ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សាធារណរដ្ឋ​រាំង​ខ្ទប់​​​សេចក្តីព្រាង​ច្បាប់​​ស្តី​ពី​សិទ្ធិបោះ​ឆ្នោត


រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ លោក Lindsey Graham ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អំពី​របាយការណ៍​របស់​ក្រសួង​យុត្តិធម៌​ទៅ​លើ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦ វិមាន​សភា ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ លោក Lindsey Graham ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អំពី​របាយការណ៍​របស់​ក្រសួង​យុត្តិធម៌​ទៅ​លើ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦ វិមាន​សភា ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។

សមាជិក​ព្រឹទ្ធ​សភា​អាមេរិកខាង​គណបក្ស​សាធារណរដ្ឋ​ នៅ​ថ្ងៃ​អង្គារ បាន​រាំង​ខ្ទប់សេចក្តី​ព្រាង​ច្បាប់​សិទ្ធិ​បោះ​ឆ្នោត​ដ៏​សំខាន់​មួយ។

សមាជិក​ព្រឹទ្ធ​សភា​កំពូល​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​គឺ​លោក​ Chuck Schumer ​មេដឹកនាំសំឡេង​ភាគ​ច្រើន ​បាន​រៀបចំ​គម្រោង​បោះ​ឆ្នោត​ស្តីពី​ច្បាប់​សម្រាប់ពលរដ្ឋ​ ឬ ​For the People Act​ ប៉ុន្តែ​ការ​អនុម័ត​តម្រូវ​ឲ្យ​មាន​សំឡេង​គាំទ្រ​៦០​សំឡេងដើម្បី​យក​សេចក្តី​ព្រាង​ច្បាប់​នេះ​មក​ពិភាក្សា​ ហើយ​ដោយសារ​គណបក្ស​សាធារណរដ្ឋ ដែល​មាន​សំឡេង​ពាក់​កណ្តាល​នៃ​ព្រឹទ្ធសភា​ដែល​មាន​សមាជិក​១០០​រូប ​បាន​ប្រឆាំង​ជំទាស់​នោះ ដូច្នេះ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​ជាប់​គាំង។​

លោក ​Lindsey Graham​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋមក​ពី​រដ្ឋ​ South Carolina និង​ជា​បុគ្គលមាន​ឥទ្ធិពល​មួយ​រូប​ បាន​ហៅ​សេចក្តី​ព្រាង​ច្បាប់​នោះ​ថា​ «ជា​គំនិតឆ្កួតៗ»។ នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍របស់​លោក​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ ​បន្ទាប់​ពី​លោក​បោះ​ឆ្នោត​ប្រឆាំង​នឹង​ច្បាប់​នេះ។​

សមាជិក​គណបក្ស​ប្រជា​ធិបតេយ្យ​មាន​គម្រោង​នឹង​ធ្វើ​ការ​កែ​ប្រែ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ដែល​ដឹកនាំ​ដោយ​លោក ​Joe Manchin ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រ​ជា​ធិបតេយ្យ​ ដែល​មាន​ទស្សនៈ​កណ្តាល​និយម​ មក​ពី​រដ្ឋ​ West Virginia។ ​លោក​បានប្រកាស​ប្រឆាំងច្បាប់​នេះ​ ដែលត្រូវ​បាន​បោះឆ្នោត​គាំទ្រដោយរដ្ឋ​សភា។ ​ការ​ផ្លាស់​ប្តូរ​ដែល​លោក​បាន​ស្នើ​ឡើងរួម​បញ្ចូល​ការ​បន្ថែមតម្រូវ​ការ​អត្ត​សញ្ញាណ​បណ្ណអ្នក​បោះ​ឆ្នោត​ជាតិ​ ហើយ​នឹង​លុបចោល​មាត្រា​ ដែល​ចែង​អំពីការ​ធ្វើ​វិភាគទាន​សាធារណៈសម្រាប់​យុទ្ធនាការ​បោះឆ្នោត។

ប៉ុន្តែ​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នេះ​មិន​ទទួល​បាន​ការ​គាំទ្រ​ពីគណបក្ស​សាធារណរដ្ឋ​ទេ។ ​

ការ​ជំរុញ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​បោះឆ្នោត​នេះ​កើត​មាន​ឡើង​នៅ​ពេល​សភា​ក្នុង​រដ្ឋ​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​បាន​អនុម័ត​វិធាន​ការ​តឹងរ៉ឹងថ្មី​ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២០​ដែល​លោកប្រធានាធិបតី ​Donald Trump ​បាន​អះអាង​ដោយ​គ្មាន​ភស្តុតាង​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​លួច​បន្លំ​ក្នុង​ការ​បោះឆ្នោត៕​

XS
SM
MD
LG