ភ្នំពេញ —
យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួនប្រមាណ៧នាក់បានរងរបួសនិងតំណាងរាស្ត្រជាប់ឆ្នោតមួយរូបរបស់គណបក្សប្រឆាំងត្រូវក្រុមកងកម្លាំងមានសមត្ថកិច្ចនិងកងសន្តិសុខសែងចេញពីទីលានប្រជាធិបតេយ្យខណៈដែលប្រជាពលរដ្ឋទាំងនេះនិងតំណាងរាស្ដ្ររូបនោះប៉ុនប៉ងយកទីលានប្រជាធិបតេយ្យធ្វើការសម្តែងមតិដោយអហិង្សាកាលពីព្រឹកថ្ងៃច័ន្ទនេះ។
អំពើហិង្សាបានកើតឡើងខណៈដែលក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាដើម្បីសម្តែងមតិនៅទីលានប្រជាធិបតេយ្យនេះទាក់ទងនឹងបញ្ហាបោះឆ្នោត ការគោរពសិទ្ធិមនុស្ស ការទាមទារសុំដំឡើងប្រាក់ខែកម្មករឲ្យដល់១៦០ដុល្លារអាមេរិកក្នុងមួយខែជាដើម។ ប៉ុន្តែក្រុមអាជ្ញាធរមានសមត្ថកិច្ចនិងកងសន្តិសុខខណ្ឌដូនពេញបានវាយបង្រ្កាបពួកគេ។
ក្នុងចំណោមអ្នករងរបួសមានអ្នករងរបួសធ្ងន់ធ្ងរដោយការវាយសំពងពីកងកម្លាំងសន្តិសុខបណ្តាលឲ្យបែកក្បាលម្នាក់។ ក្រៅពីនោះអ្នកដទៃទៀតដែលរួមមានលោកស្រីមូរ សុខហួរបានរងរបួសស្រាលដូចជាត្រួវក្បាល មុខ ខ្លួន និងដៃជើង។ អ្នកដែលរងរបួសទាំងអស់ក៏រាប់បញ្ជូលទាំងប្រជាពលរដ្ឋដែលឈរមើលព្រឹត្តិការណ៍ផងដែរ។
លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្ដ្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិដែលជាអ្នកបានដឹកនាំការតវ៉ានេះមានប្រសាសន៍ថាការវាយបង្ក្រាបរបស់កងកម្លាំងសន្តិសុខខណ្ឌដូនពេញមកលើប្រជាពលរដ្ឋដែលគ្រាន់តែចង់សម្តែងមតិដោយសន្តិវិធីកាលពីព្រឹកមិញនេះជាការរំលោភច្បាប់ និងមានចរិកកាចសាហាវ។
«សាហាវដល់អត់មានព្រំដែនទេ ហើយមិនមែនជាលើកទីមួយទេដែលរដ្ឋាភិបាលលោកហ៊ុនសែនហ្នឹងយកមកដើម្បីបំបិទមាត់អ្នកដែលហ៊ានតស៊ូមតិ។មេគាត់បញ្ជាភ្លាមគឺគាត់ចាប់ វាយដោយអត់សំចៃដែទេ»។
លោក នី ចរិយាប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សអាដហុកថ្លែងថាគ្មានហេតុផលណាមួយដែលអាជ្ញាអាចហាមឃាត់ប្រជាពលរដ្ឋដែលគ្រាន់តែចង់សម្តែងមតិដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យដែលបង្កើតមកសម្រាប់បញ្ចេញមតិនោះទេ។ ការបង្រា្កបរបស់កម្លាំងមានសមត្ថកិច្ចលើប្រជាពលរដ្ឋជាការរំលោភច្បាប់។
«គ្មានហេតុផលណាមួយដែលថាទុកទីលានប្រជាធិបតេយ្យសម្រាប់ធ្វើការស៊ើបអង្កេតទាក់ទងនឹងផ្លូវវេងស្រេងនោះទេ។ សាហាវយើងថាវាសាហាវដល់កម្រិតមួយដែលមិនអាចទទួលយកបានហើយ»។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារអប់រំច្បាប់សម្រាប់សហគមន៍ថ្លែងស្រដៀងគ្នាដែរថា៖ «ការដែលអាជ្ញាធរបិទទីលានប្រជាធិបតេយ្យ ហើយសូម្បីតែមនុស្សម្នាក់អត់ឲ្យចូលទីលានហ្នឹងជារឿងមួយដែលរំលោភរដ្ឋធម្មនុញ្ញ។កងសន្តិសុខហ្នឹងមិនមែនជាមន្ត្រីអនុវត្តច្បាប់ការដែលប្រើក្រុមហ្នឹងមកបង្រា្កបប្រជាពលរដ្ឋដោយហិង្សាជាទង្វើខុសច្បាប់ហើយ»។
ទោះបីជាយ៉ាងនេះក្តីលោក ឡុង ឌីម៉ង់អ្នកនាំពាក្យនៃសាលាក្រុងភ្នំពេញថ្លែងច្រានចោលការលើកឡើងថាការបង្ក្រាបរបស់អាជ្ញាធរគឺជាការរំលោភច្បាប់ ដោយហេតុថាអាជ្ញាធរមានសិទ្ធិក្នុងការចុះអនុវត្តច្បាប់។
«អត់ទេអត់មានការរំលោភសិទ្ធិមនុស្សទេ យើងគ្រាន់តែពង្រឹងការអនុវត្តច្បាប់។ ចឹងរឿងបញ្ហាកន្លងមកអ្នកណាដែលបង្កើតរឿងហ្នឹងអ្នកហ្នឹងត្រូវទទួលខុសត្រូវ»។
ទីលានប្រជាធិបតេយ្យនៅក្រោយស្ថានទូតសហរដ្ឋអាមេរិកជិតវត្តភ្នំដែលត្រូវរដ្ឋាភិបាលបង្កើតឡើងដើម្បីផ្តល់ឱកាសដល់សាធារណជនធ្វើការតវ៉ាឬសម្តែងមតិដោយសេរីប៉ុន្តែនៅនឹងកន្លែង។ ផ្ទុយទៅវិញរដ្ឋាភិបាលបានបង្រ្កាបក្រុមអ្នកតវ៉ារបស់គណបក្សសង្គ្រោះជាតិកាលពីខែមករា។ហើយក្រោយពីនោះមករដ្ឋាភិបាលបានកាន់កាប់ទីតាំងនេះដោយរារាំងមិនឲ្យការធ្វើការសម្តែងមតិណាមួយទៀតឡើយ។
លោកស្រីមូរ សុខហួរ តំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិបានដឹកនាំការតវ៉ាជាបន្តបន្ទាប់ចាប់តាំងពីខែមេសាមកក្រោយពីមានបំរាមនោះប៉ុន្តែត្រូវបានរារាំងដោយក្រុមមានសមត្ថកិច្ចនិងកងសន្តិសុខដែលពាក់មួកឃ្លុប បើទោះជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់ប្រកាសឲ្យមានការធ្វើបាតុកម្មនៅទីនេះឡើងវិញក៏ដោយ។
ដោយឡែកនៅថ្ងៃច័ន្ទនេះជាលើកទី៦ហើយដែលលោកស្រីបានដឹកនាំយុវជនដែលគាំទ្រគណបក្សសង្គ្រោះជាតិទៅបញ្ចេញមតិនៅទីលានប្រជាធិបតេយ្យដោយមានការបង្រ្កាបពីក្រុមអាជ្ញាធរ។
លោកស្រីមូរ សុខហួរ អះអាងថាលោកស្រីនឹងដឹកនាំការតវ៉ានេះបន្តទៀត៕