ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្រ្តី​រុស្ស៊ី​ចុះ​ចេញ​ពី​តំណែង នៅពេល​ដែលប្រធានា​ធិបតី​ Putin បង្ហើប​ពី​ការកែប្រែរដ្ឋ​ធម្មនុញ្ញ​ដើម្បី​បន្ត​កាន់​តំណែង


ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្រ្តីលោក Dmitry Medvedev ចូលរួមក្នុងកិច្ចប្រជុំមួយជាមួយ​សមាជិករដ្ឋាភិបាលនៅក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្រ្តីលោក Dmitry Medvedev ចូលរួមក្នុងកិច្ចប្រជុំមួយជាមួយ​សមាជិករដ្ឋាភិបាលនៅក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

នាយករដ្ឋ​មន្រ្តី​រុស្ស៊ី​លោក Dmitry Medvedev បាន​ស្នើ​រំលាយ​គណៈ​រដ្ឋ​មន្រ្តី​របស់​លោក ភ្លាម​ៗ​បន្ទាប់​ពីប្រធានា​ធិបតី Vladimir Putin ​បាន​ស្នើធ្វើវិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ជាបន្ត​បន្ទាប់​ដែល​មាន​គោល​បំណង​ពង្រឹង​សភាដើម្បី​បន្ត​អំណាច​ប្រធា​នាធិបតី។

សំណើ​របស់​លោក​ Putin បាន​កើតមាន​ឡើង​ក្នុង​អំឡុង​នៃ​ការ​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ទៅ​កាន់​សភា​សហព័ន្ធ​នៅ​ក្នុង​រដ្ឋ​ធានី​ម៉ូស្គូ​កាល​ពី​ថ្ងៃ​ពុធជា​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ប្រទេស​ជាតិ​ដែល​ទំនងក្រាល​ផ្លូវ​សម្រាប់​ការពារ​ឥទ្ធិ​ពល​របស់​លោក​Putin​ នៅ​ក្នុង​ប្រទេស​នៅពេល​ដែល​អាណត្តិ​ប្រធានា​ធិបតីនៅ​ពេល​បច្ចុប្បន្ន​របស់​លោកបញ្ចប់​នៅ​ឆ្នាំ​២០២៤។

ក្រោយមក លោក​ Putin បាន​តែងតាំង​លោក Mikhail Mishustin នាយក​ពន្ធ​ដារ​ជា​នាយក​រដ្ឋមន្រ្តី​របស់​រុស្ស៊ី។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី។

ការយល់​ព្រម​តែងតាំង​នាយក​រដ្ឋមន្រ្តី​និង​តំណែង​សំខាន់​ៗ​ទៀត​របស់​គណៈ​រដ្ឋ​មន្រ្តី ​ដែល​ត្រូវ​បាន​ស្នើ​ដោយ​ប្រធានា​ធិបតី​ Putin​ នៅ​ក្នុងសុន្ទរកថា​នៅ​ថ្ងៃពុធ​ត្រូវ​ដាក់​ឲ្យ​សភា​ឌុយម៉ា​របស់​រុស្ស៊ី។

លោក​ Putin បាន​និយាយ​នៅ​ក្នុង​សំណើ​នោះ​ថា «មាន​ការផ្លាស់ប្តូរ​ដ៏​សំខាន់​បំផុត​ដល់​ប្រព័ន្ធ​នយោបាយ»។

នាយក​រដ្ឋមន្រ្តី​រុស្ស៊ី​លោក Medvedev បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ក្នុង​សុន្ទ រក​ថា​ប៉ុន្មាន​ម៉ោង​មក។

លោកបាន​និយាយ​ថា «ក្នុង​បរិបទ​នេះ វា​ជា​ការពិត​ដែល​ថា ​យើង​ជា​រដ្ឋាភិបាល​របស់​សហព័ន្ធ​រុស្ស៊ី ​ត្រូវតែ​ផ្តល់​ឲ្យ​ប្រធានា​ធិបតី​របស់​ប្រទេស​យើង​នូវ​លទ្ធភាព​ដើម្បី​ធ្វើ​ការ​សម្រេច​ទាំងអស់នៅ​ក្រោម​ស្ថានភាព​ទាំង​នេះ»៕

XS
SM
MD
LG