វ៉ាស៊ីនតោន៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយសៀវភៅ«ស»កាលពីថ្ងៃព្រហស្បតិ៍ ទាក់ទឹននឹងការបោះឆ្នោតជាតិ ថ្ងៃទី២៨ ខែកក្កដា ដោយការពារខ្លួនទល់នឹងការរិះគន់នានានិងបិទចោលលទ្ធភាពនៃការបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យណាមួយលើភាពមិនប្រក្រតីតាមការទាមទាររបស់គណបក្សប្រឆាំង។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ប្រាប់វីអូអេថា៖
«ការបោះឆ្នោតនេះវាមានលក្ខណៈពិសេសច្រើនព្រោះថាក្រោយការបោះឆ្នោតមានប្រជាពលរដ្ឋច្រើនដែលគាត់ចាប់អារម្មណ៍នឹងការបោះឆ្នោតទាំងសាធារណមតិជាតិនិងអន្តរជាតិហើយគាត់លើកជាសំណួរនិងមានជាចម្លើយហើយការឆ្លើយនេះសំណួរនិងចម្លើយមានស្ថាប័នផ្សេងៗ គណបក្សផ្សេងៗបកស្រាយផ្សេងៗទៅហើយគ.ជ.បបានបកស្រាយសំណួរនិងចម្លើយតាំងពីមុនពេលបោះឆ្នោតរហូតពេលបោះឆ្នោតនិងក្រោយពេលបោះឆ្នោត អញ្ចឹងទេដើម្បី ឱ្យសាធារណៈមតិបានយល់ពី ការបោះឆ្នោតជាពិសេសការបោះឆ្នោតនៅ ឆ្នាំ២០១៣នេះទើបគ.ជ.បបានចងក្រងឯកសារនេះ»។
សៀវភៅនេះបានបង្ហាញជំហរជំទាស់នឹងការអំពាវចង់បានរបស់គណបក្សសង្គ្រោះជាតិដឹកនាំដោយលោកសម រង្ស៊ីនិងលោកកឹម សុខាដែលចង់ឱ្យមានការស៊ើបអង្កេតការលួចបន្លំសន្លឹកឆ្នោតដោយគណៈកម្មការឯករាជ្យមួយដែលមានការចូលរួមនាំមុខដោយអង្គការសហប្រជាជាតិនិងអង្គការក្រៅរដ្ឋាភិបាល។ គ.ជ.ប បានហៅថានោះគឺជា«យន្តការថ្មីមួយដែលជំរុញឱ្យព្រះរាជាណាចក្រកម្ពុជាដើរចេញពីគន្លងនៃនីតិរដ្ឋ។ ជាពិសេសយន្តការនេះនឹងធ្វើឱ្យគ.ជ.បនិងក្រុមប្រឹក្សាធម្មនុញ្ញអនុវត្តប្រាសចាកពីក្របខណ្ឌច្បាប់នៃការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនិងរដ្ឋធម្មនុញ្ញ»។
សៀវភៅដែលមានកម្រាស់៥១ទំព័រហើយត្រូវបានផ្សាយជាភាសាខ្មែរនិងអង់គ្លេសបានរៀបរាប់លម្អិតចាប់តាំងពីដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ និងការឃោសនារហូតដល់ស្ថានការណ៍នៅថ្ងៃបោះឆ្នោតនិងការដោះស្រាយបណ្តឹងនានា ដែលប្តឹងដោយគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត។
សម្រាប់ការចុះឈ្មោះបោះឆ្នោតដែលគណបក្សប្រឆាំងបានចោទថា បានធ្វើឱ្យបាត់ឈ្មោះអ្នកបោះឆ្នោតជាងមួយលាននាក់នោះត្រូវបានគ.ជ.បបញ្ជាក់ក្នុងសៀវភៅ«ស»នេះថា«គណបក្សនយោបាយមានសិទ្ធិចូលរួមសង្កេតការណ៍ ប៉ុន្តែគឺគណបក្សសិទ្ធិមនុស្សរបស់លោកកឹមសុខា និងគណបក្សសម រង្ស៊ីបានសម្រេចមិនចូលរួមក្នុងដំណើរការសង្កេតការណ៍នេះ។ ហើយក៏ បានបញ្ជាក់បន្ថែមថា ការដោះស្រាយបណ្តឹងក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនិងថ្ងៃបោះឆ្នោត គ.ជ.បបានដាក់ទោសមនុស្សចំនួន២៥នាក់ដែលជាលទ្ធផលនៃការដោះស្រាយបណ្តឹង។
យ៉ាងណាក៏ដោយ ឯកសារនេះបានបង្ហាញថាភាគរយនៃអ្នកទៅបោះឆ្នោតមានចំនួនថយចុះ ជាលំដាប់ពីការបោះឆ្នោតជាតិមួយទៅការបោះឆ្នោតជាតិមួយ។
កាលពីឆ្នាំ១៩៩៣ភាគរយនៃអ្នកទៅបោះឆ្នោតមានចំនួន៨៩,៥៦ភាគរយក្នុងខណៈដែល២០ឆ្នាំក្រោយគឺនៅ ឆ្នាំ២០១៣ ភាគរយនេះបានធ្លាក់មកនៅ តែ៦៩,៦១ភាគរយតែប៉ុណ្ណោះ។ លោកទេព នីថាបានបញ្ជាក់ពីមូលហេតុនេះថាមានប្រជាពលរដ្ឋមួយចំនួនគាត់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតក៏ប៉ុន្តែទៅធ្វើការនៅ ក្រៅ ប្រទេស។ អ្នកខ្លះមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅ ឯឃុំសង្កាត់ស្រុកកំណើតប៉ុន្តែគាត់មកធ្វើការនៅ ទីក្រុងភ្នំពេញ ឬទីប្រជុំជនឆ្ងាយពីផ្ទះហើយមិនទៅបោះឆ្នោតវិញ។ អ្នកបោះឆ្នោតខ្លះចាស់មិនអាចទៅបានជាដើម។ យ៉ាងណាក៏ដោយលោកទទួលស្គាល់ថាបញ្ជីបោះឆ្នោតមានលក្ខណៈប៉ោងមួយចំនួន៖
«ហើយចុងក្រោយពាក់ព័ន្ធនឹងបញ្ហានេះដែរគឺបញ្ជីបោះឆ្នោតយើងទោះយ៉ាងណាក៏នៅតែមានប៉ោងឈ្មោះដែលចំណុចនេះហើយដែលនាំឱ្យអត្រានៃការបោះឆ្នោតមានការថយចុះ»។
អ្នកសង្កេតការណ៍ការបោះឆ្នោតមួយចំនួនយល់ថានេះគឺជាការពង្រឹងនូវការអះអាងកន្លងមករបស់គ.ជ.បថាខ្លួនបានធ្វើការដោយត្រឹមត្រូវតាមច្បាប់អនុញ្ញតដោយមិនផ្តល់សារៈសំខាន់ចំពោះការស្នើសុំរបស់គណបក្សប្រឆាំងនិងមហាបាតុកម្មដែលនឹងរួតរឹតប្រទេសនេះនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងប្រកាសផ្សាយលទ្ធផលឆ្នោតនៅថ្ងៃអាទិត្យទី៨ខែកញ្ញានេះ៕