ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េខាងត្បូង​ស្នើ​ឲ្យ​មាន​កិច្ចពិភាក្សា​ជាមួយ​ប្រទេស​ជប៉ុន​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម

ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េខាងត្បូង ​លោក Moon Jae-in ថ្លែង​សុន្ទរកថា​មួយ​ ដើម្បី​ប្រារព្ធ​ខួប​ទី​៧៤​នៃ​ការ​ទទួល​បាន​សេរីភាព​របស់​ឧបទ្វីប​កូរ៉េ​ពី​ប្រទេស​អាណានិគម​ជប៉ុន ដែល​បាន​ចាប់​ផ្ដើម​ឆ្នាំ​១៩១០​ដល់​ឆ្នាំ​១៩៤៥ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

លោកប្រធានាធិបតី Moon បាន​លើកឡើង​យ៉ាង​ដូច្នេះ​កាល​ពី​ថ្ងៃព្រហស្បតិ៍ ក្នុង​អំឡុងពេល​ថ្លែង​សុន្ទរកថា​មួយ​ ដើម្បី​ប្រារព្ធ​ខួប​ទី​ ៧៤​នៃ​ការ​ទទួល​បាន​សេរីភាព​របស់​ឧបទ្វីប​កូរ៉េ​ពី​ប្រទេស​អាណានិគម​ជប៉ុន ដែល​បាន​ចាប់​ផ្ដើម​ឆ្នាំ​១៩១០ ​ដល់​ឆ្នាំ​១៩៤៥។

ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េខាងត្បូង ​លោក Moon Jae-in បាន​ថ្លែង​ថា ប្រទេស​របស់​លោក​រីករាយ​នឹង​សហការ​ជាមួយ​នឹង​ប្រទេស​ជប៉ុន​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កាន់​តែ​តានតឹង​ឡើង ប្រសិន​បើ​រដ្ឋាភិបាល​ក្រុងតូក្យូព្រមព្រៀង​នឹង​ចូលរួម​ចរចា​នោះ។

លោកប្រធានាធិបតី Moon បាន​លើកឡើង​យ៉ាង​ដូច្នេះ​កាល​ពី​ថ្ងៃព្រហស្បតិ៍ ក្នុង​អំឡុងពេល​ថ្លែង​សុន្ទរកថា​មួយ​ ដើម្បី​ប្រារព្ធ​ខួប​ទី​ ៧៤​នៃ​ការ​ទទួល​បាន​សេរីភាព​របស់​ឧបទ្វីប​កូរ៉េ​ពី​ប្រទេស​អាណានិគម​ជប៉ុន ដែល​បាន​ចាប់​ផ្ដើម​ឆ្នាំ​១៩១០ ​ដល់​ឆ្នាំ​១៩៤៥។

សំណើ​ផ្សះផ្សា​គ្នា​របស់​លោក Moon នេះ ត្រូវ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង សេអ៊ូល បាន​ប្រកាស​ថា ខ្លួន​នឹង​ដក​រដ្ឋាភិបាល​ក្រុងតូក្យូចូល​ក្នុង​ប្រភេទ​ពាណិជ្ជកម្ម​ថ្មី​មួយ ដែល​ដាក់​កម្រិត​កាន់​តែ​ខ្លាំង​ជាងមុន​ទៅ​លើ​ការ​នាំចេញ​ទំនិញ​មួយ​ចំនួន។ ការ​សម្រេច​នេះ​ទំនង​ជា​ការ​សងសឹក​ទៅ​នឹង​ការ​សម្រេច​របស់​ជប៉ុន​ក្នុង​ការ​ដក​ប្រទេស​កូរ៉េខាងត្បូង​ចេញ​ពី​បញ្ជី​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​ពិសេស​របស់​ខ្លួន។

អ្នក​តាមដាន​មើល​សភាពការណ៍​នេះ​ជាច្រើន​យល់​ឃើញ​ថា សកម្មភាព​របស់​ជប៉ុន​គឺ​ជា​ ការ​សងសឹក​នឹង​ការ​សម្រេច​របស់​តុលាការ​កូរ៉េខាងត្បូង​ក្នុង​ពេល​ថ្មីៗ​នេះ​ដែល​បញ្ជា​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ជប៉ុន​ផ្ដល់​សំណង​ដល់​ជនចាស់ជរា​កូរ៉េ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ក្នុង​រោងចក្រ​ជប៉ុន​ក្នុង​អំឡុងពេល​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ៕

XS
SM
MD
LG