ភ្នំពេញ —
មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះបានជំរុញឲ្យគណបក្សគូជម្លោះទាំងពីរចូលរួមតុចរចាឡើងវិញដើម្បីបញ្ចប់នយោបាយក្រោយការបោះឆ្នោត បន្ទាប់ពីការដឹកនាំធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ និងការវាយបង្ក្រាបដោយអំពើហិង្សាពីកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលមកលើកគណបក្សសង្គ្រោះជាតិ និងការតវ៉ារបស់ក្រុមកម្មករកាលពីខែមុន។
ការលើកឡើងពីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានកើតមានឡើងក្រោយពីជំនួបគ្នាមួយរវាងលោក Scot Marciel ឧបការីរងជាន់ខ្ពស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងបាស៊ីហ្វិក ជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
លោកសន ម៉ាកឃីនថោះ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតក្រោយពីជំនួបនៅឯក្រសួងការបរទេសថា សហរដ្ឋអាមេរិកចង់ឃើញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិចូលរួមតុចរចាឡើងវិញដើម្បីបញ្ចប់ជម្លោះនយោបាយក្រោយការបោះឆ្នោត។
លោកនិយាយថា៖ «សហរដ្ឋអាមេរិកធ្លាប់បាននិយាយម្តងហើយម្តងទៀតថា ស.រ.អា.លើកទឹកចិត្តឲ្យគណបក្សទាំងពីរគួរតែបន្តការចរចាគ្នាឡើងវិញជាជាងការធ្វើឲ្យរឿងជម្លោះនេះកាន់តែធំឡើង។ ស្ថានភាពបច្ចុប្បន្ននេះមានសារៈសំខាន់ខ្លាំងណាស់ដែលគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិត្រូវអង្គុយជាមួយគ្នា ថាតើត្រូវដោះស្រាយដោយរបៀបណា និងចាប់ផ្តើមកំណែទម្រង់របៀបណាដើម្បីជាផលប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរ»។
លោកឧបការីរងជាន់ខ្ពស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Scot Marciel បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ ហើយលោកគ្រោងនឹងចាកចេញពីប្រទេសកម្ពុជាវិញនៅថ្ងៃពុធនេះ។
ដំណើរទស្សនកិច្ចមិនប្រកាសជាសារធារណៈជាមុនរបស់លោក Marciel មកកាន់ប្រទេសកម្ពុជាលើកនេះគឺក្នុងដំណើរបេសកកម្មដើម្បីស្វែងយល់ពីគំនិតផ្តួចផ្តើមទន្លេមេគង្គក្រោមរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថា ក្រៅពីជជែកអំពីស្ថានភាពទន្លេមេគង្គក្រោម ភាគីទាំងពីរក៏បានជជែកអំពីវិបត្តិនយោបាយដែលកំពុងជាប់គាំងក្នុងប្រទេសកម្ពុជា។
លោកកុយ គួងបានបញ្ជាក់ថា ជំហររបស់គណបក្សប្រជាជនកម្ពុជាគឺទ្វារនៅតែបើចំហសម្រាប់ការចរចា។ ក៏ប៉ុន្តែការចរចាណាមួយធ្វើឡើងបានទាល់តែគណបក្សសង្គ្រោះជាតិចូលក្នុងសភាដើម្បីចាប់ជជែកពីកំណែទម្រង់ផ្សេងៗ។
លោកនិយាយថា៖ «លោកឧបនាយករដ្ឋមន្ត្រីលោកបានទទូចឲ្យគណបក្សសង្គ្រោះជាតិហ្នឹងគឺត្រូវតែវិលមកចូលតុចរចា គឺត្រូវតែចូលរួមប្រជុំនៅសភា មានន័យថា ការទាមទារកំណែទម្រង់ផ្សេងៗ ត្រូវតែមកពិភាក្សាគ្នានៅឯសភា មិនមែនការទាមទារហ្នឹងឲ្យចរចានៅតាមថ្នល់នៅតាមដងផ្លូវទេ»។
ក្រោយពីជំនួបជាមួយលោកហោ ណាំហុង លោក Scot Marciel ក៏មានជំនួបដាច់ដោយឡែកមួយទៀតជាមួយនិងគណបក្សសង្គ្រោះជាតិដែរ។
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្រោយពីជំនួបថា លោកបាននិយាយប្រាប់លោកឧបការីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកថា លោកស្វាគមន៍ជំនួបរវាងគណបក្សទាំងពីរ។ ក៏ប៉ុន្តែលោកមិនអាចចូលរួមតុចរចាណាមួយជាមួយនិងគណបក្សប្រជាជនកម្ពុជាបានទេ ដរាបណាគេវាយបង្ខំឲ្យគណបក្សសង្គ្រោះជាតិចូលរួមតុចរចា។
លោកនិយាយថា៖ «យើងត្រៀមនឹងជួប បើសិនជាផ្លាស់ប្តូរបរិយាកាសហ្នឹង ឲ្យល្អប្រសើរមកវិញទៅ ដូចជាដោះលែង២៣នាក់ហ្នឹងជាដើម ហើយឲ្យយើងមានសិទ្ធិធ្វើការជួបប្រជុំធម្មតាឡើងវិញ។ យើងអាចជជែកគ្នាបាន ព្រោះយើងដឹងថាដំណោះស្រាយត្រូវតែមានហើយ មិនអាចនៅជាប់គាំងអញ្ចឹងរហូតទេ»។
ក្រោយពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អសនៈចំណែកឯកគណបក្សសង្គ្រោះជាតិទទួលបាន៥៥អសនៈ។
គណបក្សទាំងពីរនៅតែបន្តបែរខ្នងដាក់គ្នា ក្រោយពេលការដឹកនាំធ្វើមហាបាតុកម្ម និងការវាយបង្ក្រាបដោយហិង្សាទៅលើក្រុមបាតុករគណបក្សសង្គ្រោះជាតិ និងក្រុមកម្មករកាលពីដើមខែមករា។
រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមរិតបន្តឹងសេរីភាពបញ្ចេញមតិ ដោយមិនអនុញ្ញាតឲ្យមានការជួបប្រជុំណាមួយ ដែលមានចំនួនមនុស្សលើកពី១០នាក់ទេ៕