ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​កាន់​ទុក្ខ​ជន​រងគ្រោះ​ពី​ការ​ធ្លាក់​យន្តហោះ


លោក​នាយករដ្ឋមន្រី្ត​អេហ្ស៊ីប​ Sherif Ismail មើល​ទៅ​លើ​បំណែក​យន្តហោះ​ដឹក​អ្នក​ដំណើរ​ ដែល​បាន​ធ្លាក់​នៅ​ក្រុង​ Hassana ប្រទេស​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៥។
លោក​នាយករដ្ឋមន្រី្ត​អេហ្ស៊ីប​ Sherif Ismail មើល​ទៅ​លើ​បំណែក​យន្តហោះ​ដឹក​អ្នក​ដំណើរ​ ដែល​បាន​ធ្លាក់​នៅ​ក្រុង​ Hassana ប្រទេស​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៥។

រុស្ស៊ី​កំពុង​ធ្វើ​ការ​កាន់​ទុក្ខ​លក្ខណៈ​ជាតិ​រយៈ​ពេល​មួយ​ថ្ងៃនៅ​ថ្ងៃ​អាទិត្យ​នេះ​សម្រាប់​អ្នក​ដំណើរ​២១៧​នាក់​ និង​អ្នក​បើក​បរ​៧​នាក់ ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​សៅរ៍​នៅឧបទ្វីប​ស៊ីណៃ (Sinai) ​នៃ​ប្រទេស​អេហ្ស៊ីប។ អ្នក​ដំណើរ​ស្ទើរតែ​ទាំងអស់​ជា​អ្នក​ទេសចរ​ជនជាតិ​រុស្ស៊ី​ ដែល​ចាក​ចេញ​ពី​កន្លែង​លំហែកាយ Sharm el-Sheik ទៅ​កាន់​ទីក្រុង St. Petersburg វិញ។ ជន​ជាតិ​អ៊ុយក្រែន​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នកស្លាប់​ទាំង​នោះ​ដែរ។

ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​បាន​រក​ឃើញ​សាកសព​មនុស្សយ៉ាង​ហោច​ណាស់​ក៏​១២៩​នាក់​ដែររហូត​មក​ទល់​ពេល​នេះ ​រួម​ជាមួយ​ប្រអប់​ខ្មៅ​ពីរ​របស់​យន្តហោះ​នោះ ​ដែល​បាន​ថតទិន្នន័យ​ពី​ជើង​ហោះ​ហើរ ​រួមមាន​ការ​ទាក់​ទង​ក្នុង​ចំណោម​អ្នក​បើក​បរ។​ អ្នក​ជំនាញ​សង្ឃឹម​ថា ប្រដាប់​ថត​ទិន្នន័យ​នឹង​ផ្តល់​ឲ្យ​ពួកគេ​នូវ​តម្រុយ​សំខាន់​ៗ​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ។

បណ្តាញ​ក្រុម​រដ្ឋ​ឥស្លាម​របស់​អេហ្ស៊ីប​បាន​ប្រកាស​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​បាញ់​ទម្លាក់​យន្តហោះនេះ។​ ក៏​ប៉ុន្តែ​អ្នក​ជំនាញ​ខាង​អាកាស​ចរណ៍ ​និង​យោ​ធា ​និយាយ​ថា ការណ៍​នេះ​មិន​អាច​កើត​មាន​ឡើង​ទេ។​ ពួកគេ​និយាយ​ថា ​យន្តហោះ​នោះ​បាន​ខ្ទេច​នៅ​កម្ពស់​៩​.១០០​ម៉ែត្រ​មុនពេល​វាធ្លាក់ ហើយពួកគេ​និយាយ​ទៀត​ថា ​ក្រុម​រដ្ឋ​ឥស្លាម ​មិន​មាន​កាំជ្រួច​មីស៊ីល​ដែល​អាច​បាញ់​ដល់​កម្ពស់​នោះ​ទេ។

ក្រុមហ៊ុន​អាកាសចរណ៍​សំខាន់​២​របស់​អឺរ៉ុបគឺ ក្រុមហ៊ុន​អាកាសចរណ៍ Air France និង Lufthansa បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពួកគេ​នឹង​ឈប់​ហោះ​លើ​តំបន់​នោះ​ដោយហេតុ​ផល​សុវត្ថិភាព។

យន្តហោះ​ធុន Airbus A-321 ជា​ជើង​ហោះ​ហើរ​ដឹក​អ្នកដំណើរ​ ដែល​បាន​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​តូច​មួយ​ហៅ​ថា Metrojet។ យន្តហោះ​នោះ​បាន​បាត់​ពី​កញ្ចក់​រ៉ាដា ២៣​នាទី​ បន្ទាប់​ពីហោះ​ចេញ​ពី​កន្លែង​លំហែកាយ Sharm el-Sheikh មុន​ពេល​ថ្ងៃ​រះ​កាល​ពី​ថ្ងៃ​សៅរ៍។ យន្តហោះ​នោះ​ធ្លាក់​ចម្ងាយ​ប្រ​ហែល​ ១០០​គីឡូម៉ែត្រ​ខាង​ត្បូង​ទី​ក្រុង El-Arish៕

XS
SM
MD
LG