ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិង្ហបូរី​រក​ឃើញ​​​​​ករណី​​​វីរុស​កូរ៉ូណា​វិវត្ត​ថ្មី​​​ដែល​​មាន​ប្រភព​ពី​​ចក្រភព​អង់គ្លេស


រូបឯកសារ៖ កាលពីថ្ងៃច័ន្ទទី ១៤ ខែធ្នូឆ្នាំ ២០២០ ប្រទេសសឹង្ហបុរីបានយល់ព្រមប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ហើយការដឹកជញ្ជូនលើកដំបូងនឹងមកដល់នៅចុងខែនេះ។ (AP)
រូបឯកសារ៖ កាលពីថ្ងៃច័ន្ទទី ១៤ ខែធ្នូឆ្នាំ ២០២០ ប្រទេសសឹង្ហបុរីបានយល់ព្រមប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ហើយការដឹកជញ្ជូនលើកដំបូងនឹងមកដល់នៅចុងខែនេះ។ (AP)

ប្រទេស​សិង្ហបូរី​បាន​បញ្ជាក់​ពីករណី​លើក​ដំបូង​នៃ​វីរុស​កូរ៉ូណា​ដែល​បម្លែង​ខ្លួន​ថ្មី​ដែល​ត្រូវ​បាន​រកឃើញ​នៅក្នុង​ចក្រភព​អង់គ្លេស ខណៈដែល​មនុស្ស​១១​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត នៅ​ដាច់​ពី​គេ​ឬ​ធ្វើ​ចត្តាឡីស័ករួច​ទៅ​ហើយ​នោះ ទទួល​បានលទ្ធផល​បឋម​ថាវិជ្ជមាន​មាន​ប្រភេទ​វីរុស​វិវត្ត​ថ្មី​នេះ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ករណី​ទាំងអស់​ដែល​ត្រូវ​បាន​នាំ​ចូល​មកពី​តំបន់​អឺរ៉ុប បាន​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃ​នៅ​ទីកន្លែង​ដាច់​ពី​គេ​នៅ​ពេល​មក​ដល់ ហើយ​មនុស្ស​ដែលជាប់​ទាក់​ទង​បាន​ត្រូវ​គេ​ដាក់​ឲ្យ​ដាច់​ពី​គេនៅ​មុន​នោះ​ដែរ។

ក្រសួង​សុខាភិបាល​សិង្ហបូរី បាន​បញ្ជាក់​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​ដោយ​សំដៅ​ដល់​មេរោគ​វិវត្តថ្មី​ដែល​ឆ្លង​ខ្លាំង​ជាង​មុននៅ​ក្នុង​ចក្រភព​អង់គ្លេស​ថា «នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​មាន​ភ័ស្តុតាង​ថា វីរុស​វិវត្ត​ថ្មី​ B117 កំពុង​រាលដាល​នៅ​ក្នុង​សហគមន៍​ទេ»។

មេរោគ​វិវត្ត​ថ្មី​នោះ បាន​ត្រូវ​គេ​រកឃើញ​ក្នុង​ចំណោម​៣១​ករណី​មក​ពី​តំបន់​អឺរ៉ុប ដែល​បាន​មក​ដល់​ប្រទេស​សិង្ហបូរី​នៅ​រវាង​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​និង​ថ្ងៃ​ទី១៧ ខែ​ធ្នូ ហើយ​ត្រូវ​បាន​បញ្ជាក់​ថា​មាន​ជំងឺ​កូវីដ​១៩​នៅ​ខែ​នេះ។

អ្នក​ជំងឺ​ដែល​មានវីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នោះបាន​ធ្វើ​ដំណើរ​ពី​ចក្រភព​អង់គ្លេស​ទៅ​កាន់​ប្រទេស​សិង្ហបូរី​កាលពី​ថ្ងៃ​ទី៦ ខែ​ធ្នូ បាន​ត្រូវ​គេធ្វើ​ចត្តាឡីស័កនៅ​ពេល​មក​ដល់​ហើយ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កាលពី​ថ្ងៃ​ទី៨ ខែ​ធ្នូ។ អ្នក​ដែល​បាន​ទាក់ទង​អ្នក​ជំងឺ​នោះ​ជិត​ស្និទ្ធ​ទាំងអស់​ត្រូវ​បានគេដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ហើយ​បាន​ធ្វើ​តេស្ត​អវិជ្ជមាន​នៅ​ពេល​ដែល​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក៕

XS
SM
MD
LG