ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ការ​ឆេះ​មន្ទីរពេទ្យ​មួយ​នៅ​​ប្រទេស​កូរ៉េខាងត្បូង​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​​៤១​នាក់


ផ្សែង​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង Miryang ប្រទេស​កូរ៉េ​ខាង​ត្បូង ក្នុង​ហេតុការណ៍​អគ្គិភ័យ​មួយ កាល​ពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨។
ផ្សែង​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង Miryang ប្រទេស​កូរ៉េ​ខាង​ត្បូង ក្នុង​ហេតុការណ៍​អគ្គិភ័យ​មួយ កាល​ពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨។

​មនុស្ស​យ៉ាង​ហោច​ណាស់៤១​នាក់បាន​ស្លាប់​នៅ​ក្នុង​អគ្គិភ័យ​មួយ​ដែល​បាន​កើត​មាន​ឡើង​នៅ​ឯមន្ទីរ​ពេទ្យ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង។ ចំនួន​មនុស្ស​ស្លាប់​ត្រូវ​គេ​រំពឹងថា​នឹង​កើន​ឡើង។

​មនុស្ស​ជាង​៧០​នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​អគ្គិភ័យ​នោះ ​អ្នក​របួស​១០​នាក់​ក្នុង​ចំណោម​អ្នក​របួស​ទាំង​នោះ​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ។ ​ពួក​អ្នក​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ​អគ្គិភ័យ​បាន​ឆាប​ឆេះ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ ​Sejong ​ក្នុង​ទីក្រុង ​Miryang ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៣០០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​រដ្ឋ​ធានី​សេអ៊ូល ​ហើយ​ការឆេះ​នេះ​បាន​រាលដាល​យ៉ាង​រហ័ស។

សេចក្តី​រាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​អ្នក​ជំងឺ​ប្រហែល​២០០នាក់​បាន​ស្ថិត​នៅ​ក្នុង​អាគារ​មន្ទីរពេទ្យ​និង​នៅ​ជិត​អាគារ​សម្រាប់​ចាស់​ជរា​រស់​នៅ​នៅ។ កាសែត Korean Herald ​បាន​រាយការណ៍​ថា ​អ្នក​ជំងឺ​នៅ​កន្លែង​ចាស់​ជរា​រស់​នៅ​ចំនួន​៩៤​នាក់​បាន​ត្រូវគេ​ជម្លៀស​ចេញ​ប្រកប​ដោយ​សុវត្ថិភាព។

ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​លោក Moon Jae-in បាន​ធ្វើ​ការប្រជុំ​ពួក​អ្នក​ជំនួយការ​កំពូល​របស់​លោក​ក្នុង​គ្រា​អាសន្ន​ដែល​លោក​ប្រធានា​ធិបតី​បាន​ជំរុញ​ពួក​គេ​ជួយ​ធ្វើ​ឲ្យ​មាន​ចំនួន​មនុស្ស​ស្លាប់​តិច​បំផុត​ដោយ​ការ​ផ្តល់គ្រឿង​បរិក្ខា​ពេទ្យ​សំ​ខាន់ៗ​ដល់​ពួក​អ្នក​នៅ​រស់​រាន​មាន​ជីវិត។

អ្នកនាំ​ពាក្យ​ប្រធានាធិបតី និយាយថា ​លោក​ប្រធានា​ធិបតី Moon បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​និង​ទុក្ខ​ព្រួយ​ចំពោះ​អគ្គិភ័យ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន ​Yonhap ​របស់​កូរ៉េខាង​ត្បូង​បាន​រាយការណ៍​ថា ​នៅ​ក្នុងការ​បង្ហាញ​សាមគ្គីភាព​ដ៏​កម្រ​មួយ ពួក​មន្រ្តីជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់​អំណាច​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ទីក្រុង ​Miryang ​ដើម្បី​ចូលរួម​រំលែក​ទុក​ដល់​ជន​រងគ្រោះ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ៕

XS
SM
MD
LG