ៏ទូលំ​ទូ​លាយ ច្បាស់​លាស់ តម្លាភាព ​ការផ្លាស់​ប្តូរ​ក្នុង​គោល​នយោបាយឲ្យ​បាន​កាន់​តែ​ច្រើន​ឡើ​ង​ដើម្បីឲ្យ​គេអាចមើលឃើញ ដែល​មានឥទ្ធិពល​លើ​ពួកគេ ​ប្រសិនបើ ពួកគេ​ ​ប្រាកដចង់​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិកនិង​ប្រទេស​ផ្សេង​ៗ​ទៀត​ឲ្យឃើញ​ថា ​ចិន​កំពុង​ធ្វើ​ឲ្យ​ជឿន លឿន​ក្នុងការ​បន្ធូ​បន្ថយ​សេដ្ឋ​កិច្ច»។

ក៏ប៉ុន្តែ ​ខណៈ​ដែល​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន រង់ចាំ​ចិនផ្លាស់​ប្តូរ​ជំហរ​របស់​ខ្លួន ​ចិន សហរដ្ឋ​អាមេរិកមិនទំនង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជំហរដ៏​តឹងរ៉ឹង​របស់​ខ្លួន​លើបច្ចេកវិទ្យា​ដែល​បាន​ប៉ះ​ពាល់​រួចហើយ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សំខាន់​ៗ​របស់​ចិន​ដូចជា​ក្រុមហ៊ុន​Huaweiនិង​ក្រុមហ៊ុន ZTE។ប្រទេស​កាន់​តែ​ច្រើន​ឡើង កំពុង​ចាត់​វិធានការ​ដើម្បី​ហាម​ឃាត់​ក្រុមហ៊ុន Huawei ​កុំឲ្យ​ចូលរួម​នៅ​ក្នុង​ការ​ស្ថាបនា បណ្តាញ​ទូរស័ព្ទ 5G។

លោក Lourdes Casanovaនាយក​នៅឯវិទ្យាស្ថានទីផ្សារ​ងើបឡើង​របស់​សា​កល​វិទ្យា ល័យCornell ​បាន​និយាយសំដៅ​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា២សំខាន់​ៗ​របស់​ចិនថា៖ «បញ្ហា​បច្ចេក​វិទ្យា ​នឹង​នៅតែ​មាន​ជាបន្ត។ប្រធានា​ធិបតីត្រាំ មាន​គោលជំហរ​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ក្រុមហ៊ុន Huawei ​និង​ក្រុមហ៊ុន ZTE។ដូច្នេះ ​ការណ៍​នេះ​នឹង​បន្ត»។

កាល​ពី​សប្តាហ៍មុន ​ប្រទេស​ប៉ូឡូញ ​បាន​ចាប់​ខ្លួន​បុគ្គលិក​ក្រុមហ៊ុន Huawei លើ​បទ​ចោទ​ប្រកាន់​ពី​ចារកម្ម។​អាជ្ញាធរ​ប៉ូឡូញ​និយាយថា ​មិនមានការ​ទាក់​ទិន​រវាង​ការ​ចាប់​ខ្លួន​ទៅនឹង​ក្រុមហ៊ុន​នោះ​ទេ ​ក៏ប៉ុន្តែ ​នៅពេល​ជាមួយ​គ្នា​នោះ​ដែរ ​ពួកគេ​បាន​ចាត់​វិធាន ការ​ដើម្បី​ជំរុញ​ឲ្យសហភាព​អឺរ៉ុប​និង​អង្គការ​អូតង់ហាម​ឃាត់រួម​គ្នា​ក្នុងការ​ប្រើ​ផលិត​ផល​ក្រុមហ៊ុន Huawei ។

ការ​ចាប់​ខ្លួន​បុគ្គលិករបស់​ក្រុមហ៊ុន Huawei នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ​កើត​មាន​ឡើង​បន្ទាប់​ពីការ​ឃុំឃាំង​លោក​ស្រី Meng Wanzhou ​ប្រធានហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​នៅ​ក្នុង​ប្រទេស​កាណាដា។

ក្រុម​ហ៊ុន​ចិន ​ជារឿយៗ​បាន​ដាក់​ប្រាក់​ចូល​ក្នុងការ​វិនិយោគទុន​នៅ​ក្នុង​សហរដ្ឋ​អាមេ រិក​ដើម្បី​ទទួលបានបច្ចេកវិទ្យា​ថ្មី​ហើយ​នឹង​សិក្សា​ពី​វិធី​ថ្មីៗ​នៃការ​ធ្វើ​ពាណិជ្ជ​កម្ម។​ក៏ប៉ុន្តែ ឥឡូវនេះ ការ​បង្កើនការ​ពិនិត្យ​ពិច្ច័យការ​វិនិយោគទុន​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និងទំនាក់​ទំនង​ខាង​ពាណិជ្ជកម្ម​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើង​ៗ​រវាង​សហ រដ្ឋ​អាមេរិក​និង​ចិន ​បាននាំឲ្យ​ការវិនិយោគទុន​ក្នុង​សហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង៕

ប្រែសម្រួល​ដោយ​ជឹង ​ប៉ូជីន


XS
SM
MD
LG