បទសន្ទនា VOA៖ ព្រឹទ្ធសភាអាមេរិកមិនដាក់ទោសលោកត្រាំក្រោយសវនាការកាត់ទោសលើកទី២
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីថ្ងៃសៅរ៍សម្រេចមិនដាក់ទោសលោកដូណាល់ ត្រាំអតីតប្រធានាធិបតីពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការបះបោរនៅវិមានសភាកាលពីខែមុនបន្ទាប់ពីលោកបានទទូចឲ្យអ្នកគាំទ្រជាច្រើនរយនាក់ទៅប្រឈមមុខនឹងអ្នកតាក់តែងច្បាប់ក្នុងខណៈពេលដែលពួកគេជួបប្រជុំរួមដើម្បីបញ្ជាក់លើលទ្ធផលឆ្នោតដែលលោកត្រាំបានចាញ់លោកចូ បៃដិនក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។ លោក ម៉ែន គឹមសេង និងលោក ប៉ូច រាសី នៃវីអូអេពិភាក្សាគ្នាពីសវនាការនេះនិងប្រតិកម្មនានាដូចតទៅ៖