លោក Trump ជំរុញឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមអ៊ុយក្រែន ខណៈវិមានក្រឹមឡាំងច្រានចោលការគំរាមដាក់ទណ្ឌកម្ម
ទើបតែចូលកាន់តំណែងជាប្រធានាធិបតីបានប៉ុន្មានថ្ងៃ លោក Donald Trump ដាក់សម្ពាធកាន់តែខ្លាំងលើរុស្ស៊ីឱ្យចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន។ កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែមករា រុស្ស៊ីបានច្រានចោលការគំរាមកំហែងរបស់លោក Trump ដែលថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្ម និងពន្ធថ្មីលើវិមានក្រឹមឡាំង ប្រសិនបើមិនព្រមបញ្ចប់សង្រ្គាម។ អ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕