ក្រុមយុទ្ធជនតាលីបង់បានចូលកាន់កាប់វិមានប្រធានាធិបតីអាហ្វហ្កានីស្ថាន
ក្រុមយុទ្ធជនតាលីបង់បានចូលកាន់កាប់វិមានប្រធានាធិបតីអាហ្វហ្កានីស្ថាន នៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីលោកប្រធានាធិបតី Ashraf Ghani បានចាកចេញពីប្រទេស ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
កម្រងរូបភាព៖ ទិដ្ឋភាពទូទៅនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន នៅពេលដែលក្រុមតាលីបង់វាយលុក
ក្រុមតាលីបង់បានវាយដណ្ដើមយកបានខេត្តភាគច្រើននៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ កាលពីថ្ងៃអាទិត្យ ទី១៥ ខែសីហា ក្រុមនេះបានវាយលុកចូលដល់រដ្ឋធានីកាប៊ុល និងកំពុងរង់ចាំការផ្ទេរអំណាចដោយសន្ដិវិធី ខណៈដែលសេចក្ដីរាយការណ៍នានាបានឲ្យដឹងថា ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani និងក្រុមអ្នកជំនិតរបស់លោកមួយចំនួនបានចាកចេញពីប្រទេសអាហ្វហ្កានីស្ថានហើយ។ ប្រភពនានាបានប្រាប់ VOA ថា គណៈប្រតិភូរបស់មេដឹកនាំអាហ្វហ្កានីស្ថាននឹងធ្វើដំណើរទៅកាន់ប្រទេសកាតាជាទីកន្លែងដែល «ការផ្ទេរអំណាចទៅឲ្យក្រុមតាលីបង់» នឹងធ្វើឡើងជាផ្លូវការ៕
ប្រធានាធិបតី Ghani ចាកចេញពីអាហ្វហ្កានីស្ថាននៅពេលដែលក្រុមតាលីបង់មកដល់រដ្ឋធានីកាប៊ុល រង់ចាំការផ្ទេរអំណាច
ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani រួមជាមួយអនុប្រធានាធិបតីនិងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរបស់លោក បានឡើងជិះយន្តហោះចាកចេញពីប្រទេសកាលពីថ្ងៃអាទិត្យ។
មិនមានការអត្ថាធិប្បាយពីលោកប្រធានាធិបតី Ghani ឬរដ្ឋបាលរបស់លោកនៅក្នុងរដ្ឋធានីកាប៊ុលទេ។ នៅក្នុងសារថតសំឡេងមួយកាលពីថ្ងៃសៅរ៍ លោក Ghani បានថ្លែងទៅកាន់ប្រទេសជាតិថា លោកបានពិគ្រោះយោបល់ទាំងជាមួយសហគមន៍ជាតិនិងអន្តរជាតិសំខាន់ៗស្តីពីស្ថានភាពបច្ចុប្បន្នដែលលោកបានហៅថា «សង្គ្រាមដែលត្រូវគេបង្ខិតបង្ខំ»។
ក្រុមតាលីបង់មកដល់រដ្ឋធានីកាប៊ុល រង់ចាំការផ្ទេរអំណាច
ក្រុមតាលីបង់ (Taliban) បានសម្រុកមកដល់រដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន និងបាននិយាយថា ពួកគេកំពុងរង់ចាំការផ្ទេរអំណាចដោយសន្តិវិធី។
ប្រភពពីក្រុមតាលីបង់បានប្រាប់ VOA ថា ក្រុមតាលីបង់ព្រមទទួលយកការលាចេញពីតំណែងរបស់ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani នៅក្នុងអំឡុងពេលនៃការចរចានៅក្នុងរដ្ឋធានីកាប៊ុល។