ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង​មាន​ជំងឺ​ផ្លូវដង្ហើម​ ​MERS បី​ករណីថ្មីទៀត


អ្នកដំណើរបានពាក់ម៉ាសមុខ ខណៈពេល​មាន​ ការ​ប្រុងប្រយ័ត្ន​ប្រឆាំងនឹងវីរុស MERS បន្ទាប់​ពី​​ចាក​ចេញ​ពី​រថភ្លើង​​នៅឯស្ថានីយរថភ្លើង​ក្រោម​ដី​មួយ​ នៅ​ទីក្រុង​សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥។
អ្នកដំណើរបានពាក់ម៉ាសមុខ ខណៈពេល​មាន​ ការ​ប្រុងប្រយ័ត្ន​ប្រឆាំងនឹងវីរុស MERS បន្ទាប់​ពី​​ចាក​ចេញ​ពី​រថភ្លើង​​នៅឯស្ថានីយរថភ្លើង​ក្រោម​ដី​មួយ​ នៅ​ទីក្រុង​សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥។

ប្រទេស​កូរ៉េខាងត្បូង​រាយ​ការណ៍​ថា ​មាន​ជំងឺ​ផ្លូវដង្ហើម​មាន​ប្រភព​នៅមជ្ឈិម​បូព៌ា​ គឺ​ Middle East Respiratory Syndrome ឬ ​MERS បី​ករណីថ្មី​ទៀត​នៅ​ថ្ងៃអាទិត្យ​នេះ។ ​ វេជ្ជបណ្ឌិត ​និងបុគ្គលិក​សុខាភិបាល​ក៏នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​នោះ​ដែរ។​ ​នេះបើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង។ ​

ការប្រកាស​ព័ត៌មាន​នេះ​ធ្វើឡើង​ក្រោយពី​មាន​ការប្រកាស​ថា​ ប្រទេស​នេះ​មិនមាន​របាយ​ការណ៍​អំពី​ករណី​ថ្មីនៃ​ជំងឺនេះ​ទេ​ កាលពី​ថ្ងៃសៅរ៍​ ដែល​នាំឲ្យមាន​ក្តីសង្ឃឹម​ថា​ ប្រទេសកូរ៉េខាងត្បូង​អាច​បង្ក្រាប​មេរោគ​ដ៏​គ្រោះថ្នាក់​នេះ​បាន។ ​

ក្រសួង​សុខាភិបាល​និយាយ​ថា​ តួលេខ​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ ជំងឺ​ផ្លូវ​ដង្ហើម​ឈ្មោះ ​MERS​នេះ​បាន​ឡើង​ដល់​២៥​នាក់​ហើយ។​ មាន​អ្នក​ជំងឺ​ដោយសារ​មេរោគ​នេះចំនួន​ជិត​១៧០​នាក់​ ដែល​មិន​អាចមាន​ថ្នាំ​ណា​អាច​បង្ក្រាប​បាន​ទេ។ ​នៅ​កន្លែង​ផ្សេងៗ​ ទៀត​ក្នុង​តំបន់​អាស៊ី​នេះ ​ដូចជា​នៅ​ប្រទេស​ថៃ ​លោក​នាយក​រដ្ឋមន្ត្រី​ Prayuth Chan-ocha បាន​ជំរុញ​ឲ្យ​ប្រជាជន​កុំ​តក់ស្លុត​ស្លន់ស្លោ ​ក្រោយពី​ប្រទេស​ថៃ​បញ្ជាក់​ថា ​មាន​ករណី​ជំងឺ​ផ្លូវ​ដង្ហើម​ឈ្មោះ ​MERS​ នេះ​កាលពី​សប្តាហ៍​មុន។​

មន្ត្រី​នានា​និយាយ​ថា​ ប្រទេស​ថៃមាន​ការរៀបចំ​បាន​ល្អ​ណាស់​ដើម្បី​ទប់ស្កាត់​បញ្ហា​សុខភាព​សាធារណៈ​បណ្តាល​មកពី​មេរោគ​ជំងឺផ្លូវ​ដង្ហើម​មាន​ប្រភពនៅមជ្ឈឹមបូព៌ា​ឬ​ MERS។​ មនុស្ស​៥៩នាក់​ដែលអាច​ឆ្លងជំងឺ​នេះ​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​តាម​ដាន​នៅក្នុង​មន្ទីរពេទ្យ​ ឬក្នុង​ផ្ទះ។​

អង្គការ​សុខភាពពិភពលោក​ WHO​ បានបន្ទោស​ថា​ ការ​រាលដាល​ជំងឺនេះ​នៅ​កូរ៉េ​ខាងត្បូង​គឺ​ដោយ​សារ​ការ​ខកខាន​របស់​អាជ្ញាធរ​មិន​បានចាត់​វិធាន​ការ​គ្រប់គ្រាន់។​

​អង្គការ​សុខភាពពិភពលោក​ WHO​ និយាយ​ថា​ នៅ​កូរ៉េ​ខាងត្បូង​ខ្វះ​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មេរោគ​ MERS​ នេះ​ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​ ហើយ​មិនមាន​វិធានការ​គ្រប់គ្រាន់​ក្នុងការ​ទប់ស្កាត់​ការ​ឆ្លងនៅ​ក្នុង​មន្ទីរពេទ្យ។ ទោះជាយ៉ាងណាក្តី​ ទីភ្នាក់ងារ​សុខាភិបាល​អ.ស.ប.​នេះ​និយាយ​ថា​ ការឆ្លង​មេរោគ​នេះ​នៅ​មិនទាន់​ត្រូវបាន​ចាត់ទុក​ថា​ ជាគ្រោះ​អាសន្ន​ដល់​សុខភាព​សាធារណៈ​នៅ​ឡើយ​ទេ។ រោគ​សញ្ញា​ជំងឺ​ MERS ​នេះ​រួមមាន​គ្រុន​ ក្អក ​ដក​ដង្ហើម​ខ្លីៗ​ ផុតៗ ​ដែល​មាន​លក្ខណៈមិនធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​ផ្តាសាយ​ធម្មតា​ដែរ៕​


XS
SM
MD
LG