ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ John Kerry និង​លោក​ Ernest Moniz ​បន្ត​ជំរុញ​ឲ្យ​សភា​អាមេរិក​គាំ​ទ្រ​កិច្ច​ព្រមព្រៀង​បរមាណូ​ជាមួយ​​​អ៊ីរ៉ង់


លោក​រដ្ឋមន្ត្រី​ការ​បរទស​ស.រ.អា John Kerry (ខាងលើ) និង​លោក​រដ្ឋមន្ត្រី​ក្រសួង​ថាមពល Ernest Moniz ​បន្ត​ជំរុញ​ឲ្យ​សភា​អាមេរិក​គាំ​ទ្រ​កិច្ច​ព្រមព្រៀង​បរមាណូ​ជាមួយ​​​អ៊ីរ៉ង់។
លោក​រដ្ឋមន្ត្រី​ការ​បរទស​ស.រ.អា John Kerry (ខាងលើ) និង​លោក​រដ្ឋមន្ត្រី​ក្រសួង​ថាមពល Ernest Moniz ​បន្ត​ជំរុញ​ឲ្យ​សភា​អាមេរិក​គាំ​ទ្រ​កិច្ច​ព្រមព្រៀង​បរមាណូ​ជាមួយ​​​អ៊ីរ៉ង់។

លោក​រដ្ឋមន្ត្រី​ការ​បរទស​ស.រ.អា John Kerry និង​លោក​រដ្ឋមន្ត្រី​ក្រសួង​ថាមពល Ernest Moniz ​នឹង​បង្ហាញ​ខ្លួន​នៅមុខ​គណៈកម្មាធិការ​សភា​មួយ​ម្តង​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ដែល​លោក​ទាំង​ពីរ​បន្ត​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​សំណាក់​សមាជិក​សភា ដែល​នៅ​មាន​ការ​មន្ទិល​សង្ស័យ​អំពី​កិច្ច​ព្រម​ព្រៀងបរមាណូ​អន្តរជាតិ​ជាមួយ​ប្រទេស​អ៊ីរ៉ង់។

សភា​អាមេរិក​នៅ​សល់ពេល​ប្រមាណ​៦​សប្តាហ៍​ទៀត​ក្នុង​ពេល​កំណត់​៦០​ថ្ងៃ​ ដើម្បី​ពិនិត្យ​មើល​កិច្ច​ព្រម​ព្រៀង​ ដែល​ដាក់​កំហិត​លើ​កម្មវិធី​បរមាណូ​របស់​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការ​បន្ធូរ​ទណ្ឌកម្ម​សេដ្ឋកិច្ច​។ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​បាន​អនុម័ត​កិច្ច​ព្រម​ព្រៀង​នេះ​កាល​ពី​សប្តាហ៍​មុន ដែល​អាច​នាំ​ឲ្យ​មាន​ការ​លុប​ទណ្ឌកម្ម​សេដ្ឋកិច្ចនៅមុន​ដំណាច់​ឆ្នាំ​នេះ។

លោក Kerry និង​លោក​ Moniz ​ដែល​បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​អ៊ីរ៉ង់​ជា​ញឹកញយ​ ដើម្បីសម្រេច​ឲ្យ​បាន​កិច្ច​ព្រម​ព្រៀង​កាល​ពីដើមខែ​នេះ​ និង​ផ្តល់​សក្ខី​កម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​រតនាគារ Jacob Lew​ ផង​ដែរ។

លោក​រដ្ឋ​មន្ត្រី​ទាំង​៣​រូប​បាន​ចូល​រួម​ក្នុង​សវនាការ​ស្រដៀង​គ្នា​នេះ​ក្នុង​គណៈកម្មាធិការ​ទំនាក់ទំនង​ការ​បរទេស​ព្រឹទ្ធសភា​កាល​ពី​សប្តាហ៍មុន ដែល​នៅ​ទីនោះលោក​ Kerry ​បាន​ថ្លែង​ថា ការ​ច្រាន​ចោល​កិច្ច​ព្រមព្រៀង​នោះ​នឹង​ជា​ការ​ងាក​ចេញ​ពី​ឱកាស​ល្អ​ប្រសើរ​បំផុត​ ដើម្បី​ដោះស្រាយ​បញ្ហា​បរមាណូ​អ៊ីរ៉ង់​ដោយ​សន្តិវិធី៕

XS
SM
MD
LG