ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសម រង្ស៊ី ស្នើ​តុលាការ​ក្រុងភ្នំពេញ​ពន្យា​ពេល​ចេញ​សាលក្រម​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​លោកកែម ឡី


រូបឯកសារ៖ លោក​ សម​ រង្ស៊ី​ អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​វិភាគទាន​ពី​ព្រះសង្ឃ​ ដើម្បី​ទ្រទ្រង់​ការផ្សព្វផ្សាយ​ទូរទស្សន៍​ «ព្រះ​អាទិត្យ» នៅ​ឯ​ទីស្នាក់ការគណបក្សនេះ​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ លោក​ សម​ រង្ស៊ី​ អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​វិភាគទាន​ពី​ព្រះសង្ឃ​ ដើម្បី​ទ្រទ្រង់​ការផ្សព្វផ្សាយ​ទូរទស្សន៍​ «ព្រះ​អាទិត្យ» នៅ​ឯ​ទីស្នាក់ការគណបក្សនេះ​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)

ការ​អំពាវនាវ​នេះ​កើតឡើង​តែ​មួយ​ថ្ងៃ ​មុនពេល​ដែល​តុលាការ​ក្រុងភ្នំពេញ​គ្រោង​ចេញ​សាលក្រម​សម្រេច​​លើ​ទោសទណ្ឌ​របស់​​ជនជាប់​ចោទ​ជា​ឃាតករ​​ឈ្មោះ​អឿត អាង​ហៅ​ជួប សម្លាប់​ នៅថ្ងៃ​ទី​២៣​ ខែមិនា​នេះ។

លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​កម្ពុជា​ពន្យា​ពេល​ចេញ​សាលក្រម​ពាក់ព័ន្ធ​នឹង​ការធ្វើ​ឃាត​លោក​បណ្ឌិត​កែម ឡី ​ដែល​ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ម្នាក់។​

លោកសម រង្ស៊ី​ បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃ​ពុធ​នេះ​ដោយ​សំអាង​ថា​ នៅថ្ងៃទី​៣១ ខែមិនា​ខាង​មុខ​នេះ​ ក្រុមហ៊ុន​អាមេរិកាំង​ Chevron ដែល​ជា​ម្ចាស់​ស្ថានីយ៍​ប្រេងសាំង​ Caltex​ នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ការផ្តល់​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ បង្ហាញ​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី ​នៅ​ថ្ងៃ​ទី​១០ ​ខែកក្កដា ​ឆ្នាំ​២០១៦​ ក្នុង​ស្ថានីយ៍​ Caltex​ មួយ​នៅ​រាជធានី​ភ្នំពេញ។

លោក​បាន​បន្ថែម​ថា៖​

«ដូច្នេះ​ តុលាការ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​រង់ចាំ​សេចក្តី​សម្រេច​របស់​ក្រុមហ៊ុន​ Chevron​ ដើម្បី​យល់​ដឹង​ពី​ការពិត ស្តីពី​ឃាតកម្ម​លើ​រូប​លោក​បណ្ឌិត ​កែម ឡី ជាមុន​សិន​ មុន​នឹង​ចេញ​សាលក្រម​ណា​មួយ​លើ​ពាក្យ​បណ្តឹង​ណា​មួយ​ស្តីពី​ការ​ចោទ​ប្រកាន់​ណា​មួយ​ទាក់ទង​ទៅ​នឹង​ឃាតកម្ម​នេះ‍»។

ការ​អំពាវនាវ​នេះ​កើតឡើង​តែ​មួយ​ថ្ងៃ ​មុនពេល​ដែល​តុលាការ​ក្រុងភ្នំពេញ​គ្រោង​ចេញ​សាលក្រម​សម្រេចលើ​ទោសទណ្ឌ​របស់ជនជាប់​ចោទ​ជា​ឃាតករឈ្មោះ​អឿត អាង​ហៅ​ជួប សម្លាប់​ នៅថ្ងៃ​ទី​២៣​ ខែមិនា​នេះ។

តុលាការ​នេះ​ក៏​គ្រោង​នឹង​ចេញ​សាលក្រម​មួយ​ទៀត​នៅថ្ងៃ​ទី​៣០​ ខែមិនា លើ​បណ្តឹង​បរិហារ​កេរ្តិ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ប្រឆាំង​នឹង​លោក​សម រង្ស៊ី​ ដែល​បានចោទ​ថា ​រដ្ឋាភិបាល​ជាអ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី។

លោកសម រង្ស៊ី​ បាន​ដាក់​ពាក្យ​បណ្តឹង​មក​តុលាការ​មួយ​នៅរដ្ឋ​កាលីហ្វញ៉ា​ស្នើ​សុំ​វីដេអូ​ដែល​ថត​ពី​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​យក​ទៅ​ការពារ​ខ្លួន។ តុលាការ​សហរដ្ឋ​អាមេរិកបាន​សម្រេច​តាម​ការស្នើ​សុំ​ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ Chevron ​សម្រេច​ចិត្ត​ប្រគល់​ឬ​ជំទាស់​ត្រឹម​ថ្ងៃទី​៣១ ​ខែ​មិនា​ខាង​មុខ​នេះ៕

XS
SM
MD
LG