ពលរដ្ឋអាហ្វ្រិកខាងត្បូងខ្លះថាអគារ«ត្រូវគេប្លន់យក» ឬ «Hijacked Buildings” ជាជម្រើសផ្ទះសម្បែងតែមួយគត់សម្រាប់ពួកគេ
ទីក្រុង Johannesburg ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានប្រឹងប្រែងយ៉ាងត្រដាបត្រដួលរាប់ឆ្នាំមកហើយនៅក្នុងការបំពេញតាមតម្រូវការផ្ទះសម្បែងដោយសារតែមានលំហូរមនុស្សដែលចូលមកក្នុងទីក្រុងនេះដើម្បីស្វែងរកឱកាសផ្សេងៗ។ ពលរដ្ឋខ្លះ ដែលជាច្រើនមានមធ្យោបាយហិរញ្ញវត្ថុតិចតួចបានរស់នៅក្នុងផ្ទះសម្បែងមិនមានគុណភាពល្អ ដែលប្រឈមនឹងហានិភ័យខ្ពស់នៃអគ្គិភ័យនិងស្ទើរតែគ្មានឬក៏គ្មានបណ្ដាញទឹកនិងអគ្គិសនីតភ្ជាប់។ លោក Jan Bornman រាយការណ៍អំពីរឿងនេះពីទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។ កញ្ញា ទុំ ម្លិះ ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖