បទសម្ភាសន៍ VOA៖ ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងនឹងជួបជុំទាមទារការគោរពសិទ្ធិមនុស្សនិងអធិបតេយ្យកម្ពុជា
ពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសកូរ៉េខាងត្បូងនឹងជួបជុំគ្នាដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិដែលត្រូវជាថ្ងៃ១០ខែធ្នូខាងមុខ។ ការជួបជុំនឹងមាននៅទីក្រុងសេអ៊ូលនិងទីក្រុងក្វាងជូដែលជាទីក្រុងល្បីឈ្មោះដោយសារការងើបឡើងតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោក លួន វិបុល ប្រធានសមាគមប្រជាធិបតេយ្យខ្មែរនៅក្វាងជូបានបញ្ជាក់ថាពិធីអបអរសាទរនឹងធ្វើឡើងនៅថ្ងៃទី៨ខែធ្នូ នៅទីក្រុងក្វាងជូដោយមានគោលបំណងទាមទារសិទ្ធិនិងអធិបតេយ្យជាតិសម្រាប់ប្រទេសកម្ពុជា។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាស លោក លួន វិបុល ដូចតទៅ៖
អត្ថបទទាក់ទង
កម្មវិធីនីមួយៗ
-
២៨ កុម្ភៈ ២០២៥
ខ្មែរអ៊ិស្លាមមួយចំនួនប្រឈមនឹងការរស់នៅលើទូកនៅតំបន់ជ្រោយចង្វារ