ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រុស្សីថា ​ខ្លួននឹង​ពិនិត្យ​សក្ខីកម្ម​របស់លោក Mueller នៅ​ក្នុង​សភា​អាមេរិក


រូបឯកសារ៖ លោក Robert Mueller ​អតីត​រដ្ឋអាជ្ញា​ពិសេស​ស.រ.អា​នៅ​វិមានសភា Capitol Hill អំពីការជ្រៀតជ្រែករបស់រុស្ស៊ីទៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក Robert Mueller ​អតីត​រដ្ឋអាជ្ញា​ពិសេស​ស.រ.អា​នៅ​វិមានសភា Capitol Hill អំពីការជ្រៀតជ្រែករបស់រុស្ស៊ីទៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

សហគមន៍​ស៊ើបការ​សម្ងាត់​ស.រ.អា​បានសន្មត​ថា​ ប្រទេសរុស្សី​ប្រាកដ​ជា​បានជ្រៀតជ្រែក​ក្នុងការបោះឆ្នោតកាលពី​ឆ្នាំ២០១៦ ដោយមានបំណង​ជួយលោក Donald Trump ឱ្យបានឈ្នះឆ្នោត​ប្រធានាធិបតី​ស.រ.អា។

​មន្ត្រី​រដ្ឋាភិបាល​រុស្សីកំពុង​ពិនិត្យ​មើល​សក្ខីកម្មរបស់លោក Robert Mueller ​អតីត​រដ្ឋអាជ្ញា​ពិសេស​ស.រ.អា​នៅ​ចំពោះ​មុខ​សភា​កាលពី​ថ្ងៃ​ពុធ​នៅពេល​ដែលពួកគេ​នៅតែ​បន្ត​បដិសេធ​ថា​ រដ្ឋាភិបាល​ក្រុងម៉ូស្គូ​មិនបានជ្រៀត​ជ្រែកក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អាកាលពី​ឆ្នាំ ២០១៦ទេ។

លោក Sergei Ryabkov អនុរដ្ឋមន្ត្រី​ការបរទេស​រុស្សី​បាន​និយាយ​កាលពីថ្ងៃ​ពុធ​ថា «យើង​នឹង​តាមដាន» សក្ខីកម្ម​របស់លោក Mueller ហើយ​លោក​បាន​និយាយ​ជា​ថ្មីទៀត​ថា «គ្មានហេតុផល​សម្រាប់​និយាយ​អះអាង​ថា​ ប្រទេស​រុស្សី​បានខិតខំ​ព្យាយាមឬ​នឹង​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោតក្នុង​ស.រ.អា ដូចដែលនាយក FBI បាននិយាយ​កាល​ពីពេលថ្មីៗនេះទេ» ​នេះបើ​តាមការ​ផ្សាយ​នៃ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Tass។​

លោក​ Christopher Wray នាយក FBI បានព្រមានកាល​ពី​ថ្ងៃ​អង្គារ​ថា​ រដ្ឋាភិបាល​ក្រុងម៉ូស្គូប្រុងប្រៀប​នឹង​ជ្រៀតជ្រែក​ក្នុងការបោះឆ្នោត​ប្រធានាធិបតី​ស.រ.អា​ក្នុង​ឆ្នាំ ២០២០ដែរ។​ សហគមន៍​ស៊ើបការ​សម្ងាត់​ស.រ.អា​បានសន្មត​ថា​ ប្រទេសរុស្សី​ប្រាកដ​ជា​បានជ្រៀតជ្រែក​ក្នុងការបោះឆ្នោតកាលពី​ឆ្នាំ២០១៦ ដោយមានបំណង​ជួយលោក Donald Trump ឱ្យបានឈ្នះឆ្នោត​ប្រធានាធិបតី​ស.រ.អា។

លោក Ryabkov បាននិយាយ​ថា​ពួក​មន្ត្រី​រុស្សី​នឹង «អាន» សេចក្តី​ថ្លែងការណ៍របស់លោក​ Mueller នៅ​ចំពោះមុខ​សភា​ស.រ.អា ដើម្បី «ឱ្យ​ឃើញ​អ្វី​ដែល​លោកនិយាយ​ថា​នឹង​ប្លែកពី​អ្វី​ដែលមាននៅ​ក្នុង​របាយការណ៍​របស់លោក»។

កាលពី​ខែ​មីនា លោក Muller បាន​ដាក់​ស្នើ​របាយការណ៍​សម្ងាត់​មួយ​មាន​ ៤៤៨​ទំព័រ​អំពី​ការស៊ើបអង្កេតពីរ​ឆ្នាំ​របស់លោកអំពី​ប្រធានាធិបតី Trump និង​ការ​ជ្រៀតជ្រែក​របស់រុស្សីនៅ​ក្នុងការបោះឆ្នោត​កាលពី​ឆ្នាំ២០១៦។​ សំណៅ​ការ​លុបចោលព័ត៌មាន​សម្ងាត់នៃ​សេចក្តី​រាយការណ៍នេះបានត្រូវផ្សព្វផ្សាយ​ជា​សាធារណៈកាលពី​ខែមេសា៕

XS
SM
MD
LG