ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានទាត់ចោលបណ្តឹងពីគណបក្សសង្គ្រោះជាតិមួយបន្ថែមទៀតនៅថ្ងៃសុក្រនេះនៅពេលដែលមន្ត្រីគណបក្សជំទាស់ដើរចេញពីសវនាការ។
គណបក្សសង្គ្រោះជាតិ បានប្តឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញប្រឆាំងនឹងភាពមិនប្រក្រតីជាច្រើននៅក្នុងខេត្តកណ្តាលដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រសម្រាប់គណបក្សប្រជាជនកម្ពុជា។
ក្នុងបណ្តឹងនោះគណបក្សជំទាស់ បានលើកពីការបិទការិយាល័យបោះឆ្នោតមួយស្ទើរតែពេញមួយថ្ងៃក្រោយពីបានចាប់ផ្តើមបោះឆ្នោតបានបន្តិចនៅពេលព្រឹកដែលធ្វើឲ្យអ្នកបោះឆ្នោតជិត២០០នាក់មិនបានបោះឆ្នោត។ ក្រៅពីនោះគណបក្សសង្គ្រោះជាតិបានលើកពីការបន្លំសន្លឹកឆ្នោតបានការ សុំឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារឲ្យផ្ទៀងផ្ទាត់សន្លឹកឆ្នោតមិនបានការឡើងវិញក្នុងការិយាល័យបោះឆ្នោតចំនួន៧២។
ក្រោយពីសវនាការរយៈពេលមួយកំណាត់ថ្ងៃលោកឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចទាត់ចោលបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ។
«មាត្រាមួយទទួលពាក្យបណ្តឹងរបស់ឯកឧត្តមអេង ឆៃអ៊ាង ចុះថ្ងៃទី១៩ខែសីហាឆ្នាំ២០១៣ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់។ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់»។
លោកឯក សំអុល បានបញ្ជាក់ពីការសម្រេចនេះដោយក្រុមប្រឹក្សាធម្មនុញ្ញយល់ឃើញថាមានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួនច្រើនក្នុងខេត្តកណ្តាល មិនមានករណីអសន្តិសុខនិងអំពើហិង្សាក្នុងការបោះឆ្នោត ពលរដ្ឋទៅបោះឆ្នោតដោយសេរី ហើយបណ្តឹងពីគណបក្សជំទាស់មិនបានបង្ហាញភស្តុតាងច្បាស់លាស់ជាដើម។
នេះគឺជាការបើកសវនាការទីបួននិងចុងក្រោយរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ។ ក្នុងការសម្រេចក្តីក្នុងសវនាការទាំងបួន ស្ថាប័ននេះបានសម្រេចទាត់ចោលបណ្តឹងគណបក្សជំទាស់ចំនួនពីរគឺបណ្តឹងក្នុងខេត្តកណ្តាលនិងខេត្តបាត់ដំបង និងបង្គាប់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដាក់ទណ្ឌកម្មលើមន្ត្រីទទួលខុសត្រូវការិយាល័យបោះឆ្នោតសរុបចំនួន១៥គឺនៅខេត្តក្រចេះចំនួនប្រាំបីការិយាល័យនិងនៅខេត្តសៀមរាបចំនួនប្រាំពីរការិយាល័យ។
ប៉ុន្តែរហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងថាតើទណ្ឌកម្មលើមន្ត្រីទាំងនោះមានអ្វីខ្លះនោះទេ។
លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូបនិងជាតំណាងដើមបណ្តឹងរួមជាមួយក្រុមមេធាវីរបស់ខ្លួនបានដើរចេញពីសវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
លោកអេង ឆៃអ៊ាង និយាយទៅកាន់អ្នកកាសែតថាលោកមិនមានជំនឿពីលទ្ធផលល្អនៃការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ។
«ពីព្រោះសវនាការបីករណីមកហើយនេះអត់មានអីជាផ្លែផ្កាទេ»។
ទោះជាយ៉ាងនេះក្តីលោកមាន សាទិ សមាជិកគណៈកម្មការជាតិរៀបចំការបោះឆ្នោត(គជប)ចាត់ទុកថាការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលទទួលរងការរិះគន់ពីគណបក្សជំទាស់នេះ ថាមានយុត្តិធម៌។
«ក្រុមប្រឹក្សាធម្មនុញ្ញធ្វើទៅតាមច្បាប់និងតាមភាពឯករាជ្យរបស់គាត់ដែលមានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ»។
យ៉ាងណាក៏ដោយនៅថ្ងៃនេះគណៈកម្មាធិការប្រព្រឹត្តកម្មដែលជាបណ្តុំអង្គការក្រៅរដ្ឋាភិបាលឯករាជ្យនៅក្នុងប្រទេសកម្ពុជាបានបង្ហាញរបាយការណ៍ស្តីពីភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅនេះ។ ភាពមិនប្រក្រតីដែលអង្គការទាំងនោះបានរកឃើញដូចជាមានឈ្មោះអ្នកបោះឆ្នោតស្ទួនចំនួនជាង៣០ម៉ឺននាក់ ទឹកខ្មៅជ្រលក់ម្រាមដៃអាចលុបជ្រះ មានការបិទការផ្សាយវិទ្យុABC ក្នុងស្រុកជាភាសាខ្មែរក្នុងអំឡុងពេលឃោសនាបោះឆ្នោតនិងអំឡុងពេលបោះឆ្នោតជាដើម។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្វ្រែលលើកឡើងថាគជប និងក្រុមប្រឹក្សាធម្មនុញ្ញមិនបានធ្វើការស៊ើបអង្កេតលើបញ្ហាទាំងនេះមុននឹងសម្រេចក្តីនោះទេ។
«ដោយសារយើងមើលឃើញថាទាំងក្រុមប្រឹក្សាធម្មនុញ្ញនិងគជប មិនបានធ្វើកិច្ចការដែលសំខាន់មួយគឺការស្រាវជ្រាវនិងអង្កេតប្រមូលភស្តុតាងឲ្យបានត្រឹមត្រូវមុននឹងធ្វើការវិនិច្ឆ័យ។បើគ្រាន់តែធ្វើសវនាការហើយមើលតែរបាយការណ៍និងស្តាប់ការជជែកគ្នានេះមិនបានគ្រប់គ្រាន់ក្នុងការធ្វើការវិនិច្ឆ័យមួយឲ្យបានត្រឹមត្រូវទេ»។
សូមបញ្ជាក់ថាសវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃសុក្រនេះលើបណ្តឹងចុងក្រោយរបស់គណបក្សសង្គ្រោះជាតិនឹងបើកលទ្ធភាពឲ្យគជប ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការនៅថ្ងៃអាទិត្យទី៨ខែកញ្ញាបានដោយមិនមានឧបសគ្គដោយសារបណ្តឹងនានាត្រូវបានដោះស្រាយរួចរាល់។នេះបើយោងតាមមន្ត្រីក្រុមប្រឹក្សាធម្មនុញ្ញនិងមន្ត្រីគជប៕