ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួលេខ​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​នៅ​ចិន​កើនឡើង​ដល់​៩​នាក់​


អ្នកដំណើរពាក់ម៉ាសដើម្បីការពារខ្លួនពីមេរោគកូរ៉ូណាវីរុសនៅស្ថានីយរថភ្លើងក្រោមដីមួយ ក្នុងក្រុងហុងកុង កាលពីថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។
អ្នកដំណើរពាក់ម៉ាសដើម្បីការពារខ្លួនពីមេរោគកូរ៉ូណាវីរុសនៅស្ថានីយរថភ្លើងក្រោមដីមួយ ក្នុងក្រុងហុងកុង កាលពីថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។

អង្គការ​សុខភាព​ពិភពលោក ​WHO​ នឹង​ពិចារណា​ទៅ​លើ​ថា​តើ​ការ​ផ្ទុះ​មេរោគ​នេះ ដែល​បាន​កើតចេញ​ពី​កណ្ដាល​ក្រុង Wuhan គួរ​តែ​ត្រូវ​បាន​ប្រកាស​ថា​ជា​បញ្ហា​សុខភាព​បន្ទាន់​សកលលោក​ឬ​យ៉ាង​ណា។

អង្គការ​សុខភាព​ពិភពលោក WHO នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិភាក្សា​ទៅ​លើ​ការ​ផ្ទុះ​មេរោគ​ថ្មី​មួយ​ឈ្មោះ​កូរូណាវីរុស ដែល​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៩​នាក់ និង​បាន​ឆ្លង​រាលដាល​ដល់មនុស្ស​រាប់រយ​នាក់​នៅក្នុង​ប្រទេស​ចិន​និង​នៅ​ក្រៅ​ប្រទេស​ចិន។

អង្គការ​សុខភាព​ពិភពលោក ​WHO​ នឹង​ពិចារណា​ទៅ​លើ​ថា​តើ​ការ​ផ្ទុះ​មេរោគ​នេះ ដែល​បាន​កើតចេញ​ពី​កណ្ដាល​ក្រុង Wuhan គួរ​តែ​ត្រូវ​បាន​ប្រកាស​ថា​ជា​បញ្ហា​សុខភាព​បន្ទាន់​សកលលោក​ឬ​យ៉ាង​ណា។

មាន​អ្នក​មេរោគ​នេះ​ចំនួន​៤៤០​នាក់​ហើយ ដែល​ក្នុង​នោះ​ក៏​មាន​មន្ត្រី​សុខាភិបាល​ចំនួន​១៥​នាក់​ផង​ដែរ។ មេរោគ​នេះ​បាន​ឆ្លង​រាល​ដាល​ពី​ក្រុង Wuhan ដល់​ទីក្រុង​ប៉េកាំង ទីក្រុង​សៀងហៃ និង​ខេត្ត Guangdong ក៏​ដូចជា​បាន​ឆ្លង​រាល​ដាល​ដល់​ប្រទេស​ជប៉ុន​ កូរ៉េខាងត្បូង ថៃ កោះ​តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​ផង​ដែរ។

សហរដ្ឋអាមេរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា មេរោគ​នេះ​បាន​ឆ្លង​ដល់​បុរស​ម្នាក់​នៅ​ក្នុង​រដ្ឋ Washington។ ក្រុម​មន្ត្រី​សុខាភិបាល​នៅ​ទីនោះ​និយាយ​ថា បុរស​ម្នាក់​នោះ​បាន​ធ្វើ​ដំណើរ​ពី​ក្រុង Wuhan មក​កាន់​រទីក្រុង Seattle រដ្ឋ Washington វិញ​កាល​ពី​សប្ដាហ៍​មុន ហើយ​ឥឡូវ​នេះ​លោក​កំពុង​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ ប៉ុន្តែ​ស្ថានភាព​សុខភាព​របស់​លោក​ហាក់​នឹងនរ​ធម្មតា​ទេ។

ក្រុម​មន្ត្រី​ជំនាញ​សុខាភិបាល​របស់​ចិន​បាន​និយាយ​ថា ពួកគេ​បាន​ដឹង​បន្ដិចបន្ដួច​ប៉ុណ្ណោះ​អំពី​មេរោគ​ថ្មី​នេះ។ ពួកគេ​សង្ស័យ​ថា ការ​ផ្ទុះ​មេរោគ​ថ្មី​នេះ​បាន​កើត​ចេញ​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ​ក្នុង​ក្រុង Wuhan ដែល​លក់​សាច់​សត្វ​ផ្សេង​ទៀត ដូចជា​សាច់សត្វ​ប្រចៀវ និង​សាច់​សត្វព្រៃ​ជាដើម៕

XS
SM
MD
LG