ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រុស្ស៊ី​និយាយ​ថា​នាវា​ចម្បាំង​របស់ខ្លួន​នៅ​សមុទ្រ Caspian ​បាញ់​ត្រូវ​ទី​តាំង​​ពួក​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​ស៊ីរី


នាវាចម្បាំង​របស់​រុស្ស៊ី​បើក​កាត់​សមុទ្រ​ Bosphorus​ ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​ធ្វើដើរឆ្ពោះ​ទៅ​កាន់​សមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។
នាវាចម្បាំង​របស់​រុស្ស៊ី​បើក​កាត់​សមុទ្រ​ Bosphorus​ ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​ធ្វើដើរឆ្ពោះ​ទៅ​កាន់​សមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។

ប្រទេស​រុស្ស៊ី​ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​យន្ត​ហោះ​ក្នុង​ប្រទេស​ស៊ីរី បាន​និយាយ​កាល​ពី​ថ្ងៃពុធ​នេះ​ថា ខ្លួន​បាន​ប្រើ​ប្រាស់​នាវា​ចម្បាំង​៤​គ្រឿង​ក្នុង​សមុទ្រ Caspian ​ដើម្បី​បាញ់​រុក្កែត​លើ​ទីតាំង​របស់​ពួក​រដ្ឋ​ឥស្លាម ​ក្នុង​ប្រទេស​ដែល​ហែក​ហូរ​ដោយ​សារ​សង្គ្រាម​មួយ​នេះ។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​ Sergei Shoigu បាន​ថ្លែង​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​ថា​ នាវា​ចម្បាំង​ទាំង​នោះ​ បាន​បាញ់​កាំ​ជ្រួច​មីស៊ីល​២៦ លើ​ទីតាំង​ពួក​រដ្ឋ​ឥស្លាម​១១​កន្លែង​ដែល​លោក​បាន​និយាយ​ថា បាន​បំផ្លាញ​ទីតាំងក្រុម​រដ្ឋ​ឥស្លាម​ដោយ​មិន​បាន​នាំ​ឲ្យ​មាន​ការ​ខូច​ខាត​ដល់​ជន​ស៊ីវិល​ឡើយ។

ព័ត៌មាន​អំពី​ការ​វាយ​ប្រហារ​របស់​កង​នាវា​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ីរី បាន​លេច​ឮ​ស្រប​ពេល​ដែល​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី បាន​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​នៅ​លើ​ដី​ប្រឆាំង​និង​ពួក​ឧទ្ទាម។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ស៊ីរី ដែល​មាន​ទី​ស្នាក់​ការ​នៅក្នុង​ប្រទេស​អង់គ្លេស ដែល​ឃ្លាំ​មើល​អំពើ​ហិង្សា​ក្នុង​ប្រទេស​ស៊ីរី​បាន​និយាយ​ថា ការ​វាយ​ប្រហារ​តាម​យន្តហោះ​របស់​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ បាន​កើត​ឡើង​នៅ​តំបន់ ​Hama ​និង​ខេត្ត​ជិត​ខាង ហើយ​ថា​ កង​ទ័ព​ស៊ីរី​បាន​ប្រើ​ប្រាស់កាំ​ជ្រួច​មីស៊ីល​នៅ​តំបន់​នោះ៕

XS
SM
MD
LG