ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំងឺ​ទី២​របស់​សហរដ្ឋ​អាមេរិក​បាន​ត្រូវ​កំណត់អត្ត​សញ្ញាណ​ថា ​មាន​មេរោគ​កូរ៉ូណា


ក្រុម​បុគ្គលិក​ពេទ្យ​ផ្ទេរ​អ្នក​ជំងឺ​ដែល​សង្ស័យ​ថា​មាន​មេរោគ​កូរ៉ូណាថ្មី នៅ​ឯ​មន្ទីរ​ពេទ្យ Prince of Wales ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២២ មករា ២០២០។
ក្រុម​បុគ្គលិក​ពេទ្យ​ផ្ទេរ​អ្នក​ជំងឺ​ដែល​សង្ស័យ​ថា​មាន​មេរោគ​កូរ៉ូណាថ្មី នៅ​ឯ​មន្ទីរ​ពេទ្យ Prince of Wales ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២២ មករា ២០២០។

ស្រ្តី​ម្នាក់​នៅ​ទីក្រុង​ឈីកាហ្គោ ​រដ្ឋ ​Illinois ​សហរដ្ឋ​អាមេរិក ​បាន​វិលត្រឡប់ពី​ទីក្រុង​វូហាន​ នៃ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មករា ​បាន​បង្ហាញ​នូវ​សញ្ញា​ជំងឺ​រលាក​សួត ហើយ​បាន​ទូរស័ព្ទ​ប្រាប់​វេជ្ជបណ្ឌិត​ជា​ច្រើន​ថ្ងៃ​ក្រោយ​ ដោយ​គ្រូ​ពេទ្យ​បញ្ជាក់​ថា​ លោក​ស្រី​មាន​ជំងឺ។

ទីក្រុង​វូហាន​ដែល​ជារដ្ឋ​ធានី​របស់​ខេត្ត​ហ៊ូបេ​នៃ​ប្រទេស​ចិន ​ជា​ទីកន្លែង​ដែល​ផ្ទុះ​ឡើង​មេរោគ​ប្រល័យ​ត្រូវបាន​គេ​ជឿ​ថា ​បាន​ចាប់​ផ្តើម​នៅ​ទី​នោះ។

ស្រ្តី​ដែល​មាន​អាយុ​ខ្ទង់​៦០​ឆ្នាំ​ប្លាយ ត្រូវ​បាន​គេ​រាយការណ៍​ថា​ នៅ​មាន​សុខភាព​ល្អ ​ក៏​ប៉ុន្តែ បាន​សម្រាក​នៅ​កន្លែង​ការ​ត្រួតត្រា​ជំងឺ​ឆ្លង​ក្នុង​មន្ទីរពេទ្យ។ នេះ​បើ​តាម​វេជ្ជ​បណ្ឌិត Allison Arwady​ ស្នងការ​ផ្នែក​សុខភាព​សាធារណៈ​របស់​ក្រុង​ឈីកាហ្គោ។ មនុស្ស​ដែល​មាន​ការ​ទាក់​ទង​ជិត​ស្និទ្ធ​ជាមួយ​ស្រ្តី​រូប​នោះ​ត្រូវ​បាន​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់។

សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​ករណី​ឆ្លង​ទី១​កាល​ពី​ថ្ងៃ​អង្គារ​នៅ​រដ្ឋ​វ៉ាស៊ីនតោន​ភាគ​ពាយព្យ។ ពួក​មន្រ្តី​សុខាភិបាល​នៅ​ទី​នោះ​និយាយ​ថា ​បុរសដែល​បាន​វិល​ត្រឡប់​មកពី​ទីក្រុង​វូហាន​ទៅ​កាន់​ក្រុង​ Seattleរដ្ឋ​វ៉ាស៊ីនតោន​ កាល​ពី​សប្តាហ៍​មុន​បាន​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ ហើយ​មាន​ស្ថាន​ភាព​ល្អ ​ក៏ប៉ុន្តែ ​មាន​ជំងឺ​រលាក​សួត។ អាជ្ញាធរ​សុខាភិបាល ​និយាយ​ថា ​ទំនង​មាន​ករណី​បន្ថែម​ទៀត​ នឹង​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ពីព្រោះ​តែ​មេរោគ​នោះ ​ទំនង​មាន​រយៈ​ពេល​២​សប្តាហ៍​ដើម្បី​លេច​ចេញ​រោគ​សញ្ញា។

មជ្ឈមណ្ឌល​ត្រួត​ត្រានិង​រារាំង​ជំងឺ​របស់​សហរដ្ឋ​អាមេរិក ​ប្រាប់​ឲ្យ​ដឹងថា ​ពួក​អ្នក​ដំណើរ​ជាង​២​ពាន់​នាក់​ដែល​បាន​វិលត្រឡប់​មក​កាន់​ទឹក​ដីសហរដ្ឋ​អាមេរិក​បាន​ត្រូវ​ពិនិត្យសុខភាព​នៅ​ចំណត​យន្តហោះ​សហរដ្ឋ​អាមេរិក ​ហើយ​អ្នក​ជំងឺ​៦៣​នាក់​នៅ​ក្នុង​រដ្ឋ​២២​បាន​ត្រូវ​ធ្វើ​តេស្ត។ ​អ្នក​ជំងឺ​ដែល​ត្រូវ​ធ្វើ​តេស្ត​ទាំង​នោះ ​១១​នាក់​មិន​មាន​មេរោគ​នោះ​ទេ។

គណៈកម្មការ​សុខាភិបាល​ជាតិ​របស់​ចិន​ ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ​មាន​៨៣០​ករណី​នៃ​មេរោគ​កូរ៉ូណា​ថ្មី​នៅ​ទូទាំង​ប្រទេស ​ខណៈ​ដែល​មនុស្សយ៉ាង​តិច​ណាស់​ក៏​២៥​នាក់​បាន​ស្លាប់៕

XS
SM
MD
LG