វ៉ាស៊ីនតោន —
ក្រុមបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ និងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានទទូចឱ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបង្កើតនូវយន្តការកែទម្រង់ការបោះឆ្នោតមួយដែលមានការចូលរួមពីច្រើនភាគី មានតម្លាភាពនិងមានការទទួលខុសត្រូវដើម្បីដោះស្រាយប្រព័ន្ធបោះឆ្នោតដែលកំពុងមានបញ្ហានាពេលបច្ចុប្បន្ននេះ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមដែលគាំទ្រដោយអង្គការក្រៅរដ្ឋាភិបាលចំនួន១៤ ហើយត្រូវបានចែកចាយទៅបណ្តាញផ្សព្វផ្សាយនានាកាលពីថ្ងៃសុក្រ។
ពួកគេបានបញ្ជាក់ថាយន្តការនោះ គួរតែមានការចូលរួមពីតំណាងគណបក្សនយោបាយទាំងពីរ អង្គការសង្គមស៊ីវិលនិងអ្នកជំនាញឯករាជ្យ។ ការអំពាវនាវនេះកើតឡើងក្រោយពីគណបក្សប្រជាជនកម្ពុជាបានសម្រេចបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវលើវិធី កែលម្អប្រព័ន្ធបោះឆ្នោតដែលមានសមាសភាពមកតែពីគណបក្សប្រជាជនកម្ពុជា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលរងការរិះគន់ជាខ្លាំងនៅមុននិងក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ដោយត្រូវចោទថាលម្អៀងទៅគណបក្សកាន់អំណាចនិងធ្វើឱ្យបាត់ឈ្មោះអ្នកបោះឆ្នោតជាច្រើន។
គណបក្សសង្គ្រោះជាតិបានបដិសេធលទ្ធផលឆ្នោតហើយទាមទារឱ្យមានការបោះឆ្នោតឡើងវិញនិងធ្វើការកែទម្រង់ប្រព័ន្ធបោះឆ្នោត។ ការចរចាកន្លងមករវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សប្រឆាំងបានឈានទៅព្រមព្រៀងទៅរកវិធីកែទម្រង់ប៉ុន្តែនៅខកខានមិនចេញជារូបរាងអ្វី ឡើយដោយសារតែការជាប់គាំងនយោបាយនៅបន្ត។
ក្រុមអង្គការសង្គមស៊ីវិលនេះក៏ បានស្នើផងដែរថា«អនុសាសន៍និងរបាយការណ៍ចុងក្រោយដែលយន្តការនេះរកឃើញត្រូវតែមានទម្ងន់ផ្នែកច្បាប់ដែលតម្រូវឱ្យស្ថាប័នរដ្ឋអនុម័តយកនិងអនុវត្តតាម»។
សេចក្តីថ្លែងការណ៍នោះបន្ថែមថា៖
«យើងសង្ឃឹមយ៉ាងមុតមាំថាគណបក្សនយោបាយទាំងពីរទទួលយកនិយាមដែលមានកម្រិតទាបបំផុតដែលបានស្នើឡើងនេះ»។
គណបក្សធំៗទាំងពីរ នៅមិនទាន់មានប្រតិកម្មតបវិញយ៉ាងណានៅឡើយទេរហូតដល់ពេលនេះ៕