ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ទទួល​យក​ឧបករណ៍​បញ្ចូល​ខ្យល់​ដង្ហើម​ពី​អាមេរិក​ ខណៈ​ករណី​កូវីដ១៩​កាន់​តែ​កើន​ឡើង


រូបឯកសារ៖ ទាហានអាមេរិកបញ្ជូនជំនួយសម្ភារៈសុខាភិបាលនៅក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ ទាហានអាមេរិកបញ្ជូនជំនួយសម្ភារៈសុខាភិបាលនៅក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​រដ្ឋធានី​មូស្គូ​របស់​ប្រទេស​រុស្ស៊ី​និយាយថា ​ឧបករណ៍​បញ្ចូល​ខ្យល់​ដង្ហើម​ចំនួន​១៥០ ​ដែលដឹក​តាម​យន្តហោះកង​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ពី​អាមេរិក ​បាន​ទៅ​ដល់​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជួយប្រយុទ្ធ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​និង​បង្កើន​សហប្រតិបត្តិការ​ខាង​សុខាភិបាល​រវាង​ប្រទេសខ្វែង​គំនិត​ខាងនយោបាយ​ទាំង​ពីរ​នេះ។​

នៅ​ពេល​នេះ​រុស្ស៊ី​មាន​ចំនួន​ករណី​កូវីដ១៩​ច្រើន​ជាង​គេ​ទី​៣​ក្នុង​ពិភពលោក ដោយ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ចំនួនជាង​៤៤០.០០០​ករណីក្រោយ​ពី​មានការ​ឆ្លង​ថ្មី​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​រហូត​ដល់​ជិត​៩.០០០​ករណី។

ទោះ​បីមានការ​ឆ្លង​ច្រើន​ក៏ដោយ ​ចំនួន​អ្នក​ស្លាប់​សរុប​មក​ទល់​ពេល​នេះ​មានត្រឹម​ជាង៥.៣០០​នាក់ ដែល​ទាប​ជាង​ប្រទេស​ដទៃ​ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា ​ការរាប់ចំនួន​អ្នក​ស្លាប់​មិន​គ្រប់គ្រាន់។ ប៉ុន្តែ​អាជ្ញាធរ​រុស្ស៊ី​ថា​ តួ​លេខ​មិន​សមស្រប​គ្នា​នេះ​គឺ ដោយ​សារ​ខ្លួន​បាន​ធ្វើ​តេស្ត​ច្រើនដល់​ពលរដ្ឋ​រហូត​១១​លាន​៧​សែន​នាក់ សូម្បី​តែ​ចំនួន​អ្នក​ឆ្លង​ដែល​មិន​ចេញ​រោគ​សញ្ញា​កូវីដ១៩។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ពុធ ទីក្រុង St. Petersburg ដែល​ជា​ទី​ក្រុង​ធំ​ជាង​គេ​ទី​២​របស់​រុស្ស៊ី​បាន​រាយការណ៍​ពី​អត្រា​ពលរដ្ឋ​ស្លាប់​កើន​៣២%​ បើ​ប្រៀប​ធៀប​ឆ្នាំ​មុន​ ដែល​មាន​ន័យ​ថា ​ពលរដ្ឋ​ខ្លះ​អាច​ស្លាប់​ដោយ​កូវីដ១៩​ប៉ុន្តែ​មិន​ត្រូវ​បាន​រាយការណ៍។

ជំនួយមនុស្សធម៌​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍បាន​ធ្វើ​ឲ្យ​ចំនួន​ឧបករណ៍​បញ្ចូល​ខ្យល់​ដង្ហើមដែល​អាមេរិក​បាន​ផ្តល់​ឲ្យ​រុស្ស៊ី​ដែល​តែង​ជា​គូបដិបក្ខ​ភូមិសាស្ត្រ​នយោបាយ​នេះ ​កើន​ដល់​៥០០ ហើយ​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​និយាយ​ថា ឧបករណ៍​ផលិត​នៅ​អាមេរិក​នេះ​មាន​ស្តង់ដារ​ខ្ពស់​និង​មាន​បញ្ចូល​ភាសា​រុស្ស៊ី​ស្រាប់៕​

XS
SM
MD
LG