ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អារ៉ាប៊ី​សាអូឌីត​ច្រាន​ចោល​ការ​គំរាម​ចង់​ដាក់​ទណ្ឌកម្ម​របស់​លោក ត្រាំ ចំពោះ​ការ​បាត់​ខ្លួន​អ្នក​កាសែត


អ្នក​កាសែត​កំពុង​រាយការណ៍​ពី​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ី​សាអូឌីត នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨។
អ្នក​កាសែត​កំពុង​រាយការណ៍​ពី​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ី​សាអូឌីត នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨។

ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ច្រានចោល​ការ​គំរាមកំហែង​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ប្រទេស អារ៉ាប៊ី​សាអូឌីត​ ចំពោះ​ការ​បាត់ខ្លួន​អ្នក​កាសែត​ជនជាតិ អារ៉ាប៊ីសាអូឌីត​ លោក Jamal Khashoggi ដោយ​និយាយ​កាល​ពី​ថ្ងៃ​ អាទិត្យ ថា ខ្លួន​នឹង​សងសឹក​វិញ​ជាមួយ​នឹង​សកម្មភាព​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ជាង​នេះ ប្រសិន​បើ​លោក ត្រាំ នឹង​ពិត​ជា​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុង Riyadh មែន​នោះ។

ទីផ្សារ​ភាគហ៊ុន អារ៉ាប៊ីសាអូឌីត បាន​ធ្លាក់​ចុះ​៧​ភាគរយ មុន​ពេល​កើនឡើង​៥ភាគរយ​វិញ បន្ទាប់​ពី​លោក ត្រាំ បាន​ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន CBS ថា នឹង​មាន​ការ​ដាក់ «ទណ្ឌកម្ម​ធ្ងន់ធ្ងរ‍» ប្រសិន​បើ​អាមេរិក​ដូច​ប្រទេស​តួកគី​ដែរ ជឿ​ថា ភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត​បាន​សម្លាប់​លោក Khashoggi នៅ​ខាង​ក្នុង​ស្ថានកុងស៊ុល​រដ្ឋាភិបាល​ក្រុង Riyadh នៅ​ក្នុង​ទីក្រុង អ៊ីស្តង់ប៊ុល ប្រទេស តួកគី កាល​ពី​ពីរ​សប្តាហ៍​កន្លង​ទៅ​នេះ​មែន​នោះ។ អារ៉ាប៊ីសាអូឌីត​បាន​និយាយ​ថា ការ​ចោទប្រកាន់​នេះ​គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ប៉ុន្តែ​មិន​បាន​ផ្តល់​ភស្តុតាង​បង្ហាញ​ថា លោក Khashoggi ​នៅ​រស់រាន​មាន​ជីវិត​ចាកចេញ​ពី​ស្ថាន​កុងស៊ុល​ទេ បន្ទាប់​ពី​លោក​បាន​ទៅ​ទីនោះ​ដើម្បី​យក​ឯកសារ​អាពាហ៍ពិពាហ៍​មួយ​ចំនួន​នោះ។

បណ្តាញ​សារព័ត៌មាន Saudi Press ផ្លូវការ បាន​ស្រង់​សម្តី​ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​ដែល​មិន​បញ្ចេញ​ឈ្មោះ​មួយ​ថា «អារ៉ាប៊ី​សាអូឌីត​ច្រានចោល​រាល់​ការ​គំរាមកំហែង​និង​ការ​ព្យាយាម​បន្ទាប​តម្លៃ​នៃ​ការ​ច្រានចោល​នេះ មិន​ថា​តាមរយៈ​ការ​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ការ​ប្រើប្រាស់​សម្ពាធ​នយោបាយ ឬ​ការ​ចោទប្រកាន់​មិន​ពិត​ម្តង​ហើយ​ម្តង​ទៀត​នោះ​ទេ‍»៕

XS
SM
MD
LG