បេក្ខជនក្រសួងសុខាភិបាលរបស់លោក Trump ការពារសេចក្តីថ្លែងពីមុនអំពីវ៉ាក់សាំងកូវីដ និងការគាំពារសុខភាព
លោក Robert F. Kennedy Jr. បេក្ខជនដែលលោកប្រធានាធិបតី Donald Trump តែងតាំងឱ្យធ្វើជាមន្ត្រីសុខាភិបាលកំពូលរបស់ប្រទេសនេះ បានប្រឈមនឹងសំណួរដ៏លំបាកពីសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៩ ខែមករា អំពីទស្សនៈរបស់លោកទាក់ទងការចាក់វ៉ាក់សាំងកូវីដ១៩ និងប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសជាតិ។ សមាជិកម្នាក់នៃគ្រួសារ Kennedy ដែលជាគ្រួសារអ្នកនយោបាយដ៏ល្បីល្បាញបំផុតមួយនៅអាមេរិកអាចជួបការប្រឈមដ៏លំបាកដើម្បីទទួលបានការយល់ព្រមពីសភា។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មាន VOA នៅសភារាយការណ៍។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕