មន្ទីរពេទ្យមួយក្នុងបណ្តាមន្ទីរពេទ្យធំៗនិងល្បីឈ្មោះក្នុងរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងបានផ្អាកកិច្ចប្រតិបត្តិការផ្នែកខ្លះ ក្រោយគេរកឃើញថាមានការកើតជម្ងឺសរីរាង្គដកដង្ហើមមានប្រភពមកពីភូមិភាគមជ្ឈិមបូព៌ាហៅកាត់ថាជំងឺ MERS នៅក្នុងមន្ទីរពេទ្យនោះ។
លោក Song Jae-hoon ប្រធានមន្ទីរពេទ្យ Samsung បាននិយាយប្រាប់សន្និសីទកាសែតមួយតាមទូរទស្សន៍នៅថ្ងៃអាទិត្យនេះថា មន្ទីរពេទ្យនេះនឹងផ្អាកការវះកាត់គ្មានភាពបន្ទាន់ ហើយមិនទទួលព្យាបាលអ្នកជម្ងឺថ្មីៗទេ។
លោកបាននិយាយថា មិនអនុញ្ញាតឲ្យភ្ញៀវចូលក្នុងមន្ទីរពេទ្យនេះទេ ហើយលោកបានថ្លែងបន្ថែមទៀតថា លោកនឹងសម្រេចចិត្តនៅថ្ងៃទី២៤ ខែមិថុនា ថាតើនឹងបន្តការផ្អាកនេះតទៅទៀតឬបែបណា។
ដំណឹងនេះកើតមានឡើង នៅពេលដែលក្រសួងសុខាភិបាលបានរាយការណ៍ថាមានអ្នកជម្ងឺ MERS ថ្មី៧នាក់ទៀត ដោយមានអ្នកជម្ងឺ៤នាក់នៅក្នុងមន្ទីរពេទ្យ Samsung៕